​​ភ្នំពេញ​៦​ខែ ៖ ស្លាប់​ជិត​២​ពាន់​, រៀប​ការ​ជាង​៣​ពាន់​​ និង​​កើត​​ជិត​៩​ពាន់​

រាជធានី​ភ្នំពេញ ៖ លោក​ទូច វណ្ណ​រិ​ទ្ធ​ ប្រធាន​ការិយាល័យ​អត្រា​នុកូលដ្ឋាន​រាជធានី​​ភ្នំពេញ​បាន​ឱ្យ​​កោះសន្តិភាព​ដឹង​​នៅ​ថ្ងៃ​ទី​១១​
​កក្កដា ​នេះ​​ថា នៅ​ក្នុង​​រាជធានី​ភ្នំពេញ​ ​​រយៈពេល​៦​ខែ​ដើមឆ្នាំ​​២០១៦ មាន​អ្នក​​រៀប​អា​ពា​ហ៍​​ពិ​ពា​ហ៍​​ចំនួន​៣២៨០​គូ ​(​រៀប​ការ​ខ្មែរ ​និង​ខ្មែរ​ មាន​៣១៥៣​គូ ខ្មែរ​និង​បរ​ទេស​១២៧​គូ​) ​កើត​៨៥៨៧​នាក់ ក្នុង​នោះ​ បរទេស​៤​នាក់ និង​អ្នក​ស្លាប់មាន​ចំនួន​១៥៤០​នាក់ ក្នុង​នោះ​ បរទេស​៧​នាក់​ចំនួន​តួលេខ​នេះ អាជ្ញាធរ​បាន​ចុះបញ្ជី​ត្រឹមត្រូវ ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ ស្នាក់​នៅ​រាជធានី​ភ្នំពេញ​ ទាំង​បណ្តោះអាសន្ន និង​រស់នៅ​អចិ​ន្ត្រៃ​យ៍​មាន​​ជិត​២​លាន​នាក់​ ដោយ​មិន​ទាន់​គិត​ពី​ពលរដ្ឋ​ដែល​មក​រស់នៅ​ភ្នំពេញ ​មិន​មានការ​ចុះបញ្ជី​ស្នាម ដូច​ជា​កម្មករ​ជាដើម ហើយ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ ។ គិត​ពី​ថ្ងៃ​ទី០១ ​មក​រា ​ដល់​៣១ ​ធ្នូ ប្រជាពលរដ្ឋ​ ដែល​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​បាន​ចំនួន​២៩៥៥៨​​​នាក់ ក្នុង​នោះ មាន​ចុះបញ្ជី​កំណើត​តាម​ច្បាប់​កំណត់​កូន​ដែល​កើត​ក្នុង​រយៈពេល​៣០​ មាន​ចំនួន​៨៥៨៧​នាក់​ស្រី​៤០៨៥​នាក់ និង​បញ្ជាក់​កំណើត​ក្រោយ​៣០​ថ្ងៃ មាន​ចំនួន​១២៨៧១​នាក់ ស្រី​៦១៧១​នាក់ ។

លោក​ទូច វណ្ណ​រិ​ទ្ធ បាន​​រំលឹក​​ថា កាលពី​ឆ្នាំ​២០១៥​​ កន្លង​មក នៅ​រាជធានី​​ភ្នំពេញ មាន​អ្នក​រៀប​អា​ពា​ហ៍​​ពិ​ពា​ហ៍​​ចំនួន​៦៧១៦​គូ (​រៀប​ការ​ខ្មែរ ​និង​ខ្មែរ​មាន​៦៤០៤​គូ ខ្មែរ​ និង​បរទេស​៣១២​គូ​) ​កើត​១៩៨៦៣​នាក់ ​ក្នុង​នោះ​បរទេស​២០​នាក់ និង​ស្លាប់មាន​ចំនួន​៣៦២៤​នាក់ បរ​ទេស​២៧​នាក់ ។

ចំណែកឯ​ពលរដ្ឋ​ដែល​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​មាន​ចំនួន​៦៤៦១៤​នាក់ ក្នុង​នោះ មាន​ចុះបញ្ជី​កំណើត​តាម​ច្បាប់​កំណត់​កូន​ដែល​កើត​ក្នុង​រយៈពេល​៣០​ មាន​ចំនួន​១៩៨៤៣​នាក់ ​ស្រី​៨៩១២​នាក់ និង​បញ្ជាក់​កំណើត​ក្រោយ​៣០​ថ្ងៃ មាន​ចំនួន​២៨៥៧៤​នាក់ ស្រី​១៣៩១៨​នាក់​ផង​ដែរ ។