ម្ចាស់​ជើងឯក​កីឡា​ចាក់​គោ ត្រូវ​គោ​វ័ធ​ស្លាប់​យ៉ាង​សាហាវ ខណៈពេល​សម្តែង​

លោក Victor Barrio ដែលជាម្ចាស់ជើងឯងចាក់គោអេស្បាញ ត្រូវបានប្រកាសស្លាប់ ក្រោយត្រូវបានគោវ័ធឲ្យរងរបួសធ្ងន់ធ្ងរ ខណៈពេលសម្តែងនៅទីលាន ដែលធ្វើឲ្យទស្សនិកជនរន្ធត់ចិត្តស្ទើរគាំងបេះដូង កាលពីថ្ងៃសៅរ៍ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្ចាស់ពានវ័យ ២៩ ឆ្នាំ ត្រូវបានគោឡើងកវ័ធយ៉ាងសាហាវ បណ្តាលឲ្យដួលផ្ទប់នឹងដី ខណៈពេលសម្តែងនៅក្នុងទីលាន ។ ក្រោយពេលកើតហេតុភ្លាមៗ លោក Victor Barrio ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងសន្លប់, ប៉ុន្តែ ក្រុមគ្រួពេទ្យអេស្ប៉ាញបានប្រកាសថា គាត់បានស្លាប់ទៅហើយ ។

ក្រុមគ្រូពេទ្យបញ្ជាក់ថា Barrio ត្រូវគោវ័ធ១ស្នែងដ៏មុតស្រួចចំទ្រូងខាងស្តាំ បណ្តាលឲ្យលិចដល់សួត និងបេះដូងលែងដំណើរការ ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ។

គួរបញ្ជាក់ថា កីឡាចាក់គោនេះ គឺជាកីឡាដ៏ពេញនិយមមួយ នៅក្នុងប្រទេសអេស្ប៉ាញ និងបើទោះបីជាមានពួកអ្នកសម្តែងជាមួយកីឡាប្រឈមគ្រោះថ្នាក់នេះ ស្លាប់ប្រមាណ ១០ នាក់ ក្នុង១ឆ្នាំៗក៏ដៅយ ក៏ព្រឹត្តិការណ៍នៃកីឡានេះនៅតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ៕

 


Related Posts