បុរស​ដែល​ចំណាយពេល ៤១ ឆ្នាំ រស់នៅ​ក្នុងព្រៃ​ត្រលប់មក​ផ្ទះ​វិញ ក្រោយ​គេច​ពី​សង្គ្រាម​វៀតណាម​

បុរសម្នាក់ឈ្មោះ Ho Van Lang អាយុ ៤៤ ឆ្នាំ និងឪពុករបស់គាត់ឈ្មោះ Ho Van Thanh អាយុ ៨៥ ឆ្នាំ ដែលបានចំណាយពេល ៤១ ឆ្នាំ រស់នៅក្នុងព្រៃ បានវិលត្រលប់មកផ្ទះរបស់ពួកគាត់វិញហើយ នៅក្នុងស្រុក Tay Tra ខេត្ត Quang Ngai ប្រទេសវៀតណាម ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ឪពុក និងកូនទាំង២នាក់នេះ បានគេចចេញពីផ្ទះរបស់ពួកគេ ខណៈពេលដែលសង្គ្រាមផ្ទុះឡើង និងបានចំណាយពេល ៤ ទសវត្សរ៍ រៀនពីរបៀបប្រមាញ់, សង់ជម្រក និងផ្គត់ផ្គង់សម្រាប់ខ្លួនឯងពួកគេ ។

ពួកគាត់ត្រូវបានរកឃើញក្នុងឆ្នាំ ២០១៣ និងចាប់ផ្តើមជីវិតថ្មី ដោយសម្របខ្លួននៅខាងក្រៅព្រៃ ។ ពួកគាត់ឥឡូវនេះ រស់នៅក្នុងផ្ទះតូចមួយក្បែរនោះ, ប៉ុន្តែ ថ្មីៗនេះ បានវិលត្រលប់ទៅកាន់ព្រៃវិញ ជាមួយអ្នកថតរូបម្នាក់ឈ្មោះ Alvaro Cerezo ។

លោក Cerezo បានសរសេរនៅលើ blog របស់គាត់ថាៈ “ខ្ញុំពិតជារំភើបចិត្តណាស់ ចំពោះគំនិតនៃការវិលត្រលប់របស់គាត់ ទៅកាន់ទីកន្លែងដែលគាត់រស់នៅអស់១ជីវិតរបស់គាត់” ។

គួរបញ្ជាក់ថា ឪពុកកូនទាំងពីរ រស់នៅក្នុងព្រៃដោយចិញ្ចឹមជីវិតតាមរយៈការបរបាញ់សត្វ, ជិកក្តួច, បេះផ្លែឈើ និងដាំពោតក្នុងព្រៃ សម្រាប់ធ្វើជាអាហារប្រចាំថ្ងៃ ។ ពួកគេបានបកសំបកឈើ ដើម្បីយមកត្បាញធ្វើជាសម្លៀកបំពាក់ និងរស់នៅក្រោមដំបូលផ្ទះកម្ពស់ ៥ ម៉ែត្រ ៕

 


Related Posts