សាប៊ូកក់សក់ CLEAR បុរស បង្ហាញរូបរាងថ្មី នៅផ្សារទំនើAeon mall

(ភ្នំពេញ)៖ ក្រុមហ៊ុនយូនីលីវើ ជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេលំដាប់ថ្នាក់ពិភពលោក និង នៅប្រទេសកម្ពុជានៅថ្ងៃទី០៩​ ​ខែកក្កដា នេះបាន​បង្ហាញ​​ការរចនារួបរាងថ្មីនៃសាប៊ូកក់សក់ ក្លៀរបុរស នៅផ្សារទំនើបអ៊ីអន ក្នុងរាជធានីភ្នំពេញ ។

សុភាពបុរសដែលអញ្ជើញមកកាន់ផ្សារទំនើបអ៊ីអនអាចចូលទៅកាន់បញ្ជរតាំង បង្ហាញសាប៊ូកក់សក់ក្លៀរបុរស ដើម្បីទទួលបានការពិនិត្យសុខភាពស្បែកក្បាលដោយឥត គិតថ្លៃ សាប៊ូកក់សក់ប្រើប្រាស់សាកល្បង និងសាកល្បងទទួលភាពស្រស់ស្រាយជាមួយ សាប៊ូក្លៀរបុរស ដោយមិនចាំបាច់កក់សក់ដោយផ្ទាល់នោះទេ។

បន្ថែមលើនេះក្នុងនាមជាដៃគូរសហការការផ្សាយផ្ទាល់នៃការប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប ឆ្នាំ២០១៦ សាប៊ូកក់សក់ក្លៀរបុរស បានតំឡើងប្រព័ន្ធលេងហ្គេមប៉ាល់ទាត់ ដ៏ទំនើប សម្រាប់ឲ្យអ្នកគាំ​ទ្រ​អាចចូលរួមលេងហ្គេម ដើម្បីជាភាពរីករាយ និងធ្វើលំហាត់ប្រាណតាមរយៈការលេងបាល់ទាត់ជាមួយនឹងអេក្រង់ LED។ ទន្ទឹមនឹងនេះ​ពួកគាត់ក៏ អាចចូល រួមទស្សន៍ទាយថា តើប្រទេសណាមួយនឹងក្លាយជាជើងឯកពាន រង្វាន់បាល់ទាត់ អឺរ៉ុប ឆ្នាំ២០១៦ដើម្បីមានឱកាសឈ្នះរង្វាន់ប្រើប្រាស់សាប៊ូកក់សក់ ក្លៀរបុរសពេញមួយទៀតផង ។

លោស្រី សំ សុជាតា ប្រធានទីផ្សារ ផ្នែកផលិតផលរក្សាសម្ផស្ស នៃ ក្រុមហ៊ុនយូនីលីវើ បានឲ្យដឹងថា «ក្នុងនាមជាម៉ាកយីហោ និងក្រុមហ៊ុនធំមួយ យើងតែងតែង​សម្លឹង​ស្វែង​រកវិធីថ្មីៗដើម្បីកែលម្អ និង អភិវឌ្ឍផលិតផលរបស់យើង។ សាប៊ូកក់សក់ក្លៀរបុរស គឺជាម៉ាកយីហោដែលមានវត្តមាន និង ឈរជើងជាយូរមកហើយ នៅកម្ពុជា ហើយគុណភាព និងប្រសិទ្ធភាពរបស់ ក្លៀរ ក៏ត្រូវបានបងប្អូនគ្រប់ មជ្ឈដ្ឋាន ទទួលស្គាល់ផងដែរ ។ ដូច្នេះ ការរចនារូបរាងថ្មីនេះ គឺជាការខិតខំប្រឹងប្រែង បន្តអភិវឌ្ឍ​ផលិតផលរបស់យើង ឲ្យមានភាពសកម្ម និងថ្មីជានិច្ច ។ ហើយនេះក៏ជាឱកាសក្នុងការបង្កើតកម្មវិធីគួរឲ្យចាប់អារម្មណ៍សម្រាប់អតិថិជន របស់យើងជា ពិសេស​អ្នកស្នេហា​វិស័យកីឡាបាល់ទាត់» ។

តាមក្រុមហ៊ុនយូនីលីវើ ក្លៀរ គឺជាម៉ាកយីហោសាប៊ូកក់សក់កម្ចាត់អង្គែឈានមុខគេមួយ ហើយសាប៊ូកក់សក់ក្លៀរបុរសគឺជាសាប៊ូកក់សក់កម្ចាត់អង្គែដែលទទួលការ

និយម ចូលចិត្តបំផុតពីសំណាក់សុភាពបុរសនៅកម្ពុជា ។ បន្ទាប់ពីមានវត្តមាននៅ ក្នុងទីផ្សារកម្ពុជាអស់រយៈកាល ១០ ឆ្នាំមកនេះ សាប៊ូកក់សក់កម្ចាត់អង្គែ ក្លៀរបុរស បានឆ្លងកាត់ការសម្រិតសម្រាំងរូបមន្តជាច្រើនលើករួចមកហើយ ហើយចុងក្រោយបំផុត គឺមានបញ្ចូលនូវបច្ចេកវិទ្យា«Bio Nutrium ១០» ដែលបង្កើតសម្រាប់បុរស មានប្រសិទ្ធ ភាពកម្ចាត់អង្គែគ្មានសល់ក៏ដូចជាផ្ដល់នូវអារម្មណ៍ត្រជាក់ស្រស់ស្រាយនៅពេលប្រើប្រាស់ជាប្រចាំ។

អ្នកគាំទ្រម៉ាកយីហោ ក្លៀរបុរស នឹងនៅតែចំណាំបានយ៉ាងច្បាស់នូវរូបរាងដបពណ៌ខៀវចាស់ និងការរចនាបែបទំនើបដូចមុន ប៉ុន្តែ ជាមួយរូបរាងថ្មី នេះ ពាក្យ «MEN» ត្រូវបានរំលេចកាន់តែខ្លាំងថែមទៀត និងមានការរចនាបន្ថែមខ្លះទៅលើរូប «Power Ball» និង «Bio Nutrium 10» ។

យោងតាមក្រុមហ៊ុនយូនីលីវើ ការផ្លាស់ប្ដូរថ្មីនេះ គឺធ្វើឡើងតែចំពោះការរចនាខាងក្រៅប៉ុណ្ណោះ ចំណែកគុណភាពសាប៊ូកក់សក់គឺល្អដូចមុនដដែល ដូច្នេះ​ចាប់ពីថ្ងៃ​សម្ពោធ​​នេះ​ទៅ អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍រូបរាងថ្មីនៃសាប៊ូ ក្លៀរបុរស ដែលនឹងបង្ហាញខ្លួនតាមទីផ្សារ និងផ្សារទំនើបនានាដែលនៅជិតពួកគាត់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាប៊ូកក់សក់ CLEAR បុរស បង្ហាញរូបរាងថ្មី នៅផ្សារទំនើAeon mall

សាប៊ូកក់សក់ CLEAR បុរស បង្ហាញរូបរាងថ្មី នៅផ្សារទំនើAeon mall

សាប៊ូកក់សក់ CLEAR បុរស បង្ហាញរូបរាងថ្មី នៅផ្សារទំនើAeon mall

សាប៊ូកក់សក់ CLEAR បុរស បង្ហាញរូបរាងថ្មី នៅផ្សារទំនើAeon mall

សាប៊ូកក់សក់ CLEAR បុរស បង្ហាញរូបរាងថ្មី នៅផ្សារទំនើAeon mall

សាប៊ូកក់សក់ CLEAR បុរស បង្ហាញរូបរាងថ្មី នៅផ្សារទំនើAeon mall

សាប៊ូកក់សក់ CLEAR បុរស បង្ហាញរូបរាងថ្មី នៅផ្សារទំនើAeon mall