ចៀវែ ជួប​គ្រួសារ​អនាគត​ស្វាមី​ដើម្បី​ពិភាក្សា​គ្នា​រឿង​មង្គល​ការ

គ្រាន់​តែ​មក​ពី​ប្រទេស​បារាំង​វិញ​ភ្លាម តារា​សម្ដែង​ជួរ​មុខ​តៃវ៉ាន់ Ruby Lin បាន​ទៅ​ហូបចុក​ជាមួយ​គ្រួសារ​របស់​មិត្ត​ប្រុស​ភ្លែត​​ដើម្បី​ពិគ្រោះ​ពី​រឿង​អាពាហ៍ពិពាហ៍។

 

យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន Ettoday តារា​សម្ដែង​លំដាប់ A របស់​តៃវ៉ាន់ Ruby Lin បាន​មក​ដល់​កោះ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​ទី ៩​ខែ​កក្កដា​ក្រោយ​ពេល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស​ប៉ុន្មាន​ថ្ងៃ។ នៅ​យប់​ថ្ងៃ​ដដែល តួរឿង “ព្រះនាង​យេយេ” បាន​ទៅ​ជួប​គ្រួសារ​អនាគត​ស្វាមី​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ។

 

ចៀវែ ជួប​គ្រួសារ​អនាគត​ស្វាមី​ដើម្បី​ពិភាក្សា​គ្នា​រឿង​មង្គល​ការ

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​វ័យ ៤០​ឆ្នាំ​និង​គ្រួសារ​របស់ Wallace Huo ជួបជុំ​គ្នា​ក្នុង​គោល​បំណង​ពិគ្រោះ​ពី​គម្រោង​មង្គល​ការ​របស់​អ្នក​ទាំង​២​ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៣១​ចុង​ខែ​នេះ។ ដោយ​មិន​ចង់​មាន​ការ​រំខាន​ពី​អ្នក​ដទៃ ចៀវៃ និង​តួ​រឿង “និស្ស័យ​ស្នេហ៍​ដាវ​ទេព” សម្រេច​ថា​នឹង​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី។ ជាមួយ​គ្នា​នេះ​ដែរ បើ​ទោះ​បី​ជា​កៀក​ថ្ងៃ​ចូល​រោង​ការ​មែនទែន​ហើយ​ក្ដី​​តែ​សិល្បករ​ទាំង​២​រូប​នេះ​នៅ​តែ​រវល់​នឹង​ការងារ​ដក​ឃ្លា​មិន​រួច ដោយ​កំឡុង​ពាក់​កណ្ដាល​ខែ​កក្កដា​នេះ Ruby Lin ត្រូវ​ទៅ​សម្ដែង​រឿង​នៅ​ទីក្រុង Harbin ចិន​ដី​គោក៕

ចៀវែ ជួប​គ្រួសារ​អនាគត​ស្វាមី​ដើម្បី​ពិភាក្សា​គ្នា​រឿង​មង្គល​ការ

 

ចៀវែ ជួប​គ្រួសារ​អនាគត​ស្វាមី​ដើម្បី​ពិភាក្សា​គ្នា​រឿង​មង្គល​ការ

គូស្នេហ៍​ទាំង​២​ទៅ​មើល​កុន​ក្រោយ​ញ៉ាំអីរួច

 

ចុចអាន៖បែក​ធ្លាយ​រូប​អាសអាភាស​របស់​មិត្ត​ប្រុស ចៀវៃ និង​ម៉ូដែល​ស្រាត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
vnexpress