​កំពូល​ស្មាតហ្វូន​ Android​ ​តៀម​​ប្រជែង​ ​iPhone 7

ការ​បង្ហាញ​ខ្លួន​ ​នៃ​កំពូល​ស្មាតហ្វូន​ ​របស់​ ​Apple​ ​ហាក់​ខិត​មក​ដល់​ ​ខណៈ​ដែល​ ​ក្រុមហ៊ុន​ជា​ច្រើន​ ​ក៏​កំពុង​ត្រៀម​បញ្ចេញ​នូវ​កំពូល​ស្មាតហ្វូន​ ​( flagship ) របស់​ខ្លួន​ ​ស្រប​ពេល​ដំណាល​គ្នា​ ​។

 

Google Project Ara

 

​កំពូល​ស្មាតហ្វូន​ Android​ ​តៀម​​ប្រជែង​ ​iPhone 7

 

ស្មាតហ្វូន​របស់​ ​Google​ ​នេះ​ ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​ ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​ ​មុខងារ​គ្រឿង​បន្លាស់​នានា​ ​ដោយ​ខ្លួន​ឯង​ ​ដូង​ជា​ការ​ប្តូរ​ ​កាមេរ៉ា​, ​ឧបករណ៍​បំពង​សម្លេង​ ​ជា​ដើម​ ​។

 

Samsung Galaxy Note 7

 

​កំពូល​ស្មាតហ្វូន​ Android​ ​តៀម​​ប្រជែង​ ​iPhone 7

 

អាច​មាន​ ​អេក្រង់​ទំហំ​ ​៥,៧​ ​ឬ​ ​៥,៨អ៊ិញ​ ​ប្រភេទ​ ​QHD Super AMOLED​ ​អាច​បំពាក់​បន្ទះ​ ​Chip​ ​ប្រភេទ​ ​Snapdragon 821 ឬ Exynos 8893 SoC​ ​ជា​មួយ​ ​RAM​ ​6GB​ ​និង​អង្គ​ផ្ទុក​ទិន្នន័យ​ ​64/128/256 GB​ ​ហើយ​មាន​កាមេរ៉ា​ ​dual-pixel PDAF​ ​កម្រិត​ចាប់​រូបភាព​ ​១២​មេហ្គាភិចសែល​ ​។​

 

ASUS ZenFone 3

 

​កំពូល​ស្មាតហ្វូន​ Android​ ​តៀម​​ប្រជែង​ ​iPhone 7

 

ស្មាតហ្វូន​ម៉ូដែល​ ​ZenFone​ ​ត្រូវ​គេ​ទទួល​ស្គាល់​ថា​មាន​តម្លៃ​មិន​ខ្ពស់​ដូច​ ​ស្មាតហ្វូន​ផ្សេងៗ​ ​តែ​សមត្ថភាព​ ​មិន​ចាញ់​គ្នា​ ​។​ ​សម្រាប់​ ​ZenFone 3​ ​អាច​មាន​តម្លៃ​ ​២៥០​ ​ដុល្លារ​ ​(តម្លៃ​បរទេស) ​ដោយ​មាន​បំពាក់​នូវ​បន្ទះ​ ​Chip​ ​ប្រភេទ​ ​Snapdragon 615​ ​អម​ជា​មួយ​ ​RAM​ ​3GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​32GB​ ​អេក្រង់​ ​៥,៥អ៊ិញ​ ​កាមេរ៉ា​ចាប់​រូបភាព​កម្រិត​ ​១៣​មេហ្គាភិចសែល​ ​។

 

Motorola Moto Z និង​Moto Z Force

 

​កំពូល​ស្មាតហ្វូន​ Android​ ​តៀម​​ប្រជែង​ ​iPhone 7

 

ស្មាតហ្វូន​ ​ទាំង​ ​២​ ​នេះ​ខុស​គ្នា​ត្រង់​ទំហំ​ ​បន្តិច​ប៉ុណ្ណោះ​ ​ហើយ​លក្ខណៈ​សម្បត្តិ​របស់​វា​ ​គឺ​មាន​អេក្រង់​ដែល​មិន​ចាំង​ថ្ងៃ​ទំហំ​ ​៥,៥អ៊ិញ​ ​ដែល​អាច​បញ្ចេញ​រូបភាព​ ​ក្នុង​កម្រិត​ ​QHD AMOLED​ ​។​ ​លើស​ពី​នេះ​ ​ស្មាតហ្វូន​ទាំង​ ​២​ ​ត្រូវ​គេ​សន្និដ្ឋាន​ដំណើរ​ការ​ដោយ​ ​បន្ទះ​ ​Chip​ ​Snapdragon 820​ ​អម​ជា​មួយ​ ​RAM​ ​ទំហំ​ ​4GB​ ​។​

អាន​បន្ត​ ​៖​ តេស្ត​ជាក់​ស្តែង មេមូរី​ iPhone ​ពិត​ជា​ធំ​ជាង​មុន ​ពេល​ឡើង​ជំនាន់​ទៅ iOS 10

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​androidauthority