រុស្ស៊ី​បណ្ដេញ​មន្ត្រី​ទូត​អាមេរិក​២​នាក់ ចេញ​ពី​ទឹកដី​រុស្ស៊ី ជា​ទង្វើ​វាយបក​នឹង​អាមេរិក

ប្រតិកម្មតបត និងជាការសងសឹករបស់រដ្ឋាភិបាលទីក្រុង Moscow មកលើរដ្ឋាភិបាលទីក្រុង  Washington វិញ បន្ទាប់ពីមន្ត្រីទូតរុស្ស៊ី២នាក់ ប្រចាំនៅរដ្ឋធានី Washington ត្រូវបានបណ្ដេញចេញពីទឹកដីអាមេរិក ធ្វើឲ្យរុស្ស៊ីវាយបកមកវិញ ដោយបណ្ដេញមន្ត្រីទូតអាមេរិក២នាក់ ប្រចាំនៅរដ្ឋធានី Moscow ចេញពីទឹកដីរុស្ស៊ីវិញផងដែរ ។
អ្នកនាំពាក្យស្ថានទូតលោក John Kirby បានឲ្យដឹងថា “នៅថ្ងៃទី១៧ ខែមិថុនា មន្ត្រីទូតរុស្ស៊ី២រូប ត្រូវបានរដ្ឋាភិបាលអាមេរិកបណ្ដេញចេញពីដែនដីអាមេរិក ដើម្បីជាការឆ្លើយតបនឹងការវាយប្រហារមកលើមន្ត្រីទូតអាមេរិកនៅទីក្រុង Moscow” ហើយក្រោយពីការប្រកាសនេះ រដ្ឋាភិបាលទីក្រុង Moscow បានថ្លែងឲ្យដឹងកាលពីថ្ងៃសៅថា គេក៏បានបណ្ដេញមន្ត្រីទូតអាមេរិក២រូបចេញពីចេញពីប្រទេសរុស្ស៊ីដែរ ។
យោងតាមភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី Sputnik រដ្ឋលេខាធិការក្រសួងការបរទេស លោក Sergei Ryabkov បានមានប្រសាសន៍ថា ជនជាតិអាមេរិក២រូបបានបញ្ចេញអាការៈមិនសមរម្យ និងថ្លៃថ្នូរ ប៉ុន្តែក្រសួងការបរទេសអាមេរិកបានបដិសេធ ក្នុងការបកស្រាយចំពោះបញ្ហានេះ ហើយក្នុងនោះលោក Ryabkov ក៏បានបញ្ជាក់ជាថ្មីដែរថា មន្ត្រីទូតរុស្ស៊ីទាំង២រូបនោះ ត្រូវបានបណ្ដេញចេញភ្លាមៗ ទាំងមិនធ្លាប់បានទទួលការរិះគន់ ឬពាក្យបណ្ដឹងទាក់ទងនឹងសកម្មភាពរបស់ពួកគេទេ ។

គួរបញ្ជាក់ថា ភាគីទាំងសងខាងនេះ បានដណ្ដើមយកត្រូវរៀងខ្លួន ក្នុងករណីវាយប្រហារមន្ត្រីទូតអាមេរិក នាទីក្រុង Moscow ដោយពួកគេសុទ្ធតែមានការបកស្រាយខុសៗគ្នា ជាក់ស្ដែងអាមេរិកថា មន្ត្រីសន្តិសុខនៅក្រៅស្ថានទូត ជាអ្នកវាយប្រហារមកលើមន្ត្រីអាមេរិក ដោយឡែករុស្ស៊ីបានបដិសេធ ហើយបកស្រាយថា គឺមន្ត្រីអាមេរិកនោះទេ ដែលបដិសេធបង្ហាញអត្តសញ្ញាណពេលប៉ូលិសសុំមើលកាត ៕

រុស្ស៊ី​បណ្ដេញ​មន្ត្រី​ទូត​អាមេរិក​២​នាក់ ចេញ​ពី​ទឹកដី​រុស្ស៊ី ជា​ទង្វើ​វាយបក​នឹង​អាមេរិក

ប្រភព៖ kqube

  • រុស្ស៊ី​បណ្ដេញ​មន្ត្រី​ទូត​អាមេរិក​២​នាក់ ចេញ​ពី​ទឹកដី​រុស្ស៊ី ជា​ទង្វើ​វាយបក​នឹង​អាមេរិក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: