ហួសចិត្ត! អ្នករាយការណ៍ម្នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែ…

មិុចសិុក៖ ប្រិយមិត្តអ្នកអានច្បាស់ជាឆ្ងល់ណាស់មែនទេ ថាហេតុអ្វីបានជាអ្នករាយការណ៍ព័ត៌មានម្នាក់ ត្រូវបានបញ្ឍប់ពីការងារ?  វាជារឿងមួយដ៏ហួសចិត្ត ដោយសារតែ នាងបានឲ្យជនរងគ្រោះទឹកជំនន់ លើកបីនាង ដើម្បីកុំឲ្យស្បែកជើងដែលមានតម្លៃថ្លៃរបស់នាងប្រឡាក់ និងសើមទៅវិញ។

ហេតុការណ៍ដ៏ហួសចិត្តនេះ កើតឡើងនៅប្រទេសមិុចស៊ិក ដែលមានអ្នករាយការណ៍ស្រី សញ្ជាតិ មិុចស៊ិកម្នាក់នេះ មានឈ្មោះថា Lydia Cumming ជាបុគ្គលិកបំរើការងារឲ្យក្រុមហ៊ុនទូរទស្សន៍មួយឈ្មោះថា Azteca Puebla។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រកន្លងទៅនេះ នៅទីក្រុង Peubla ប្រទេសមិុចស៊ិក បានរងគ្រោះទឹកជំនន់ បណ្តាលឲ្យមានការលិចទឹកនៅតាមដងផ្លូវ ហេតុដូច្នេះហើយទើបធ្វើឲ្យនាង Lydia ដែលជាអ្នករាយការណ៍ព័ត៌មាន បានចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុផ្ទាល់ តែស្របពេលជាមួយគ្នានោះដែរ  រូបនាងត្រូវគេថតបានសកម្មភាព របស់នាង  កំពុងឲ្យជនរងគ្រោះដោយសារទឹកជំនន់ ជួយលើកបីនាង ដើម្បីការពារកុំឲ្យស្បែកជើងមានតម្លៃរបស់នាង ប្រឡាក់នឹងទឹក។ 

បន្ទាប់មករូបភាពនេះ ត្រូវបានចែកចាយតៗគ្នានៅលើអិុនធើណែត ហើយនាងក៏ត្រូវបានគេបញ្ឍប់ពីការងារតែម្តង។​ ក្នុងនោះអ្នកគ្រប់គ្រងរបស់នាង បានសរសេរលើបណ្តាញសង្គម Twitter ថា «សម្រាប់រឿងដែលបានកើតឡើងថ្មីៗនេះ នាងត្រូវបានបញ្ឍប់ពីការងារ ដោយសារតែសកម្មភាពមួយនេះ មិនអាចទទួលយកបាន»

គួរបញ្ជាក់ផងដែរ អ្នករាយការណ៍ព័ត៌មានស្រីរូបនេះ ក៏បានចេញមុខអះអាងផងដែរ ដោយយោងតាមទស្សនាវដ្ដី El Pais នាងបាននិយាយថា តាមពិតទៅនាងក៏មិនចង់ដែរ តែជនរងគ្រោះទេ ដែលចង់ជួយនាង ហើយនាងគួរតែបដិសេធភ្លាមៗដែរ ប៉ុន្តែវាហាក់បីដូចជាមិនសមរម្យពេក ប្រសិនបើនាងបដិសេធបំណងល្អរបស់ពួកគេ។

ទាក់ទងនឹងរូបថតរបស់នាង  ត្រូវគេថតបាន ហើយបង្ហោះចែកចាយក្នុងប្រព័ន្ធអិុនធើណេតនោះ គួរបញ្ជាក់ផងដែរថា ទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយត្រូវបានគេយកទៅកាត់ត ជារូបកំប្លុកកំប្លែង ក្នុងន័យឌឺដងទៀតផង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហួសចិត្ត! អ្នករាយការណ៍ម្នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែ...

ហួសចិត្ត! អ្នករាយការណ៍ម្នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែ...

ហួសចិត្ត! អ្នករាយការណ៍ម្នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែ...

ហួសចិត្ត! អ្នករាយការណ៍ម្នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែ...

ហួសចិត្ត! អ្នករាយការណ៍ម្នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែ...