លក្ខណៈ​សម្បត្តិ​ដែល​អ្នក​ជំនាញ​វាយ​តម្លៃ​អចលនទ្រព្យ​គួរ​មាន

អ្នកអាជីពផ្នែកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា គឺពុំមានច្រើននោះទេ។ បើនិយាយពីសាលាបង្រៀនពីជំនាញនេះទៀតសោតក៏ពុំទាន់មានដែរ។ ដូច្នេះប្រសិនបើបុគ្គលម្នាក់ស្រលាញ់ហើយចង់ក្លាយជាអ្នកជំនាញវាយតម្លៃអចលនទ្រព្យម្នាក់ តើគេគួរមានលក្ខណៈសម្បត្តិបែបណាខ្លះ?

លក្ខណៈ​សម្បត្តិ​ដែល​អ្នក​ជំនាញ​វាយ​តម្លៃ​អចលនទ្រព្យ​គួរ​មាន

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា ( CVEA) លោក គឹម ហ៊ាង បានប្រាប់ថា គឺត្រូវទាមទារកត្តាជាច្រើនក្នុងការក្លាយជាអ្នកជំនាញវាយតម្លៃអចលនទ្រព្យម្នាក់ ដែលរួមមាន៖

-ចំណេះដឹងទូទៅ។  យ៉ាងហោចណាស់ ត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រដែលសិក្សាជំនាញទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់ឬច្បាប់ជាដើម។

-ចំណេះដឹងភាសាបរទេសបានល្អ។ នៅក្នុងការងារការវាយតម្លៃអចលនទ្រព្យ គេប្រើភាសាបរទេស ពិសេសភាសាអង់គ្លេសនេះដើម្បីងាយស្រួលទំនាក់ទំនងជាមួយអ្នកជំនាញនៅបរទេស ស្រាវជ្រាវឯកសារផងដែរ។

-មានចំណេះដឹងផ្នែកដីធ្លី។ ទោះនៅកម្ពុជា ពុំទាន់មានសាលាបើកបង្រៀនជំនាញនេះក្តី តែលោកអ្នកអាចទទួលបានតាមរយៈការចូលរួមសិក្ខាសាលានានាពាក់ព័ន្ធនឹងអចលនទ្រព្យ ដែលរៀបចំដោយក្រុមហ៊ុន ឬសមាគមណាមួយ។

-មានបទពិសោធន៍ពាក់ព័ន្ធនឹងការវាយតម្លៃលើអចលនទ្រព្យ២ឆ្នាំឡើងទៅ។ លោក គឹម ហ៊ាង បញ្ជាក់ថា ទោះលោកអ្នកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតក៏ដោយ តែបើគ្មានការប្រឡូកវាយតម្លៃលើអចលនទ្រព្យនោះទេ នោះមិនអាចបំពេញការងារនេះបានល្អនោះឡើយ។

ម្ល៉ោះហើយ លោកអ្នកអាចទទួលបទពិសោធន៍នេះតាមរយៈការធ្វើការនៅតាមក្រុមហ៊ុនពាក់ព័ន្ធនានា២ឆ្នាំឡើងទៅ៕

ប្រភព៖ sabay

  • លក្ខណៈ​សម្បត្តិ​ដែល​អ្នក​ជំនាញ​វាយ​តម្លៃ​អចលនទ្រព្យ​គួរ​មាន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: