ករណីប្លន់ប្រដាប់អាវុធ នៅស្រុកវឺនសៃ កម្លាំងនគរ​បាល ចុះឆែកឆេរ​ផ្ទះប្រពន្ធ​ចុង​ជ​នល្មើស រកឃើញ​អាវុធ​វែង-​ខ្លី២​ដើម

(រតនគិរី)៖ សម្រាប់ករណីប្លន់ប្រដាប់អាវុធ នៅស្រុកវឺនសៃ ខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នោះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាល ស្រុកវឺនសៃ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បានចុះឆែកឆេរប្រពន្ធចុង របស់ក្រុមចោរប្លន់នៅភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវ៉ើនសៃ ដោយរកឃើញអាវុធ និងវត្ថុតាងជាច្រើនផ្សេងទៀត។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលស្ថិតនៅ ក្នុងអំពើប្លន់ខាងលើនេះមានឈ្មោះ ក្រាយ ច្រំ ជនជាតិលន់ ដោយឡែកប្រពន្ធចុងមានឈ្មោះ ពេជ្រ ផល្លី។ បើតាមមន្រ្តីនគរបាល​ពេលចុះឆែក​ឆេរ​នោះ សមត្ថកិច្ចបានរកឃើញ អាវុធAKកាត់ស្វាយ១ដើម បង់១ គ្រាប់២៦គ្រាប់ និងអាវុធខ្លី១ដើម បង់១គ្រាប់៩គ្រាប់ កងដៃផ្លាក់ទីន១វង់ ក្រវិលផ្លាក់ទីន១គូ ចិញ្ចៀនផ្លាក់ទី១វង់ និងខោខូវប៊យ២។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ មានជនល្មើស២នាក់ ប្រដាប់ដោយអាវុធវែង១ដើម បានចូលធ្វើសកមុ្មភាពគំរាមភ្ជង់ ហើយចាប់ចងម្ចាស់ផ្ទះ២នាក់ប្តី-ប្រពន្ធ រួចបានប្រមូល​យក​សម្ភារមួយចំនួន នៅចំណុចផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតនៅភូមិវ៉ង ឃុំកាចូន ស្រុកវឺនសៃ។ មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មានម្ចាស់ផ្ទះឈ្មោះ ហ្វៀង វ៉ាងគាន អាយុ៣០ឆ្នាំ ជនជាតិ​វៀតណាម និងប្រពន្ធឈ្មោះ ទូច ស្រីនិច អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។ សមត្ថកិច្ចបន្ដថា មុនពេលកើតហេតុ មានក្រុមចោរមួយក្រុម បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងចាប់ម្ចាស់ផ្ទះចង ក្រោយមក​ក្រុមចោរនេះ បានប្រមូលយកទ្រព្យសម្បត្តិមួយចំនួនដូចជា ខ្សែកមាស២ជី ខ្សែដៃប្លាកទីន២ជី ជញ្ជៀនមាស២វង្វង់(២ជី) បារី២០សុង លុយខ្មែរចំនួន៦០ម៉ឺនរៀល និងលុយវៀតណាម១លានដុង ក្រោយមករត់គេចខ្លូនបានស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងដុតដៃ ដុតជើង ដើម្បីស្វែងរកជនសង្ស័យ មកមកផ្តន្ទាទោសតាមច្បាប់។ ទាក់ទិនករណីនេះដែរ ប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា សមត្ថកិច្ចនៅខេត្តរតនគិរី មានការយឺតយ៉ាវ ក្នុងការអន្តរាគមន៍ ខណៈពេលដែលមានហេតុការណ៍កើតឡើងម្ដងៗ ហើយករណីចោរប្លន់ប្រដាប់អាវុធកើតឡើងកន្លងមក សមត្ថកិច្ចធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោស តាមច្បាប់នោះ នៅមានកម្រិត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីនេះ ក្រលេកមកមើលករណីប្លន់ប្រដាប់អាវុធស្រដៀងគ្នានេះមួយទៀតគឺ គួររំលឹកផងដែរថា​ ជនសង្ស័យ៣នាក់ ដែលសមត្ថកិច្ចអះអាងថា ជាក្រុមចោរប្លន់ប្រដាប់អាវុធហត្ថនោះ បានរត់គេចខ្លួនភ្លាមៗ ពេលឃើញសមត្ថកិច្ចដាក់ នៅតាមគោលដៅ ដោយបានបន្សល់ទុកអាវុធ AK-47 ២ដើម និងវត្ថុតាងមួយចំនួន។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ កម្លាំងនគរបាលស្រុកអូរាំងឪ បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងមូលដ្ឋាន តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំគងជ័យ ដូចសព្វមួយដង ស្រាប់តែពេលនោះ បានប្រទះឃើញជនសង្ស័យទាំង៣ ប្រុងធ្វើដំណើរឆ្លងកាត់ ប៉ុន្តែពួកគេនៅពេលឃើញសមត្ថកិច្ចយើង ក៏រត់គេចខ្លួន ដោយបន្សល់ទុកកាំភ្លើង និងវត្ថុតាងមួយចំនួនតែម្តង។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា «ពេលដែលកម្លាំងកំពុងត្រួតពិនិត្យស្រាប់តែប្រទះឃើញ រ៉ឺម៉កម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ ខណៈពេលនោះ សមត្ថកិច្ចមានការសង្ស័យក៏បានហៅត្រួតពិនិត្យ ស្រាប់តែជនសង្ស័យ៣នាក់នោះ រត់គេចខ្លូនចោលម៉ូតូបាត់ស្រមោល ក្រោយមកសមត្ថកិច្ចបានឆែកឆេរ រកឃើញ អាវុធAK47 ២ដើម បង់២ គ្រាប់៣២គ្រាប់ កន្ដ្រៃកាត់ដែក១ ដែលជនសង្ស័យបានច្រកក្នុងការ៉ុង»។ បច្ចប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ លើករណីមួយនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ករណីប្លន់ប្រដាប់អាវុធ នៅស្រុកវឺនសៃ កម្លាំងនគរ​បាល ចុះឆែកឆេរ​ផ្ទះប្រពន្ធ​ចុង​ជ​នល្មើស រកឃើញ​អាវុធ​វែង-​ខ្លី២​ដើម

ករណីប្លន់ប្រដាប់អាវុធ នៅស្រុកវឺនសៃ កម្លាំងនគរ​បាល ចុះឆែកឆេរ​ផ្ទះប្រពន្ធ​ចុង​ជ​នល្មើស រកឃើញ​អាវុធ​វែង-​ខ្លី២​ដើម

ករណីប្លន់ប្រដាប់អាវុធ នៅស្រុកវឺនសៃ កម្លាំងនគរ​បាល ចុះឆែកឆេរ​ផ្ទះប្រពន្ធ​ចុង​ជ​នល្មើស រកឃើញ​អាវុធ​វែង-​ខ្លី២​ដើម

ករណីប្លន់ប្រដាប់អាវុធ នៅស្រុកវឺនសៃ កម្លាំងនគរ​បាល ចុះឆែកឆេរ​ផ្ទះប្រពន្ធ​ចុង​ជ​នល្មើស រកឃើញ​អាវុធ​វែង-​ខ្លី២​ដើម