ធ្លាយ​ព័ត៌មាន Kibum ក្រុម Super Junior មាន​ស្នេហា​ជាមួយ Hyoyoung ក្រុម 5dolls

បើ​តាម​ប្រភព​​គេហទំព័រ Ilgan Sports បាន​ទម្លាយ​ឲ្យ​ដឹង​ថា Kibum ​សមាជិក​ក្រុម Super Junior​និង​Hyoyoung  សមាជិក​ក្រុម​ចម្រៀង 5dolls  កំពុង​បង្កាត់​​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា។

 

ធ្លាយ​ព័ត៌មាន Kibum ក្រុម Super Junior មាន​ស្នេហា​ជាមួយ Hyoyoung ក្រុម 5dolls

 

​ប្រភព​ដដែល​​បាន​ប្រាប់​ឲ្យ​ដឹង​ថា តារា​ទាំង​ពី​​បាន​ជួប​ស្គាល់​ចិត្ត​គ្នា តាមរយៈ​ការ​សម្ដែង​រឿង​ភាគ​ចិន “On-Air Scandal” ដែល​ចាក់​ផ្សាយ​លើ​អនឡាញ។ អំឡុង​ពេល​សម្ដែង​ ពួក​គេ​បាន​ជួប​មុខ​គ្នា​ច្រើន​ ហើយ​ថែមទាំង​ស្និទ្ធស្នាល​ទៀតផង និង​​ទីបំផុត​​ក៏​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា។ Kibum និង Hyoyoung  ​ផ្ដើម​ស្រឡាញ់​គ្នា​​កាល​ពី​ថ្ងៃ​ទី ២២ ខែ​ មិថុនា បន្ទាប់​ពី​ត្រលប់​មក​វិញ​ពី​កោះ Jeju ជាមួយ​គ្នា។

 

យោង​តាម​ប្រភព​មួយ​ដែល​បាន​ឃើញ​តារា​ទាំង​ពី​ជិះ​យន្តហោះ​មក​ពី​កោះ Jeju ជាមួយ​គ្នា​បាន​ឲ្យ​ដឹង​ថា​៖”ខ្ញុំ​បាន​ឃើញ​ពួក​គេ​ធ្វើ​ដំណើរ​តាម​យន្តហោះ​តែមួយ​ពី​​ប្រលានយន្តហោះ Jeju ទៅ​កាន់ ប្រលានយន្តហោះGimpo ។ អ្នក​ខ្លះ​ថា​ពួក​គេ​កំពុង​ទាក់ទង​គ្នា។ នៅ​លើ​យន្តហោះ​​ ពួក​គេ​បាន​ផ្អែក​លើ​គ្នា ហើយ​ខាង​ប្រុស​បាន​យក​ដៃ​ឲ្យ​ខាង​ស្រី​គេង​ធ្វើ​ជា​ខ្នើយ​ទៀត​ផង។ ពួក​គេ​ពិត​ជា​ផ្អែមល្ហែមណាស់”៕

 

ធ្លាយ​ព័ត៌មាន Kibum ក្រុម Super Junior មាន​ស្នេហា​ជាមួយ Hyoyoung ក្រុម 5dolls

 

ចុចអាន៖Dongho អតីត​សមាជិក U-Kiss បង្ហាញ​កម្រង​រូប​ភាព​កូន​ប្រុស​លើក​ដំបូង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop