ផ្ទះ​ពលរដ្ឋ​២​ខ្នង ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំង​ស្រុង​ ដោយសារ​ទុស្សេ​ខ្សែភ្លើង

ផ្ទះ​ពលរដ្ឋ​២​ខ្នង ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំង​ស្រុង​ ដោយសារ​ទុស្សេ​ខ្សែភ្លើង

សៀមរាប ​៖​ ផ្ទះ​ពលរដ្ឋ​ចំនួន​០២​ខ្នង​នៅ​ក្បែរ​គ្នា​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង​ដោយសារ​ទុស្សេ​ខ្សែភ្លើង​ ហើយ​ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់​ពេល​ មិន​បណ្ដាល​ឲ្យ​រាលដាល​ទៅផ្ទះ​អ្នក​ដទៃ​ទៀត​នោះទេ។

ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក ពេជ្រ សា​មោ​ល នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​សាលា​កំរើក​បាន​ឲ្យ​ដឹង​ថា ​៖ ​ករណី​ខាងលើនេះ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​នៅផ្ទះ​ឈ្មោះ ម៉េង សៀង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ ដែល​មាន​មុខរបរ​ជាជាង​ជួសជុល​ទូ​​ទឹកកក និង​ម៉ាស៊ីនត្រជាក់ ជា​ផ្ទះ​តៀម​ធ្វើ​អំពី​ថ្ម ប្រក់​ស័ង្កសី មាន​ទំហំ៤​គុណ​៦​ម៉ែត្រ​ ហើយ​បាន​បន្ត​ឆេះ​រាលដាល​ដល់​ផ្ទះ​មួយ​ខ្នង​ទៀត​ដែល​នៅក្បែរ​នោះ​ធ្វើ​អំពី​ថ្ម​ក្រោម ឈើ​លើ​ប្រក់​ស័ង្កសី មាន​ទំហំ​៤​គុណ​៦​ម៉ែត្រ ម្ចាស់ផ្ទះ​ឈ្មោះ ចាន់ ថុ​ន ហៅ​យួន ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ឆេះ​ឈើ​លើ​ទាំងស្រុង។

លោក​បាន​បន្តថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាង​លើ​នេះ​ភ្លាម ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​ និង​កម្លាំង​ការិយាល័យ​នគរបាល​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ និង​កម្លាំង​កងរាជអាវុធហត្ថ​ផង​ដែរ​ បាន​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​​​តែ​ដោយ​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត​ ទើប​កម្លាំង​សមត្ថកិច្ច​នគរបាល​យើង​មិន​អាច​ចូល​ឡាន​ទៅដល់​ក្បែរ​នោះ ​ដើម្បី​ជួយ​ពន្លត់​ឲ្យ​បាន​ទាន់​ពេល។ ទោះ​យ៉ាង​ណា​អគ្គិភ័យ​នេះ ​បាន​រលត់​នៅ​​វេលា​ម៉ោង​៨​និង​៥០​នាទី​ ​​ពុំ​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រងគ្រោះ​ក្នុង​​ឡើយ។ លោក​បន្ត​ថា​ ៖ ​ទំហំ​នៃ​ការ​ខូចខាត​​កម្លាំង​សមត្ថកិច្ច​យើង​មិនទាន់​បាន​ដឹង​នៅឡើយ​ទេ។ ចំពោះ​ការ​បាញ់​ទឹក​ពន្លត់​នេះ ​កម្លាំង​សមត្ថកិច្ច​នគរបាល​យើង​ប្រើប្រាស់​ឡានទឹក​បាញ់​អស់​ចំនួន​០៤​ឡាន៕