ទិចនិករត់ហាត់ប្រាណរបៀបណា ទើបមិនបណ្តាលឱ្យអ្នក ឈឺជង្គង់?

ការរត់គឺជាការធ្វើលំហាត់ប្រាណរាងកាយមួយបែប ដែលមានភាពងាយស្រួល និង សន្សំសំចៃខ្ពស់។ ប៉ុន្ដែពេលខ្លះការរត់ខុសបច្ចេកទេស នឹងធ្វើឱ្យស្បែកនៅលើជើង ឬ ផ្នែកណាមួយនៃកាយសម្បទាមានការប៉ះទង្គិច ព្រមទាំងរងរបួសធ្ងន់ធ្ងរផងដែរ ជាពិសេសសន្លាក់ឆ្អឹងជង្គង់របស់អ្នកតែម្តង។

ដើម្បីចៀសវាងនូវបញ្ហានេះ សូមស្វែងយល់គន្លឹះ៥យ៉ាង នៃការទប់ស្កាត់ និងថែរក្សាសុខភាព ចាកឆ្ងាយពីការឈឺជង្គង់ ខណៈពេលរត់ទាំងអស់គ្នាជាមួយគេហទំព័រ Khmerload៖

#ធ្វើការកម្តៅសាច់ដុំជង្គង់របស់អ្នកជាមុនសិន៖ ចាប់ផ្តើមដោយការទទួលយកការ ដើរញាប់ៗ សិន មុនពេលដែលចាប់ផ្តើមរត់ពេញទំហឹង និងគួរច្របាច់សាច់ដុំនៅ ជុំវិញជង្គង់រៀងរាល់ពេលរត់ម្តង ដើម្បីឱ្យជង្គង់អ្នកមានការបន្សាំសាច់ដុំនៅក្នុងការធ្វើ លំហាត់ប្រាណនេះ។ ត្រូវអនុវត្តន៍ដោយឈ្លីជង្គង់ និងសាច់ដុំភ្លៅផង ដោយសង្កត់ តិចៗស្រាលៗ​ឱ្យបាន៥វិនាទី ក្នុងមួយថ្ងៃ ប្រហែល ១០-២០ដង។

#ជ្រើសរើសស្បែកជើងកីឡាដែលមានគុណភាពល្អ៖ អ្នកគួរជ្រើសយកស្បែកជើង ណា ដែលមិនផ្តល់ផលប៉ះពាល់ដល់ជើងរបស់អ្នក។ គួរសួរម្ចាស់ហាងរកផលិតផលស្បែកជើងណា ដែលមានសភាពទន់ល្មើយ ងាយស្រួលនៅក្នុងការរត់ ហាត់ប្រាណ និងមិនបណ្តាលឱ្យឆ្អឹងជើងមានគ្រោះថ្នាក់។

#ត្រួតពិនិត្យសុខភាពជើងសិនថាមានអ្វីខុសប្រក្រតីឬទេ៖ អ្នកត្រូវប្រាកដថាគ្រប់ផ្នែកនៃជើងទាំងអស់គ្មានកន្លែងណាមួយ ដែលមិនប្រក្រតីនោះទេ។ ករណីធ្ងន់ធ្ងរ មុននឹងសម្រេចចិត្តថាចេញទៅរត់ហាត់ប្រាណនៅខាងក្រៅ  គួរឱ្យគ្រូពេទ្យពិនិត្យអាការៈជាមុនសិន នៅផ្នែកជង្គង់  និងកជើងជាដើម  ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុនឹកស្មានមិនដល់។

#ហាមរត់ហាត់ប្រាណដោយលើកជង្គង់ខ្ពស់ខ្លាំងពេក៖ ដោយសារតែជង្គង់ត្រូវធ្វើការ ពត់ចុះពត់ឡើងជាច្រើនដងនៅពេលរត់ទៅមុខ ហេតុនេះអាការៈនៃការឈឺជង្គង់អាច កើតមានច្រើនជាងនៅកន្លែងផ្សេងទៀត។ ដូចនេះបើអ្នកព្យាយាមបោះជំហានឬរត់ ដោយការលើកជង្គង់ខ្ពស់ៗពេកនោះ សាច់ដុំនៅកន្លែងនោះនឹងមានការកន្រ្តាក់ យ៉ាងខ្លាំង ហើយងាយស្រួលនឹងប្រឈមមុខជាមួយការឈឺចាប់ខ្លាំងណាស់ ដែលចំណុចនេះ  អ្នកគួរប្រុងប្រយ័ត្នដោយរត់តាមសម្រួលមិនគួរបង្ខំណាស់ណាពេកទេ។

# រត់ដោយទម្លាក់ទម្ងន់នៅលើកែងជើង៖ ការឈឺចាប់សាច់ដុំកំភួនជើងជារឿយៗដែលចៀសមិនរួច បន្ទាប់ពីការរត់ ប៉ុន្តែអ្នកអាចកែប្រែបញ្ហានេះបានដោយទម្លាក់ទម្ងន់ខ្លួន ទាំងស្រុងរបស់អ្នកទៅលើកែងជើងវិញទើបជាការប្រសើរ។

ប៉ុន្តែប្រសិនបើអ្នកទទួលរងជំងឺរលាកសន្លាក់ឆ្អឹង សូមឱ្យអ្នកធ្វើលំហាត់ប្រាណនៅ ក្នុង វិធីផ្សេងទៀត ដូចជា ការហែលទឹក ការរាំរែក ធ្វើយោគៈ (Yoga) ឬការដើរកំសាន្ត
នៅក្នុងសួនលំហែជាដើម...។ ដូច្នេះមិនថាជាការហាត់ប្រាណរបៀប ណាក៏ដោយ
គឺវាសុទ្ធតែបានផ្តល់នូវសុខភាពល្អដល់រាងកាយអ្នកគ្រប់ពេលវេលា៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទិចនិករត់ហាត់ប្រាណរបៀបណា ទើបមិនបណ្តាលឱ្យអ្នក ឈឺជង្គង់?

ទិចនិករត់ហាត់ប្រាណរបៀបណា ទើបមិនបណ្តាលឱ្យអ្នក ឈឺជង្គង់?