លេច​មុខ Nadech ​នៅ​ Euro វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​បារាំង​យប់មិញ

តារា​សម្ដែង​ជួរ​មុខ​ថៃ Nadech Kugimiya បាន​ទៅ​មើល​ការ​ប្រកួត​ផ្ទាល់ Euro វគ្គ​ផ្ដាច់ព្រ័ត្រ​​ក្នុង​កីឡាដ្ឋាន Stade de France នៅ​ប្រទេស​​បារាំង​ជាមួយ​មនុស្ស​មួយ​ក្រុម ក្នុង​ជំនួប​រវាង​បារាំង​និង​ព័រទុយហ្គាល់។

 

លេច​មុខ Nadech ​នៅ​ Euro វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​បារាំង​យប់មិញ

 

ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ក្នុង​វិស័យ​បាល់ទាត់​នេះ ឃើញ​ថា​ជម្រើស​ជាតិ ព័រទុយហ្គាល់​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​បារាំង​ដោយ​លទ្ធផល​ ១-០ ក្នុង​​ម៉ោង​១៥​នាទី​២​ដង។ Page Facebook មួយដែល​ជា​អ្នក​គាំទ្រ​របស់ Nadech ឈ្មោះ​ថា Nadechyaya club NY បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​នៃ​សកម្មភាព​របស់​តារា​វ័យ​​២៤​ឆ្នាំ​នេះ​ទាំង​ក្រៅ​និង​ក្នុង​កីឡាដ្ឋាន​និង​បាន​សរសេរ​លើ​រូប​មួយ​ថា​៖”បរិយាកាស​ក្នុង​ប្រទេស​បារាំង​កាល​ពី​យប់​មិញ”។

 

យ៉ាងណាមិញ ការ​ទៅ​មើល​ផ្ទាល់​នេះ Nadechមិនមែន​ទៅ​ម្នាក់​ឯង​​ទេ​គឺ​នៅ​ក្បែរ​ខ្លួន​គេ​មាន​មនុស្ស​មួយ​ក្រុម ទំនង​ជា​ជនជាតិ​ថៃ​ដូច​គ្នា។ នេះ​បើ​មើល​តាម​រូប​ដែល Page Nadechyaya club NY បាន​បង្ហោះ។ Nadech​ ជា​តារា​ថៃ​ម្នាក់​ចូលចិត្ត​ខាង​កីឡាបាល់ទាត់​ផង​ដែរ ជាក់​ស្ដែង​​នា​ពេល​កន្លង​ទៅ​​គេ​ធ្លាប់​ប្រកួត​មិត្តភាព​​ជាមួយ​តារា​​ថៃ​គ្នា​ឯង​ជា​ច្រើន​រូប​ ក្នុង​កម្មវិធី​​រំឭក​អនុស្សាវរីយ៍​​៤៣​ឆ្នាំ​នៃ​ទូរទស្សន៍​លេខ៣​ថៃ៕

 

លេច​មុខ Nadech ​នៅ​ Euro វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​បារាំង​យប់មិញ

 

លេច​មុខ Nadech ​នៅ​ Euro វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​បារាំង​យប់មិញ

 

លេច​មុខ Nadech ​នៅ​ Euro វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​បារាំង​យប់មិញ

 

ចុចអាន ទិដ្ឋភាព​ដ៏​រ៉ូមែនទិក​របស់​ Chompoo និង​ស្វាមី​​នា​អាហារ​ពេល​ល្ងាច​នៅ​ប៉ារីស

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ Nadechyaya club NY​
​ ​​​​​