ជន​ល្មើស​ម្នាក់ ​ដែល​រត់​រួច​​​នៅ​កំពង់ស្ពឺ​សង្ស័យ​ចេះ​បំបាំង​កាយ​ ខណៈ​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

ជន​ល្មើស​ម្នាក់ ​ដែល​រត់​រួច​​​នៅ​កំពង់ស្ពឺ​សង្ស័យ​ចេះ​បំបាំង​កាយ​ ខណៈ​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

កំពង់ស្ពឺ ​៖ ​ជន​សង្ស័យ​ចំនួន​៥​នាក់​ ក្នុង​នោះ​មាន​ប្ដី​ប្រពន្ធ​២​នាក់​ ដែល​ផ្សំគំនិត ​ក្នុង​អំពើ​លក់​អាវុធ និង​ប្លន់​នៅ​ស្រុក​ឱរ៉ាល់ និង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ។ ចំណែក​ជនល្មើស​ម្នាក់ ដែល​រត់​រួច​នោះ ​សមត្ថកិច្ច ក៏​ដូច​បក្ខពួក​របស់​គេ ​សង្ស័យ​ថា​ចេះ​បំបាំង​កាយ។

យោង​តាម​ជន​សង្ស័យ​ទាំង​៣​រូប​ ក្នុង​ចំណោម​៥​នាក់​ បាន​ផ្ដល់​បទសម្ភាសន៍​ដល់​នគរបាល​ ពេល​បញ្ជូន​ទៅ​តុលាការ​ថា ជនល្មើស​ដែល​រត់​រួច ​សង្ស័យ​ជា​អ្នកចេះ​អំពើ​បំបាំង​កាយ ដោយសារ​ពួកគេ​ធ្លាប់​ឃើញ​គេ ​​​ធ្វើ​បែបនេះ​ជា​ញឹកញាប់​នៅ​ចំពោះ​មេ​គេឯង។

ចំពោះ​សមត្ថកិច្ច ដែល​ចូលរួម​ប្រតិបត្តិការ​ព័ទ្ធ​ចាប់​ជន​សង្ស័យ ដែល​រត់​រួច​នោះ​ ក៏បាន​អះអាង​ដែរ​ថា ទីតាំង ដែល​ជន​សង្ស័យ​រត់​រួច​​ ​មាន​ព្រៃ​តែ​៥​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ជន​នោះ​​រត់​ទៅ​បាត់​តែម្ដង។ ករណី​នេះ​សមត្ថកិច្ច​មិនមែន​តែ​ម្នាក់​ទេ ដែល​ឃើញ​ជនសង្ស័យ​នោះ​រត់​ចូល​ព្រៃ ហើយ​ស្រាប់តែ​បាត់​ខ្លួន​តែម្ដង ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​ស្ងើចសរសើរ ​ជា​ខ្លាំង។

ជាមួយ​គ្នា​នោះ​ដែរ​​​ ជន​សង្ស័យ​ម្នាក់​បាន​រៀបរាប់​ទាំង​សម្រក់​ទឹកភ្នែក​​នៅ​តុលាការ​ថា គាត់​ស្ដាយ ​អ្វី​ដែល​គាត់​ធ្វើ​ឡើង​ដោយ​មិន​ខ្លួន ដោយ​គាត់​លក់​អាវុធ​ឲ្យ​ជនសង្ស័យ​​នោះ​ គឺជា​អាវុធ​ចាស់ ហើយ​ច្រេស​កាន់ តែ​មិន​ដឹង​ថា​ជនសង្ស័យ​យក​ទៅ​ធ្វើ​សកម្មភាព​ប្លន់​​ ដោយសារ​ពេល​នោះ​ជនសង្ស័យ​ប្រាប់​ថា​យក​ទៅ​បាញ់​សត្វ។ ផ្ទុយទៅវិញ បែរជា​ជន​នោះ​យក​ទៅ​កែច្នៃ​ធ្វើ​សកម្មភាព​ប្លន់​ទៅវិញ ធ្វើ​ឲ្យ​គាត់​មានការ​សោកស្ដាយ​នូវ​កិត្តិយស​បុណ្យ​សក្ដិ​របស់​គាត់​ខ្លាំង​ណាស់​(​ទាហាន)។

គួរ​បញ្ជាក់​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​ខែ​កក្កដា ​កម្លាំង​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ដឹក​​ជន​សង្ស័យ​ឈ្មោះ​តឹក សំអុល ​ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​ដំបង​វិញ ឃុំ​តា​សាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ (ជា​ទីលំនៅ​ខាង​ប្រពន្ធ) ​ដើម្បី​ទៅ​គាស់​កាំភ្លើង ​ដែល​គេ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច។ ប៉ុន្តែ​ជា​អកុសល​រថយន្ត​របស់​នគរបាល​ខេត្ត​បាន​បែក​កង់ ត្រង់​ចំណុច​ម្តុំ​ទល់មុខ​ភូមិ​អាញ្ញានសេះ ឃុំ​ទ័ព​មាន ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ក៏​ត្រូវ​បាន​ជន​សង្ស័យ​ខាង​លើ ​ចុះ​រត់​ចូល​ព្រៃ​ទាំង​ដៃ​ជាប់​ខ្នោះ​ក្បែរ​នោះ​ គេច​ខ្លួន​បាត់​ ខណៈ​នគរបាល​ឈរ​យាម​មាន​ការ​ភ្លេចខ្លួន។ លុះ​នៅ​វេលា​ម៉ោង១២ថ្ងៃដដែល ​កម្លាំង​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​នោះ​ ​ដោយ​ដៃ​គេ​បាន​ដោះ​ខ្លោះ​ជាស្រេច។ ពេល​នោះ​​ ​គ្រាន់តែ​ឃើញ​កម្លាំង​ភ្លាម ​​បែរជា​គេ​​រត់​តម្រង់​មក​រក​នគរបាល​ប៉ុស្តិ៍​ មាន​បំណង​ចង់​ដណ្ដើម​កាំភ្លើង​​ថែម​ទៀត​ ​ហើយ​កម្លាំង​បាន​បាញ់​ឡើង​លើ​ជាច្រើន​គ្រាប់ ​ទើប​ជន​សង្ស័យ​ងាក​រត់​ចូល​ព្រៃ​វិញ។ ចំណែក​ដាក់​កម្លាំង​ឡោមព័ទ្ធ​​​បន្ថែម​​ទៀត​ដែរ ​តែ​នៅតែ​រក​មិន​ឃើញ (​មិន​ហ៊ាន​បាញ់​តម្រង់​ខ្លាច​ចំ​គ្នា​ឯង​)។ មក​ទល់​ពេល​នេះ​កម្លាំង​នៅតែ​ល្បាត​គោលដៅ​មិនបាន​ដកចេញ​ទេ។

លោកសម សាក់​ នាយ​​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កំពង់ស្ពឺ ​ជា​អ្នក​នាំ​​ជនសង្ស័យ​ទៅ​គាស់​កាំភ្លើង​បាន​ប្រាប់​ថា ​ជន​ឈ្មោះ​តឹក សំអុល នេះ​ហើយ ​ដែល​បាន​បាញ់សម្លាប់​ជាង​មាស​កាលពី​ថ្ងៃ​ទី​១៥ ​ខែ​មេសា ឆ្នាំ​២០១៦ កន្លងទៅ។

សូម​រំលឹក​ថា ​ជន​ដែល​ជាប់​​ពាក់ព័ន្ធ​លក់​កាំភ្លើង ទាំង ៤​នាក់​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ចេញ​អត្តសញ្ញាណ​ពិតប្រាកដ​នៅឡើយ​ទេ ​រង់ចាំ​ស៊ើប​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន។ អ្នក​ទាំង​៤​នោះ​មាន​ទី​១- ជនសង្ស័យ​ឈ្មោះ (​ស ម​) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ក្រាំង​ខ្វាវ ឃុំ​គី​រី​វ​ន្ត័ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរ គ្រូ​បច្ចេកទេស​អាវុធ​នៅ​សាលា ACO(​រថក្រោះ​)​ជា​អ្នកលក់​អាវុធ​៧​ដើម​ឲ្យទៅ​ជនសង្ស័យ តឹក សំអុល ២- ជនសង្ស័យ​ឈ្មោះ (​ឆ ធ ) ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​កំពត ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរ​សន្តិសុខ​ផ្សារ សហចារី​ក្នុង​អំពើ​ប្លន់ ៣- ជនសង្ស័យ​ឈ្មោះ (​យ វ ) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ សហចារី ៤- ជនសង្ស័យ​ឈ្មោះ (​ភ យ ) ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រជា​ការពារ​ភូមិ ជា​អ្នកចូលរួម​បាញ់សម្លាប់​ជនរងគ្រោះ​កន្លងមក។ ក្រោយ​មក​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ប្រពន្ធ​របស់​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ មាន​ការ​ជាប់​ពាក់ព័ន្ធ​ នឹង​ករណី​លក់​កាំភ្លើង​ផង​ដែរ។ ដូច្នេះ​សរុប​មាន​ចំនួន​៥​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ៕

ជន​ល្មើស​ម្នាក់ ​ដែល​រត់​រួច​​​នៅ​កំពង់ស្ពឺ​សង្ស័យ​ចេះ​បំបាំង​កាយ​ ខណៈ​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

ជន​ល្មើស​ម្នាក់ ​ដែល​រត់​រួច​​​នៅ​កំពង់ស្ពឺ​សង្ស័យ​ចេះ​បំបាំង​កាយ​ ខណៈ​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

ជន​ល្មើស​ម្នាក់ ​ដែល​រត់​រួច​​​នៅ​កំពង់ស្ពឺ​សង្ស័យ​ចេះ​បំបាំង​កាយ​ ខណៈ​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ជន​ល្មើស​ម្នាក់ ​ដែល​រត់​រួច​​​នៅ​កំពង់ស្ពឺ​សង្ស័យ​ចេះ​បំបាំង​កាយ​ ខណៈ​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ