នៅតៃវ៉ាន់ មនុស្សស្លាប់ ២នាក់ រងរបួស ៦៦នាក់ ដោយសារព្យុះទីហ្វុង

តៃវ៉ាន់៖ គ្រោះធម្មជាតិដ៏រន្ធត់មួយ បានបណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស៦៦នាក់ ដោយសារព្យុះទីហ្វុង Nepartak បានបក់បោកមកកាន់ឆេ្នរសមុទ្រខាងកើតកោះតៃវ៉ាន់។

យោងតាមប្រភពបានឱ្យដឹងថា គ្រោះធម្មជាតិនេះបានធើ្វឱ្យមនុស្ស ១៥,០០០នាក់ បាត់បង់ផ្ទះសំបែង ហើយយន្តហោះប្រហែលរាប់រយគ្រឿង ត្រូវបានផ្អាកការហោះហើរ រួមទាំងការិយាល័យ និងសាលារៀនត្រូវបានបិទផងដែរ។

ព្យុះទីហ្វុងនេះ មានកំលាំងខ្យល់បក់ដល់ ១៩៨ គីឡូម៉ែត្រក្នុង១ម៉ោង ដែលបណ្តាលឱ្យបាក់ដី នៅវេលាម៉ោង ០៦ព្រឹក ភាគខាងកើតតំបន់ Taitung។ ប្រភពឲ្យដឹងទៀតថា ព្យុះដ៏សាហាវមួយនេះ បានបក់គួចចូលក្នុងខេត្ត Fujian របស់ប្រទេសចិន នៅព្រឹកថៃ្ងសៅរ៍សប្តាហ៍មុននេះផងដែរ។

នៅតំបន់ Taitung មានអ្នកស្រុកមួយចំនួន បានរៀបរាប់ថា មានដំបូលខ្ទមជាច្រើន និងស្លាកសញ្ញានៅតាមដងផ្លូវ ត្រូវបានខ្យល់បក់ខេ្ទចខ្ទីអស់។ ក្នុងនោះបុរសម្នាក់ឈ្មោះ Li Wei-sen បានប្រាប់អ្នកយកព័ត៌មានថា ផ្ទះសំបែងប្រមាណ ២៧០,០០០ នាក់ បានរងផលប៉ះពាល់ គ្មានអគិ្គសនីប្រើប្រាស់ ព្រមទាំងសេវាកម្មរថភ្លើង និងយន្តហោះក្នុងស្រុក និងអន្តរជាតិ ប្រមាណ ៥០០ គ្រឿង ត្រូវបានផ្អាកការហោះហើរជាបណ្តោះអាសន្ន។

ទនឹ្ទមនឹងនេះផងដែរ មានទាហាន ៤,៤០០នាក់ ត្រូវបានដាក់ពង្រាយនៅជុំវិញតំបន់រងគ្រោះ និងចំនួន ៣៥,០០០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅយាន និងរក្សាសុវត្ថិភាព ដើម្បីជម្លៀស និងផ្តល់ជំនួយសង្រ្គោះដល់ប្រជាជន។

គួរបញ្ជាក់ថា ប្រសិនជាកម្លាំងល្បឿនខ្យល់ព្យុះនេះ អាចកើនដល់អតិបរិមា ១៤៥ម៉ាយ (២៣៣គីឡូម៉ែត្រ) ក្នុងមួយម៉ោងវិញនោះ  គេនឹងចាត់វាចូលទៅក្នុងប្រភេទព្យុះកំបុតត្បូងដ៏កាចសាហាវបំផុតមួយ  ដែលប្រហាក់ប្រហែលទៅនឹងព្យុះ Hurricane ប្រភេទទី៥ នៅតំបន់អាងទឹកអាត្លង់ទិកផងដែរ។

គួររំលឹកផងដែរថា តៃវ៉ាន់ធ្លាប់រងការខាតបង់ជាច្រើន ដោយព្យុះ Dujuan ដែលបណ្តាលឱ្យមានមនុស្ស ០៣នាក់ ស្លាប់ និងមានអ្នករងរបួសធ្ងន់ធ្ងរច្រើនជាង ៣០០ នាក់ផងដែរ កាលពីឆ្នាំ ២០១៥៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នៅតៃវ៉ាន់ មនុស្សស្លាប់ ២នាក់ រងរបួស ៦៦នាក់ ដោយសារព្យុះទីហ្វុង

នៅតៃវ៉ាន់ មនុស្សស្លាប់ ២នាក់ រងរបួស ៦៦នាក់ ដោយសារព្យុះទីហ្វុង

នៅតៃវ៉ាន់ មនុស្សស្លាប់ ២នាក់ រងរបួស ៦៦នាក់ ដោយសារព្យុះទីហ្វុង

នៅតៃវ៉ាន់ មនុស្សស្លាប់ ២នាក់ រងរបួស ៦៦នាក់ ដោយសារព្យុះទីហ្វុង