Neymar៖ “បាល់ទាត់​ គ្មាន​ Messi…មិន​មែន​ជា​បាល់ទាត់​ទេ”

Neymar តារា​ឆ្នើម​ក្រុម​ FC Barcelona បាន​ចេញ​​មក​​គាំទ្រ​មិត្ត​រួម​ក្រុម​ Lionel Messi និង​និយាយ​ថា បាល់ទាត់​គ្មាន​​ប្រធាន​ក្រុម​អាហ្សង់ទីន​ គឺ​មិន​មែន​ជា​បាល់ទាត់​ទេ។

 

Neymar៖ “បាល់ទាត់​ គ្មាន​ Messi…មិន​មែន​ជា​បាល់ទាត់​ទេ”

Neymar លេង​បាល់​ក្នុង​ព្រឹត្តិការណ៍​មួយ​ នៅ​ប្រទេស​ប្រេស៊ីល

 

Messi ​និង​ឪពុក​ Jorge Messi ត្រូវ​តុលាការ​កាត់​ទោស​២១​ខែ ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ ដោយសារ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​គេចវេះ​មិន​បង់​ពន្ធ ប៉ុន្តែ​ពួកគេ​ទាំង​២​ ​​មិន​តម្រូវ​ឲ្យ​ជាប់​ពន្ធនាគារ​ទេ។ ក្លឹប​ Barca ​និង​អ្នកគាំទ្រ​ក្រុម​អ្នក​មាន​បុណ្យ​ នៅ​តែ​បន្ត​គាំទ្រ​តារា​​ឆ្នើម​រូប​នេះ​យ៉ាង​ខ្លាំង​ ខណៈ​ដែល​ Neymar ​ ក៏​បាន​​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ដៃ​គូ​ប្រយុទ្ធ​របស់​ខ្លួន​ផង​ដែរ។

 

Neymar៖ “បាល់ទាត់​ គ្មាន​ Messi…មិន​មែន​ជា​បាល់ទាត់​ទេ”
“Messi មិន​ត្រឹម​តែ​ជា​មិត្តភ័ក្ដិ​របស់​ខ្ញុំ​ទេ ​គាត់​ក៏​ជា​ Idol របស់​ខ្ញុំ​ផង​ដែរ ហើយ​ខ្ញុំ​តែង​តែ​គាំទ្រ​គាត់”។ ប្រធាន​ក្រុម​ប្រេស៊ីល​ Neymar បាន​លើក​ឡើង។

 

កីឡាករ​វ័យ​២៩​ឆ្នាំ (Messi) ក៏​​មាន​បញ្ហា​ប្រឈម​មុខ​នៅ​លើ​ទីលាន​​ដែរ ដោយ​កាល​ពី​ខែ​មុន​ ​រូប​គេ​បាន​ប្រកាស​ចូល​​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ​បន្ទាប់​ពី​ចាញ់​ឈីលី នៅ​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់​ Copa America 2016។

 

Neymar៖ “បាល់ទាត់​ គ្មាន​ Messi…មិន​មែន​ជា​បាល់ទាត់​ទេ”

 

Neymar៖ “បាល់ទាត់​ គ្មាន​ Messi…មិន​មែន​ជា​បាល់ទាត់​ទេ”

Lionel Messi ក្រោយ​អាហ្សង់ទីន ចាញ់​ឈីលី

 

យ៉ាងណាក្ដី Neymar គោរព​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ Messi សម្រាប់​ការ​ចូល​និវត្តន៍​នេះ​ ប៉ុន្តែ​រូប​គេ​យល់​ថា វា​ពិត​ជា​ពិបាក​ទទួល​យក​ណាស់ នៅ​ពេល​បាល់ទាត់​ គ្មាន​វត្តមាន​ Super Star រូប​នេះ។ កីឡាករ​វ័យ​២៤​ឆ្នាំ​ បាន​បន្ថែម​ថា៖ “ខ្ញុំ​គោរព​ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គាត់ ប៉ុន្តែ​បាល់ទាត់​ គ្មាន​ Messi មិន​មែន​ជា​បាល់ទាត់​ឡើយ…វា​ពិត​ជា​ពិបាក​ណាស់ ដែល​ត្រូវ​ស្រមៃ​ថា​គ្មាន​រូប​គាត់។ បើ​អ្នក​ស្រលាញ់​បាល់ទាត់ អ្នក​ប្រាកដ​ជា​ដឹង​ថា Messi គាត់​បាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​​ ​ដើម្បី​ក្រុម​អាហ្សង់ទីន និង​ក្រុម​ Barcelona”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail