ស្លឹកកន្ទ្រោបជាឳសថព្យាបាលបញ្ហាស្បែក

ស្លឹកកន្ទ្រោបជាឳសថព្យាបាលបញ្ហាស្បែក

ប្រជាជនឥណ្ឌា សម័យបុរាណប្រើ ស្លឹកកន្ទ្រោបជាឳសថ ព្យាបាលបញ្ហាស្បែកដូចជា ស្បែកមានមុន ស្នាមរលាក រឺ
រមាស់ជាដើម ។ វិធីប្រើស្លឹកកន្ទ្រោប ធ្វើជាឳសថព្យាបាលស្បែកគឺ៖

១. ស្លឹកកន្ទ្រោបជាមួយរមៀត បំបាត់មុនមនុស្សជាច្រើនក្រោកឡើង មិនចង់មើលកញ្ចក់ទេ ព្រោះថាមុខសុទ្ធតែមុន ។ អ្វីដែលអ្នកត្រូវធ្វើគឺ៖- យកស្លឹកកន្ទ្រោប ពីរបីសន្លឹក និង ម្សៅរមៀតកន្លះស្លាបព្រាបាយ កិនចូលគ្នាអោយម៉ត់ (អ្នកអាច
បន្ថែមទឹកបន្តិចចូល បើអ្នកឃើញថាវាស្ងួតពេក តែមិនអោយរាវទេ ព្រោះត្រូវការអោយខាប់)។
– លាបវាថ្នមៗទៅលើ មុខដែលមានមុន។

– ទុកចោលអោយវាស្ងួត សឹមលាងចេញជាមួយទឹកត្រជាក់។

២. ស្លឹកកន្ទ្រោប និង ទឹកដោះគោឆៅសំរាប់ស្បែក រលាក មុត រឺរមាស់នៅពេលដែលអ្នក រលាកភ្លើង រមាស់ រឺរលាក
ដោយកំដៅព្រះអាទិត្យ ។ សូមសាកល្បងប្រើស្លឹកកន្ទ្រោប ជាមួយទឹកដោះគោឆៅ ដើម្បីព្យាបាលស្បែករបស់អ្នក ។ អ្វីដែលអ្នកត្រូវធ្វើគឺ៖

– យកស្លឹកកន្ទ្រោបមួយក្តាប់ ស្ងោរជាមួយទឹកដោះគោឆៅ រយៈពេល ៣-៤ នាទី។

– ទុកវាអោយត្រជាក់ យកទឹកដោះគោដែលស្ងោរជាមួយស្លឹកកន្ទ្រោប លាបទៅលើមុខថ្នមៗ ទុកចោលមួយសន្ទុះធំ សឹមលាងចេញ ។ ធ្វើវារាល់យប់ ៕

ប្រភព៖ iknow

  • ស្លឹកកន្ទ្រោបជាឳសថព្យាបាលបញ្ហាស្បែក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:សុខភាព
Tags: