ផ្ទុះប្រតិកម្មខ្លាំង បន្ទាប់ពី​ចុះផ្សាយ​រួច​

ខេត្ត​បាត់ដំបង ៖ ជុំវិញ​ការ​នាំ​ចូល​សាច់​ជ្រូក​និង​ចំណីអាហារ​នានា​ ​ឈប់​បាន​ឈប់​​ទៅ ឈប់ធ្វើរបៀបនេះ​ទៀត ជា​ទំនិញ​ខូច​គុណ​ភាព ដែល​ឈ្មួញ​ទុច្ចរិត​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​តំបន់​ «ភ្នំ​ដី​» ​ស្រុក​​សំពៅ​លូន ហើយ​ត្រូវ​ប្រព័ន្ធ​ផ្សាយ​ផ្សារ​នានា​​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​​នេះ បាន​ធ្វើ​ឱ្យ​​លោក​អនុប្រធាន​សាខា​កាំ​កុង​ត្រូល​ខេត្តបាត់ដំបង​មួយ​រូប ​ផ្ទុះ​ប្រតិកម្ម​ច្រឡោត​យ៉ាង​ខ្លាំង ថែម​ទាំង​​បាន​ជម្រុញឱ្យ​អ្នក​សារ​ព័​ត៌​​មាន ​បន្ត​ការ​ចុះ​ផ្សាយ​តាម​​ចិត្ត​ទៀត​​ផង​។

មន្ត្រី​កាំ​កុង​ត្រូល​​មួយ​រូប​ដែល​អះ​អាង​ថា ខ្លួន​ឈ្មោះ​​ប្រាថ្នា មាន​តួនាទី​ជា​អនុប្រធាន​សាខា​កាំ​កុង​ត្រូល​ខេត្តបាត់ដំបង បាន​ប្រ​តិ​
​កម្ម​​យ៉ាង​ខ្លាំង​ កាលពី​រសៀល​ថ្ងៃ​ទី​១០​ កក្កដា ដោយ​បាន​វាយប្រហារ​បែប​ស្ដីបន្ទោស​​ដល់​អ្នក​សារ​ព័​ត៌មាន​ថា​ «​អ្នកកាសែត​បាន​សរសេរ​​អាក្រក់​ពី​ខ្ញុំ​.. ជះ​អាច​ម៏​ដាក់​ខ្ញុំ​ប្រឡាក់​ស្អុយ​ពេញ​ខ្លួន​​ហើយ បែរជា​មក​អង្អែល​ខ្ញុំ​វិញ​» ​។

លោក​​អនុប្រធាន​សាខា​រូប​​នេះ  មិន​បាន​ស្ដាប់​ហេតុផល​ទា​ល់តែ​សោះ  នៅ​ពេល​អ្នក​សារ​ព័​ត៌​មាន​សុំ​ការ​បំភ្លឺ​ជុំវិញ​​សកម្មភាព​​​នាំ​ចូល​ចំណីអាហារ​ខូចគុណ​ភាព ​។ មិនតែប៉ុណ្ណោះ​ លោក​អនុប្រធាន​កាំ​កុង​ត្រូល​រូប​នេះ​​បាន​និយាយ​បែប​ផ្គើន​ដូច្នេះ​​ថា «​អ្នកកាសែត​សរ​សេរ​ពី​ខ្ញុំ​អាក្រក់​ ហើយ​តាំង​មក​សួរ​ខ្ញុំ​..ចឹ​ង​ខ្ញុំ​អាក្រក់​បាត់​ទៅ​ហើយ ពេល​នេះ​ខ្ញុំ​មិន​បំភ្លឺ​អ្វី​ទាំងអស់ ចង់​អ្នកកាសែត​សរសេរ​អី ក៏​សរ​សេរ​​ទៅ​.. ចាំ​សួរ​មេ​ខ្ញុំ​ទៅ​..​។

មន្ត្រី​កាំ​កុង​ត្រូល​​ប្រចាំ​ច្រក​តំបន់​ «​ភ្នំ​ដី​» ​​ក្នុង​ស្រុក​សំពៅ​លូន ត្រូវ​បាន​មតិ​​នានា​រិះគន់​​ថា បាន​សមគំនិត​ជាមួយ​ក្រុម​ឈ្មួញ​ទុច្ចរិត បើកដៃ​ឱ្យ​​មានការ​នាំ​ចូល​នូវ​​ចំណីអាហារ​ខូចគុណភាព​ពី​ប្រទេស​ថៃ​ ។  ចំណីអាហារ​ទាំងនោះ​​ មាន​ដូច​ជា​សាច់​ជ្រូក សាច់​មាន់ ឆ្អឹង​មាន់ ត្រី​ស្អុយ និង​ប្រហិត​គ្រប់​ប្រភេទ រួម​ទាំង​នំចំណី​ដទៃ​ទៀត​ផង ​។

បើ​តាម​ប្រភព​ពី​មន្ត្រី​ព្រំដែន​បាន​ប្រាប់​ថា ច្បាប់​មិន​អនុញ្ញាត​​ឲ្យ​ឈ្មួញ​នាំ​ចូល​នូវ​សាច់​ជ្រូក សាច់​មាន ឬ​ឆ្អឹង​មាន់ ពី​ប្រទេស​ថៃ​នោះ​ទេ តែ​បច្ចុប្បន្ន ​ទំនិញ​ទាំងនេះ ​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ដោយ​ចំហ​ តែ​បាន​វេច​ខ្ចប់ ​ឬ​ច្រក​ថង់​តូច​ៗ​ដឹង​តាម​រទេះអូស​របស់​កម្មករ​ដែល​មាន​លក្ខ​ណៈ​​ដូច​សត្វ​ក​ណ្ឌៀ​រ ​។

ប្រភព​ដដែល​បញ្ជាក់​ថា សកម្មភាព​បន្លំ​នាំ​ចូល​សាច់​ជ្រូក សាច់​មាន់ ឆ្អឹង​មាន់ ពី​ថៃ​ចូល​ស្រុក​ខ្មែរ​ម៉ា​សេរី ប្រឆាំង​និង​ច្បាប់​ហាម​ឃាត់​នេះ  ក៏​ដោយសារ​មានការ​ផ្ដល់​ភ្លើង​ខៀវ​ ពី​មន្ត្រី​ជំនាញ​ប្រចាំ​ច្រក​ទ្វា​ដែរ ​។ ដូច្នេះ​ ការ​ឃុំ​ឃិ​ត​នាំ​ចូល​ចំណីអាហារ​មិន​ប្រក្រតី​ពី​ប្រទេស​ថៃ​នេះ ត្រូវ​គេ​មើលឃើញ​ថា កំពុង​ប្រ​ព្រិ​ត្តទៅ​ដោយ​រលូន​តែ​ម្ដង គ្មាន​មន្ត្រី​ក្នុង​ស្ថាប័ន​ណា​ចេញ​ត្រូ​ត​ពិនិត្យ​ទំនិញ​ដឹក​ចេញ-​ចូល​ឡើយ ​៕