កូន​ឈើ​ប្រណិត​ជាង​បួន​ពាន់​ដើម​ ​ត្រូវ​បាន​ដាំ​ និង​ចែក​ជូន​ពលរដ្ឋ​ក្នុង​ទិវា​រុក្ខា​ទិវា

កូន​ឈើ​ប្រណិត​ជាង​បួន​ពាន់​ដើម​ ​ត្រូវ​បាន​ដាំ​ និង​ចែក​ជូន​ពលរដ្ឋ​ក្នុង​ទិវា​រុក្ខា​ទិវា

បន្ទាយមានជ័យ ​៖ ​បន្ទាយមានជ័យ​ ៖ ​​កូនឈើ​ប្រណិត​ចំនួន​៣៥០០​ដើម ត្រូវបាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយមានជ័យ រៀបចំ​ពិធី​ដាំ​លើ​ផ្ទៃដី​ជាង​២​ហិកតា ដើម្បី​អបអរសាទរ​ទិវា​រុក្ខា​ទិវា​៩​កក្កដា ឆ្នាំ​២០១៦។

ការ​ប្រារព្ធ​ទិវា​ និង​ដាំ​កូនឈើ​នេះ​ធ្វើឡើង នៅ​ក្នុង​វរ​អន្តរាគមន៍​៥១៣​ស្ថិតនៅ​ភូមិ​ថ្ម​សិន ​សង្កាត់​និមិត្ត​ ក្រុង​ ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក អ៊ី ឡុង​តំណាង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ​និង​ប្រជាពលរដ្ឋ សិស្ស លោកគ្រូ​អ្នកគ្រូ​ និង​យោធា​៥១៣​រាប់​រយ​នាក់។

លោក ជា ផល្លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយមានជ័យ​បានលើកឡើង​ពី​ប្រវត្តិ​នៃ​ពិធី បុណ្យ​រុក្ខទិវា ជា​ទិវា​បុណ្យជាតិ​ដែល​បង្កើត​ឡើង​ដោយ​ស្នា​គ្រហស្ថ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរម​រតន​កោដិ នរោត្តម សីហនុ នា​សម័យ​សង្គមរាស្ត្រនិយម ​និង​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៨ ​ ​១៩៥២​ ហើយ​ទិវា​នេះ​ផង​ដែរ​តែង​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ។

សម្រាប់​បុណ្យ​រុក្ខទិវា​ឆ្នាំង​នេះ​ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បណ្ដុះ​កូនឈើ ដែល​ត្រូវ​ដាំ​មាន​ចំនួន​៣៥០០​ដើម ​និង​កូនឈើ​គ្រញូង បេង ធ្នង់ ប្រេងខ្យល់ កូនឈើ​ហូប​ផ្លែ​ចំនួន​៧០០០​ដើម​ទៀត​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​យកទៅ​ដាំ។ តាមរយៈ​សកម្មភាព​នេះ​វា​ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ចូលរួម​យ៉ាង​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​ក្នុងការ​ស្តារ​ព្រៃឈើ​ឡើងវិញ​ដោយ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​។​

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​តំណាង​ឲ្យ​លោក សួន បវរ អភិបាលខេត្ត​បាន​មាន​ប្រសា​សន៍​ថា ព្រៃឈើ​បាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ជួយ​ថែ រក្សា ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី តាមរយៈ​ការ​ជួយ​ធ្វើ​និយតកម្ម​អាកាសធាតុ ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា​ទឹកជំនន់ ខ្យល់ព្យុះ និង​ការ​ស្រូបយក​ឧស្ម័ន​កាបូនិច​ពី​បរិយាកាស។

ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នៅ​គ្រោះ​មហន្តរាយ​​យ៉ាង​ធំធេង​ដល់​ភព​ផែនដី​យើង ដូច​ជា ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ទឹកជំនន់ រាំងស្ងួត ដូចដែល​ខេត្ត​បន្ទាយមានជ័យ​បាន​ជួប​ជា​ញឹកញាប់​។​ដូចនេះ​ដើម្បី​ជំនួស​មកវិញ​នៅ​ព្រៃឈើ​ ដែល​បាន​បាត់បង់​សំណូមពរ​ដល់​បងប្អូន​ និង​ក្មួយៗ​ទាំងអស់​ត្រូវ​រួមគ្នា​ដាំ​ដើមឈើ​ឡើងវិញ​តាម​ដី​ចម្ការ តាម​ព្រំ​ដី តាម​ភ្លឺស្រែ ដើម្បី​ធ្វើ​ឲ្យ​បរិស្ថាន​មាន​ភាព​ប្រសើ​ឡើងវិញ៕