ធ្វេសប្រហែស! នគរបាលខេត្តកំពង់ស្ពឺ នាំខ្លួន​មេចោរប្លន់ ទៅយក​កាំភ្លើង​ដែល​លាក់ទុក ស្រាប់តែ​លួចរត់​ចូលព្រៃ​បាត់ ទាំង​ដៃជាប់​ខ្នោះ

(កំពង់ស្ពឺ)៖ ពិតជាធ្វេសប្រហែសមែនសម្រាប់ នគរបាលខេត្តកំពង់ស្ពឺ ដោយសារតែពេលបើករថយន្តនាំខ្លួនមេក្លោង ធ្លាប់ធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ ជាច្រើនករណី ក្នុងខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ និងជាអ្នកជួញដូរកាំភ្លើងផងនោះ ទៅគាស់យកកាំភ្លើងមួយចំនួនផ្សេងទៀត នៅកន្លែងដែលជនសង្ស័យបាន​លាក់ទុកនៅក្នុងព្រៃ តែជាការចៃដន្យ នៅពេលរថយន្ត​កំពុងធ្វើដំណើរ បែរជាត្រូវបែក កង់កណ្ដាលព្រៃ ហើយពេលនោះ ជនសង្ស័យ បានលួចចុះពីរថយន្តរត់គេចខ្លួន ចូលក្នុងព្រៃបាត់ ទាំងដៃទាំងពីរត្រូវបានជាប់ខ្នោះ។

ជនសង្ស័យខាងលើមានឈ្មោះ តឹក សំអុល អាយុ៣២ឆ្នាំ រស់នៅភូមិដំបងវេញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលត្រូវបាននគរបា​លនាយកដ្ឋានព្រហ្មទណ្ឌ​នៃក្រសួងមហាផ្ទៃ សហការជាមួយ​កម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបានកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ ថ្លែងពីកន្លែងកើតហេតុ លោក សម សាក់ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់ខេត្តកំពង់ស្ពឺ ជាអ្នកដឹកនាំកម្លាំងសមត្ថកិច្ច នាំជនសង្ស័យទៅគាស់កាំភ្លើងបានប្រាប់ថា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានដឹកជន​សង្ស័យឈ្មោះ តឹក សំអុល ខាងលើនេះ នាំទៅគាស់កាំភ្លើងដែលជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ច តែជាអកុសលរថយន្ត​របស់នគរបាលខេត្ត ត្រូវបានបែកកង់ នៅកណ្ដាលផ្លូវ ត្រង់ចំណុច​ភូមិអាញ្ញានសេះ ឃុំទ័ព​មាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក៏ត្រូវបានជនសង្ស័យ ចុះរត់ចូលព្រៃក្បែរ​នោះគេចខ្លួនបាត់ ទាំងដៃជាប់ខ្នោះ ខណៈដែលនគរបាលឈរយាម មានការភ្លេចខ្លួនតែបន្តិច។ នាយការិយា​ល័យបាន​បន្តថា បានមួយសន្ទុះ​ជនសង្ស័យ បានបើកទ្វាររថយន្តរត់យ៉ាងលឿនចូលព្រៃ ភ្លាមនោះកម្លាំងសមត្ថ​កិច្ចបានដេញតាម​ប្រកៀកប្រកិត តែមិនទាន់ ហើយម៉្យាងទៀត ចំណុច​នោះជាព្រៃ​ក្រាស់ដែលធ្វើ​ឱ្យជនសង្ស័យងាយគេចខ្លួនបំផុត។ ភ្លាមៗកម្លាំងជាច្រើនមានទាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល កម្លាំងយោធា បានដាក់ពង្រាគ្នាព័ទ្ធស្ទាក់ពេញព្រៃ និងបន្ថែម​កម្លាំង​នគរបាលប៉ុស្តិ៍ស្រុក ជាច្រើនទៀត ដើម្បីតាមចាប់ជនកំហូចនោះមកវិញ។ លោក សម សាក់ បានបញ្ចាក់ថា នៅម៉ោង១២ថ្ងៃត្រង់ដដែល កម្លាំងបានប្រទះ​ជនសង្ស័យដែលដៃត្រូវដោះខ្នោះជាស្រេច ដោយគ្រាន់​តែឃើញនគរបាល​ប៉ុស្តិ៍ភ្លាម ជនសង្ស័យបានរត់តម្រង់មកបម្រង់ចង់ដណ្តើម​កាំភ្លើងពីសមត្ថកិច្ច​ទៅវិញ ពេលនោះកម្លាំងន​គរបាលបានបាញ់ឡើង​លើជាច្រើនគ្រាប់ (មិនហ៊ានបាញ់តម្រង់ខ្លាចចំគ្នាឯង) ទើបជនសង្ស័យងាករត់ចូលព្រៃវិញ ដោយកម្លាំងនគរបាលបានឡោមព័ទ្ធបន្ថែម តែនៅតែរកមិនឃើញ ហើយមកទល់ពេលនេះ កម្លាំងនៅតែដើរយាមល្បាតតាមគោលដៅ មិនហ៊ានដកចេញទេ។

សូមជម្រាបថា ជនឈ្មោះ តឹក សំអុល ខាងលើនេះ បានបាញ់សម្លាប់ជាងមាសម្នាក់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ និងមានជាប់ពាក់ព័ន្ធជាមួយអ្នកលក់កាំភ្លើងទាំង៤នាក់ ដែលសមត្ថកិច្ច នៅមិនទាន់បញ្ចេញអត្តសញ្ញាណ​ពិតប្រាកដនៅឡើយទេ រងចាំស៊ើបឲ្យបានច្បាស់ជាមុនសិន ប៉ុន្តែបានបង្ហើបថា អ្នកទាំង៤នោះ មានទី១.ជនសង្ស័យឈ្មោះ (ស.ម) អាយុ៤៨ឆ្នាំ ទីលំនៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរគ្រូបច្ចេកទេសអាវុធ ក្នុងសាលា ACO (រថក្រោះ) ជាអ្នកលក់អាវុធចំនួន៧ដើម ឱ្យទៅជនសង្ស័យ តឹក សំអុល, ទី២. ជនសង្ស័យឈ្មោះ (ឆ ធ ) អាយុ៤៥ឆ្នាំ ទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែកំពត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរសន្តិសុខផ្សារ ជាសហចារីក្នុងសកម្មភាពប្លន់, ទី៣.ជនសង្ស័យឈ្មោះ (យ វ ) អាយុ៣៧ឆ្នាំ ទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាសហចារីក្នុងសកម្មភាពប្លន់ដែរ, និងទី៤.ជនសង្ស័យឈ្មោះ (ភ យ ) ប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបបប្រជាការពារភូមិ ជាអ្នកចូលរួមបាញ់សម្លាប់ជនរងគ្រោះកន្លងមក៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីខាងលើនេះ

ប្រភព​ឱ្យ​ដឹងថា ជន​សង្ស័យទាំង៤នាក់ ១-​យឹម វុទ្ធី ហៅធី អាយុ​៣៧​ឆ្នាំ​ ជា​អ្នកអារឈើ ​មាន​ស្រុក​កំណើត​នៅភូមិ​ត្រពាំងឱប ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ២-​ឈ្មោះភី យឿន ហៅអាយួន អាយុ​៣៥​ឆ្នាំ ជា​អ្នកអារឈើ មាន​ស្រុក​កំណើត​នៅ​ភូមិអញ្ចាញ ឃុំជ័យជោក ស្រុកបុរីជលសារ ខេត្តតាកែវ បច្ចុប្បន្ន ​ស្នាក់នៅ​ភូមិផ្សារ​កន្ទួត ​​ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ ៣-ឈ្មោះឆាយ ធឿន អាយុ​៤៥​ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ​មាន​ស្រុក​កំណើត​នៅភូមិ​ត្រពាំងផ្លុង ឃុំក្រាំងម្នាក់ ស្រុកអង្គស្នួល ខេត្ត​កណ្តាល មាន​លំនៅភូមិ​ផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ​និង​៤-​ឈ្មោះតឹក សំ​អុល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អតីត​យោធាកងរថក្រោះ​ មានទីលំនៅ​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ​(ម្នាក់ចាប់ខ្លួននៅខេត្តត្បូងឃ្មុំ)។

គួររំលឹកថា កាលពី​វេលា​ម៉ោង០៨​ព្រឹក​ថ្ងៃ​ទី​១៥ មេសា ២០១៦ ស្ថិតនៅផ្ទះ​ខាងជើង​​ផ្សារ​កន្ទួត​ប្រហែល​១០០០​ម៉ែត្រ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ៥១ ​និង​៥២ ផ្លូវ​លេខ​៤៤ ភូមិ​ជំនាប់ ឃុំ​សង្កែសាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ករណី​ប្លន់ ក្នុង​នោះ​ ជន​រង​គ្រោះ​ជា​ប្តី​​​​ឈ្មោះ​​ទី ជឿន ភេទ​ប្រុស​ អាយុ៤០​ឆ្នាំ ​ត្រូវជនសង្ស័យ​បាញ់​ ស្លាប់​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​​ ។ ​ចំណែក​​ប្រពន្ធ​ជន​រងគ្រោះ​​ឈ្មោះ​​ជួន ស៊ី​ណាត អាយុ​​៣៣​​ឆ្នាំ ​ជា​អ្នក​លក់គ្រឿងអលង្ការ​ និង​ដូរ​​លុយ​នៅ​ផ្សារ​កន្ទួត ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ធ្វេសប្រហែស! នគរបាលខេត្តកំពង់ស្ពឺ នាំខ្លួន​មេចោរប្លន់ ទៅយក​កាំភ្លើង​ដែល​លាក់ទុក ស្រាប់តែ​លួចរត់​ចូលព្រៃ​បាត់ ទាំង​ដៃជាប់​ខ្នោះ

ធ្វេសប្រហែស! នគរបាលខេត្តកំពង់ស្ពឺ នាំខ្លួន​មេចោរប្លន់ ទៅយក​កាំភ្លើង​ដែល​លាក់ទុក ស្រាប់តែ​លួចរត់​ចូលព្រៃ​បាត់ ទាំង​ដៃជាប់​ខ្នោះ

ធ្វេសប្រហែស! នគរបាលខេត្តកំពង់ស្ពឺ នាំខ្លួន​មេចោរប្លន់ ទៅយក​កាំភ្លើង​ដែល​លាក់ទុក ស្រាប់តែ​លួចរត់​ចូលព្រៃ​បាត់ ទាំង​ដៃជាប់​ខ្នោះ