ចូលរួម​ឆ្លើយ​សំណួរ​ងាយ​ៗ​ដើម្បី​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​របស់​TVB ពី​PNN

ចូលរួម​ឆ្លើយ​សំណួរ​ងាយ​ៗ​ដើម្បី​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​របស់​TVB ពី​PNN



PNN នឹង​ជ្រើសរើស​រក​អ្នក​ដែល​ឆ្លើយ​សំណួរ​ត្រឹមត្រូវ​ចំនួន​១០​រូប ពាក់ព័ន្ធ​នឹង​ខ្សែភាពយន្ត​ភាគ​របស់​TVB ថ្មី​បំផុត​ប្រចាំ​ឆ្នាំ​២០១៦ ដែល​ត្រៀម​នឹង​ចាក់​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​នៅ​ថ្ងៃទី​១៣ និង​២១ ​ខែ​កក្កដា​ខាងមុខនេះ​។​

អ្នក​ទាំង​១០​រូប​ដែល​ត្រូវបាន​ជ្រើសរើស​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ភី​អិន​អិន នឹង​ទទួលបាន​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​របស់​TVB ដ៏​ស្រស់ស្អាត​។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​ចង់​ចូលរួម​ផ្សងសំណាង សូម​រង់ចាំ​តាមដាន​រឿង​ភាគ​ហុងកុង​ថ្មី​បំផុត​ទាំងពីរ​រឿងនេះ ដែល​នឹង​ចាក់ផ្សាយ​នៅ​ថ្ងៃទី​១៣ និង​២១ ខែ​កក្កដា ហើយ​ចូលរួម​ឆ្លើយ​នូវ​សំណួរ​ងាយៗ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ភី​អិន​អិន ដែលមាន​អាសយដ្ឋាន​www.facebook.com/PNNDramaFanClub​។ ការប្រកាស​លទ្ធផល​នឹងធ្វើ​ឡើង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ភី​អិន​អិន​ដដែល​នៅ​ថ្ងៃទី​១៩ និង​២៦ ខែ​កក្កដា​។

សូមបញ្ជាក់ថា នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​កក្កដា PNN នឹង​ចាក់ផ្សាយ​ខ្សែភាពយន្ត​ភាគ​ថ្មី​បំផុត​មួយ​ដែល​រៀបរាប់​ពី​ជីវិត​អ្នកលេង​ប្រែ​ទៅជា​ចុងភៅ នោះ​គឺ​រឿង «​ជីវិត​បងធំ ក្រោយ​ចូលនិវត្តន៍​» ដែល​នឹង​ផ្សាយ​ជូន​ទស្សនា​រៀងរាល់ថ្ងៃ​ចន្ទ​ដល់​សុក្រ វេលា​ម៉ោង​១១ ដល់​១២​ថ្ងៃត្រង់ បន្ទាប់ពី​រឿង «​ព្រាយ​ជញ្ជក់​ឈាម​» ដែល​នឹង​ចូល​ទី​បញ្ចប់​នៅ​ថ្ងៃស្អែក​នេះ​។

រីឯ​ខ្សែភាពយន្ត​បែប​កំប្លែង​សើច​ក្អាកក្អាយ គឺ​រឿង «​ជំនាងផ្ទះ​រីករាយ ឬ House of Spirit» នឹង​ចាក់ផ្សាយ​នៅ​ថ្ងៃទី​២១ ​ខែ​កក្កដា រៀងរាល់ថ្ងៃ​ចន្ទ​ដល់​សុក្រ វេលា​ម៉ោង​៦ ដល់​៧ ល្ងាច និង​ផ្សាយ​ឡើងវិញ​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ វេលា​ម៉ោង​២ ដល់​ម៉ោង​៤​រសៀល បន្ទាប់ពី​រឿង «​បេសកកម្ម​ឆ្លង​ពេល​» ដែល​នឹង​ដល់​វគ្គ​បញ្ចប់​នៅ​ថ្ងៃទី​២០ ខែ​កក្កដា ខាងមុខនេះ​។

​សូមកុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​ហុងកុង​ដ៏​ថ្មី​បំផុត​របស់​TVB ប្រចាំឆ្នាំ​២០១៦ ដែល​នឹងមាន​ផ្សាយ​ជូន​ទស្សនា​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​តែមួយគត់៕

ទស្សនា​ឈុត​ខ្លី​ក្នុង​រឿង «​ជីវិត​បងធំ ក្រោយ​ចូលនិវត្តន៍​» សូម​ចុច​វីដេអូ​ខាងក្រោម​៖
https://www.facebook.com/PNNDramaFanClub/videos/653651151457945/
ទស្សនា​ឈុត​ខ្លី​ក្នុង​រឿង «​ជំនាងផ្ទះ​រីករាយ​» សូម​ចុច​វីដេអូ​ខាងក្រោម​៖
https://www.facebook.com/PNNDramaFanClub/videos/653654418124285/