អ្នក​ឯក​ទេស​ប្រាប់​វិធី​កក់​សក់​បាន​ត្រឹម​ត្រូវ មិន​កើត​អង្គែ

អង្គែជាបញ្ហាសរសៃសក់ដែលមនុស្សគ្រប់គ្នាមិនចង់ជួបប្រទះ។ អ្នកខ្លះកើតអង្គែ ទោះកក់សាប៊ូបំបាត់អង្គែយ៉ាងណានៅតែមិនបាត់។ កញ្ញា ស្រីពៅ អ្នកពិនិត្យសរសៃសក់និងស្បែកក្បាល បានបង្ហើបពីតិចនិកកក់បានត្រឹមត្រូវ ដើម្បីបំបាត់អង្គែមិនវិលវិញ។

អ្នក​ឯក​ទេស​ប្រាប់​វិធី​កក់​សក់​បាន​ត្រឹម​ត្រូវ មិន​កើត​អង្គែ

អ្នកឯកទេសរូបនេះបានប្រាប់នៅក្នុងឱកាសបង្ហាញការរចនារូបរាងថ្មីនៃសាប៊ូកក់សក់ក្លៀរបុរស នៅផ្សារទំនើប Aeon ថា ដំបូងអ្នកត្រូវដាក់សាប៊ូញីឈ្លីនឹងបាតដៃសិន រួចសឹមត្រដុសម៉ាស្សាលើស្បែកក្បាលឲ្យសព្វដើម្បីសាប៊ូជ្រាបចូលនឹងគល់សក់បានល្អ។

អ្វីដែលសំខាន់ហើយភាគច្រើនគ្រប់គ្នាមិនដឹង គឺអ្នកត្រូវកក់ចំនួនពីរដង។ កក់លើកទីមួយដោយអនុវត្តដូចការប្រាប់ខាងលើរួចលាងទឹកចេញ។ បន្ទាប់មកកក់ម្ដងទៀតដោយសម្អាតជាមួយទឹកស្អាតជាការស្រេច។

អ្នក​ឯក​ទេស​ប្រាប់​វិធី​កក់​សក់​បាន​ត្រឹម​ត្រូវ មិន​កើត​អង្គែ

ការម៉ាស្សាស្បែកក្បាលនិងសរសៃសក់ជាមួយសាប៊ូ វាជួយកម្ចាត់សារជាតិប្រេងដែលរឹតតែជួយឲ្យសក់បាត់អង្គែនិងមិនងាយជ្រុះសក់។ ម្យ៉ាងទៀត អ្នកមិនចាំបាច់កក់រាល់ថ្ងៃឡើយ គឺអនុវត្ត២ថ្ងៃម្ដង។ ទោះជាបាត់អង្គែក៏ដោយ អ្នកគួរតែបន្តប្រើសាប៊ូប្រភេទនេះបន្តទៀតដើម្បីទប់ស្កាត់កុំឲ្យកើតមកម្ដងទៀត។

លើសពីនេះ កញ្ញា ស្រីពៅ បញ្ជាក់ថា ការកក់សក់អាចធ្វើឡើងបានទាំងពេលថ្ងៃនិងយប់។ ការបារម្ភថា កក់ពេលយប់អាចជាមូលហេតុកើតអង្គែគឺមិនត្រឹមត្រូវឡើយ។ បើអ្នកមានវិធីកក់បានត្រឹមត្រូវ និងសម្ងួតសក់កុំទុកផ្អាប់ នោះមិនជាមូលហេតុទេ៕

ប្រភព៖ sabay

  • អ្នក​ឯក​ទេស​ប្រាប់​វិធី​កក់​សក់​បាន​ត្រឹម​ត្រូវ មិន​កើត​អង្គែ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:សុខភាព
Tags: