ចូលរួមឆ្លើយសំណួរងាយៗ ដើម្បីឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍របស់TVB ពីPNN

ភ្នំពេញ៖ PNN នឹងជ្រើសរើសរកអ្នកដែលឆ្លើយសំណួរ ត្រឹមត្រូវចំនួន១០រូប ពាក់ព័ន្ធនឹងខ្សែភាពយន្តភាគរបស់ TVB ថ្មីបំផុតប្រចាំឆ្នាំ២០១៦ ដែលត្រៀមនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃទី១៣ និង២១ កក្កដាខាងមុខនេះ។

អ្នកទាំង១០រូបដែលត្រូវបានជ្រើសរើសតាមរយៈទំព័រហ្វេសប៊ុកភីអិនអិន នឹងទទួលបានរង្វាន់វត្ថុអនុស្សាវរីយ៍របស់TVB ដ៏ស្រស់ស្អាត។ ដូច្នេះប្រសិនបើលោកអ្នកចង់ចូលរួមផ្សងសំណាង សូមរង់ចាំតាមដានរឿងភាគហុងកុងថ្មី បំផុតទាំងពីររឿងនេះ ដែលនឹងចាក់ផ្សាយនៅថ្ងៃទី១៣ និង២១ កក្កដា ហើយចូលរួមឆ្លើយនូវសំណួរងាយៗតាមរយៈទំព័រហ្វេសប៊ុករបស់ភីអិនអិន ដែលមានអាសយដ្ឋានwww.facebook.com/PNNDramaFanClub។ ការប្រកាសលទ្ធផលនឹងធ្វើឡើង តាមរយៈទំព័រហ្វេសប៊ុករបស់ភីអិនអិន ដដែលនៅថ្ងៃទី១៩ និង២៦ កក្កដា។

សូមបញ្ជាក់ថា នៅថ្ងៃពុធ ទី១៣ កក្កដា PNN នឹងចាក់ផ្សាយខ្សែភាពយន្តភាគថ្មី បំផុតមួយដែលរៀបរាប់ ពីជីវិតអ្នកលេងប្រែទៅជាចុងភៅ នោះគឺរឿង «ជីវិតបងធំ ក្រោយចូលនិវត្តន៍» ដែលនឹងផ្សាយជូនទស្សនារៀងរាល់ ថ្ងៃច័ន្ទដល់សុក្រ វេលាម៉ោង១១ ដល់១២ថ្ងៃត្រង់ បន្ទាប់ពីរឿង «ព្រាយជញ្ជក់ឈាម» ដែលនឹងចូលទីបញ្ចប់ នៅថ្ងៃស្អែកនេះ។

រីឯខ្សែភាពយន្តបែបកំប្លែងសើចក្អាកក្អាយ គឺរឿង «ជំនាងផ្ទះរីករាយ ឬ House of Spirit» នឹងចាក់ផ្សាយនៅថ្ងៃទី២១ កក្កដា រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ វេលាម៉ោង៦ ដល់៧ ល្ងាច និងផ្សាយឡើងវិញនៅថ្ងៃសៅរ៍ និងអាទិត្យ វេលាម៉ោង២ ដល់ម៉ោង៤រសៀល បន្ទាប់ពីរឿង «បេសកកម្មឆ្លងពេល» ដែលនឹងដល់វគ្គបញ្ចប់នៅថ្ងៃទី២០ កក្កដា ខាងមុខនេះ។

សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគហុងកុង ដ៏ថ្មីបំផុតរបស់TVB ប្រចាំឆ្នាំ២០១៦ ដែលនឹងមានផ្សាយជូនទស្សនានៅ លើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់៕ 

ទស្សនាឈុតខ្លីក្នុងរឿង «ជីវិតបងធំ ក្រោយចូលនិវត្តន៍» សូមចុចវីដេអូខាងក្រោម៖

ទស្សនាឈុតខ្លីក្នុងរឿង «ជំនាងផ្ទះរីករាយ» សូមចុចវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload