ពាន​រង្វាន់​ឧត្តមភាព​សម្រស់ និង​ការ​ច្នៃប្រឌិត​ប្រចាំ​ឆ្នាំ​២០១៦

កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន ក្រុមហ៊ុន The Best Seller Skincare (Thailand) បាន​រៀបចំ​កម្មវិធី​ជា​លើក​ដំបូង​នៅ​កម្ពុជា​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​ស្គាល់​សេវាកម្ម និង​គុណភាព​ផលិត​ផល​ដែល​មកពី​ប្រទេស​ថៃ ដោយ​កម្ម​វិធី​នេះ​មាន​ឈ្មោះ​ថា ពាន​រង្វាន់​ឧត្តមភាព​សម្រស់ និង​ការ​ច្នៃប្រឌិត​ប្រចាំ​ឆ្នាំ​២០១៦ ឬ Beauty Innovation Excellence Award ។ ក្រុមហ៊ុន​នីមួយៗ​ដែល​មកពី​ថៃ​ ក៏​បាន​ទទួល​នូវពាន​រង្វាន់​លើក​ទឹក​ចិត្ត​ពី​ម្ចាស់​កម្មវិធី​ផ្ទាល់​ផង​ដែរ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា។

 

ពាន​រង្វាន់​ឧត្តមភាព​សម្រស់ និង​ការ​ច្នៃប្រឌិត​ប្រចាំ​ឆ្នាំ​២០១៦

 

កម្មវិធី​នេះ​ ធ្វើ​ឡើង​ដើម្បី​ជា​ឱកាស​មួយ​សម្រាប់​ពាណិជ្ជករ​នៅ​កម្ពុជា​អាច​ពង្រីក​មុខ​ជំនួញ​របស់​ខ្លួន​ដែល​អាច​យក​ផលិតផល​ល្បីៗ​នៅ​ថៃ​ពី​បណ្ដា​ក្រុមហ៊ុន​ប្រមាណ​ជាង ២៣ ក្រុមហ៊ុន ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​ថ្ងៃ​នេះ។ ពាណិជ្ជករ​ទាំង​អស់​អាច​ចូលរួម​ពិភាក្សា​ពី​គម្រោង​មុខ​ជំនួញ​របស់​ខ្លួន​ជាមួយ​នឹង CEO ឬ​អ្នក​តំណាង​ឲ្យ​ក្រុមហ៊ុន​នីមួយៗ​ដែល​មក​ពី ២៣ ក្រុមហ៊ុន​ទាំង​នោះ។ ការ​ពិភាក្សា​រវាង​ម្ចាស់​ពាណិជ្ជករ​ទាំង​អស់​អាច​បង្កើត​ចេញ​ជា​លទ្ធផល​មួយ​ដែល​ផ្គូផ្គង​ពាណិជ្ជកម្ម និង​ការ​ជឿ​ជាក់​រវាង​គ្នា​ និង​គ្នា។ ផលិតផល​សម្រស់​ទាំង​អស់​បាន​ចុះ​បញ្ជី​ពេញ​លេញ​ និង​មាន​ស្តង់ដារ​ដើម្បី​ឱ្យ​សម​នឹង​លក្ខណៈ​វិនិច្ឆ័យ​នៃ​ការ​បង្កើត​ថ្មី​ដ៏​ល្អ​បំផុត និង​ល្បីល្បាញ​ក្នុង​ប្រទេស​ថៃ។

 

ពាន​រង្វាន់​ឧត្តមភាព​សម្រស់ និង​ការ​ច្នៃប្រឌិត​ប្រចាំ​ឆ្នាំ​២០១៦

 

កម្មវិធី​នេះ​ក៏​បាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ ខ្វៃ សុភាព អគ្គ​លេខាធិការ​រង​គណៈ​វិស្វករ​កម្ពុជា​ឋានៈ​អនុរដ្ឋលេខាធិកា​រនៃ​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​ ដែល​ជា​ភ្ញៀវកិត្តិយស និង​ភ្ញៀវ​ជាង ១០០​នាក់​ទៀត។ អ្វី​ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះ​ឲ្យ​កាន់​តែ​អស្ចារ្យ គឺ​មាន​ការ​ចូលរួម​ពី​តារា​សម្តែង​ពី​ថៃ ការ​សម្ដែង​ក្បាច់​រាំ​ដោយ​ក្រុម​រាំ​មក​ពី​ថៃ និង​ការ​ដើរ​ម៉ូដ​បង្ហាញ​ផលិតផល​ពី​សំណាក់ CEO នៃ​ម្ចាស់​ក្រុមហ៊ុន​នីមួយៗ​ផ្ទាល់​តែ​ម្ដង។

 

សម្រាប់​ពត៌មាន​បន្ថែម​ សូម​​ចូល​ផេក​ហ្វេសប៊ុក Beauty Innovation Excellence Award 2016 ៕

 

ពាន​រង្វាន់​ឧត្តមភាព​សម្រស់ និង​ការ​ច្នៃប្រឌិត​ប្រចាំ​ឆ្នាំ​២០១៦

 

ពាន​រង្វាន់​ឧត្តមភាព​សម្រស់ និង​ការ​ច្នៃប្រឌិត​ប្រចាំ​ឆ្នាំ​២០១៦

 

ពាន​រង្វាន់​ឧត្តមភាព​សម្រស់ និង​ការ​ច្នៃប្រឌិត​ប្រចាំ​ឆ្នាំ​២០១៦

 

ពាន​រង្វាន់​ឧត្តមភាព​សម្រស់ និង​ការ​ច្នៃប្រឌិត​ប្រចាំ​ឆ្នាំ​២០១៦

 

អត្ថបទ៖ ពាណិជ្ជកម្ម