ឈិន សុធា​រី បង្ហោះ​សារ​ទម្លាយ​រឿង​ទុក្ខសោក​

6 Videos


ឈិន សុធារី មកដល់ពេលនេះនាងនៅតែបង្ហោះសារប្លែកៗដែលថ្លែងពីសេចក្តីទុក្ខសោកក្នុងជីវិតក្រោយអាពាហ៍ពិពាហ៍របស់នាងដដែល ហើយអ្វីដែលកាន់តែចម្លែកទៀតនោះ ថ្មីៗនេះមានសារមួយចំនួនរបស់ ឈិន សុធារី បានបង្ហាញឱ្យឃើញពីគំនិតគិតខ្លី ដោយការបង្ហោះសារនោះមានអមជាមួយខ្លឹមសារថា ពេលខ្លះនាងមិនចង់រស់នៅលើលោកទៀតផង ដែលសារនេះធ្វើឱ្យមហាជនកើតក្តីងឿងឆ្ងល់យ៉ាងខ្លាំងថា នាងកំពុងមានវិបត្តិអ្វីក្នុងគ្រួសារ ។

P9

ឈិន សុធា​រី បង្ហោះ​សារ​ទម្លាយ​រឿង​ទុក្ខសោក​

ឈិន សុធារី ចាប់តាំងពីរៀបការជាមួយលោក សុវណ្ណ មករា មក គេចាប់អារម្មណ៍ឃើញនាងតែងតែបង្ហោះសារតម្អូញតម្អែរពីក្តីទុក្ខសោក និង ក្តីលំបាកចិត្តជាបន្តបន្ទាប់ នៅលើទំព័រហ្វេសប៊ុក ។ តួយ៉ាងដូចជានៅពេលនេះ ឈិន សុធារី ដែលជាអ្នកម្តាយកូនភ្លោះប្រុស-ស្រីមួយគូ បានបង្ហោះសារមួយចំនួនគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ទៀតហើយ ដែលសារនេះរឹតតែធ្វើឱ្យមហាជនមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ។ សារខ្លះរបស់ ឈិន សុធារី បានសរសេរថា «ពិបាកទ្រាំណាស់ តឹងណែនទ្រូង…ស្ទើរផុតដង្ហើមម្តងៗ» ពេលខ្លះនាងសរសេរបែបថ្ងួចថ្ងូរថា «ហត់ខ្លាំងណាស់» តែអ្វីដែលគួរឱ្យកត់សម្គាល់នោះសារមួយឃ្លាដែលនាងបង្ហោះចុងក្រោយនេះគឺមានន័យស្មើនឹងការលែងចង់រស់ពេលខ្លះ ។ ឈិន សុធារី បានបង្ហោះឃ្លាឃ្លោង Proverb មួយសរសេរថា «ពេលខ្លះមានអារម្មណ៍មិនចង់រស់នៅលើលោកនេះទៀតទេ» ដោយនាងថែមទាំងបានបញ្ជាក់នូវពាក្យសម្តីពីខាងលើ Proverb នេះទៀតថា «ត្រូវហើយគឺជាខ្ញុំ ពេលខ្លះ…» ដែលការបង្ហាញពីអារម្មណ៍បែបនេះ បានធ្វើឱ្យមហាជនកើតក្តីបារម្ភយ៉ាងខ្លាំង ។

ឈិន សុធា​រី បង្ហោះ​សារ​ទម្លាយ​រឿង​ទុក្ខសោក​

សម្រាប់សារខាងលើនេះមិនដឹងថានាងកំពុងមានបញ្ហាអ្វីខ្លះក្នុងជីវិតទេ ហើយយើងក៏មិនបានដឹងប្រាកដថានាងមានបញ្ហាជាមួយស្វាមីនាងឬយ៉ាងណាដែរ តែកន្លងមកក៏ធ្លាប់មានពាក្យលេចឮមកថា ឈិន សុធារី មានការពិបាកចិត្តដោយសារប្តីមិនយល់ចិត្ត ហើយតែងតែដើរចោរនាង ទុកឱ្យនាងនៅមើលថែកូនទាំងខ្លួននៅសសៃខ្ចី ។ ជាមួយគ្នានេះដែរ យើងក៏បានព្យាយាមទំនាក់ទំនងសួរនាំដែរ តែមិនទទួលបានលទ្ធផល ព្រោះទូរស័ព្ទមិនចូល ។

ឈិន សុធា​រី បង្ហោះ​សារ​ទម្លាយ​រឿង​ទុក្ខសោក​

យ៉ាងណាជាមួយសារទម្លាយពីអារម្មណ៍របស់នាងនៅពេលនេះ មានមហាជនជាច្រើនបានចូលរួមបញ្ចេញជាមតិយោបល់ ក៏ដូចជាលើកទឹកចិត្តដល់ ឈិន សុធារី ព្រោងព្រាតផងដែរថាកុំឱ្យនាងគិតបែបនេះ មានជីវិតត្រូវតែតស៊ូ ហើយម្យ៉ាងនៅពេលនេះនាងមានកូនជាទីស្រឡាញ់នៅក្បែរផងដែរ ៕ សាកល

ឈិន សុធា​រី បង្ហោះ​សារ​ទម្លាយ​រឿង​ទុក្ខសោក​