ស្ដេច​ចិន​ឃុំ​ខ្លួន​ធនញ្ជ័យ​ក្នុង​គុក​សំរឹទ្ធ តើ​អ្នកប្រាជ្ញ​ជ័យ​រួច​ខ្លួន​ដោយ​វិធី​ណា?

ធនញ្ជ័យល្បីឈ្មោះតាំងពីស្រុកខ្មែររហូតដល់ស្រុកចិន។ ពេលដែលស្ដេចខ្មែរនិរទេសអ្នកប្រាជ្ញជ័យឱ្យទៅរស់នៅស្រុកចិន គឺបំណងឱ្យទៅលំបាកវេទនានៅឯស្រុកគេ រហូតទាល់តែស្លាប់នៅទីនោះ ប៉ុន្តែដោយសារបញ្ញាញាណដ៏ឆ្លាតវាងវៃរបស់ខ្លួន ធនញ្ជ័យបែកគំនិតប្រកបរបររកស៊ីលក់នំបញ្ចុក។

ស្ដេច​ចិន​ឃុំ​ខ្លួន​ធនញ្ជ័យ​ក្នុង​គុក​សំរឹទ្ធ តើ​អ្នកប្រាជ្ញ​ជ័យ​រួច​ខ្លួន​ដោយ​វិធី​ណា?

ជនជាតិចិនមិនដែលស្គាល់នំបញ្ចុកពីមុនឡើយ ដល់ពេលឃើញនំនេះចម្លែកក៏នាំគ្នាឆីសាកមើល ហើយក៏ល្បីពីមាត់មួយទៅមាត់មួយថាមានរសជាតិឆ្ងាញ់ពិសាណាស់។ ថ្ងៃមួយក៏លេចឮពីរសជាតិនំបញ្ចុកដល់ស្ដេចចិន ទ្រង់ក៏បញ្ជាឱ្យធនញ្ជ័យយកនំចម្លែកនោះទៅថ្វាយព្រះអង្គសោយ។

លុះពេលមានឱកាស អ្នកប្រាជ្ញខ្មែរឆ្លៀតដៀងភ្នែកមើលព្រះភក្ត្រព្រះមហាក្សត្រចិន ហើយបន្លឺសម្ដីថា “មើលមុខស្ដេចក្រុងចិនឃើញខ្មៅអែ មើលមុខស្ដេចស្រុកខ្មែរ ដូចខែពេញបូណ៌មី!”។ ស្ដេចព្រះសណ្ដាប់ឮវាចារបស់ធនញ្ជ័យរួចហើយ ទ្រង់ខ្ញាល់ក្នុងព្រះហឫទ័យខ្លាំងណាស់ ក៏បញ្ជាឱ្យគេយកទៅឃុំឃាំងនៅក្នុងគុកសំរឹទ្ធ។

តើអ្នកប្រាជ្ញជ័យដោះស្រាយបញ្ហានេះដោយវិធីណា? ហើយបញ្ញាធនញ្ជ័យអ្វីខ្លះដែលយើងអាចយកមករៀនសូត្របាន?

កុំភ្លេចរង់ចាំតាមដានរឿង “ធនញ្ជ័យ” ដែលនឹងចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី ១៤ សប្ដាហ៍នេះ

ប្រភព៖ sabay

  • ស្ដេច​ចិន​ឃុំ​ខ្លួន​ធនញ្ជ័យ​ក្នុង​គុក​សំរឹទ្ធ តើ​អ្នកប្រាជ្ញ​ជ័យ​រួច​ខ្លួន​ដោយ​វិធី​ណា?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ចំនេះដឹង
Tags: