ភ្លៅមាន់ទឹកអំពិលទុំ

ភ្លៅមាន់ទឹកអំពិលទុំ

គ្រាន់តែលឺថាភ្លៅមាន់ ប្រិយមិត្តប្រាដកជាចង់ញ៉ាំហើយ ព្រោះវាមានរសជាឆ្ងាញ់មិនថាបំពងឬអាំងនោះទេ។ ប៉ុន្តែថ្ងៃនេះ យើងនឹងបង្ហាញពីវិធីធ្វើម្ហូបមួយមុខទៀតដែលច្នៃចេញពីភ្លៅមាន់ នោះគឺ ភ្លៅមាន់ទឹកអំពិលទុំ ។ ចង់ដឹងកាន់តែច្បាស់ សូមអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖
+ គ្រឿងផ្សំ
– ភ្លៅ ឬស្លាបមាន់ ១០-១៥ដុំប្រឡាក់អំបិល និងម្រេច ១ស្លាបព្រាកាហ្វេ
– ស្ករត្នោត ១ស្លាបព្រាបាយកន្លះ
– ទឹកអំពិល ៣ស្លាបព្រាបាយ
– ទឹកត្រី ៣ស្លាបព្រាបាយ
– ខ្ទឹមស ៣កំពឹសហាន់ជាចំណិត
– ខ្ទឹមក្រហម ១ដុំហាន់ជាចំណិត
– ទឹក ១០០មីលីលីត្រ
– ម្ទេសហាន់ ដាក់តាមការចូលចិត្ត
– ប្រេងឆា ២ស្លាបព្រាបាយ
– ទឹកម្សៅឆា ១ស្លាបព្រាកាហ្វេ លាយទឹក ១ស្លាបព្រាបាយ
– សាលាដ ១០០ក្រាម រៀបដាក់ចាន
+ វិធីធ្វើ
១. ដំបូងយកចានគោមមួយដាក់ទឹកចូល បន្ទាប់មកដាក់ស្ករត្នោត, ទឹកត្រី និងទឹកអំពិល រួចហើយកូរវាឲ្យសព្វ។
២. ដាក់ប្រេងឆាចូលក្នុងខ្ទះដាក់ភ្លើងឲ្យក្តៅ ដាក់ខ្ទឹមក្រហម និងខ្ទឹមសចូលបំពងឲ្យមានខ្លិនឈ្ងុយរួចហើយដួសទុកសិន។
៣. យកចានគោមដែលបានលាយ ទឹក, ស្ករ, ទឹកត្រី និងទឹកអំពិលយកមកចាក់ចូលក្នុងឆ្នាំងទុកឲ្យពុះរួចដាក់ខ្ទឹមបំ ពង និងម្ទេស (ទុកដាក់តាមក្រោយក៏បានដើម្បីកុំឲ្យមានខ្លិនឈួល) ចូលកូរបន្តិចចាក់ចូលទៅក្នុងចានវិញ (ធ្វើទឹកអំពិល)។
៤. យកភ្លៅមាន់មកដាក់ចៀនឲ្យឆ្អិន រួចហើយស្រង់វាទុក បន្ទាប់មកទៀតយកទឹកអំពិលលាយគ្រឿងរួចដាក់ចូលក្នុងឆ្នាំងម្តងទៀត រួចហើយដាក់ទឹកម្សៅឆាចូលទុកឲ្យពុះ។
៥. បន្ទាប់ពីពុះហើយយកភ្លៅមាន់ដែលចៀនឆ្អិនដាក់ចូលឆាច្របល់វា ឲ្យចូលរស់ជាតិ រួចហើយយកមកដាក់ចូលក្នុងចានសាលាដ៍ជាការស្រេច៕

ប្រភព៖ iknow