សម្ពោធ​សមិទ្ធផល ​កុដិ​ សាលាឆាន់​ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​អង្គ អណ្ដូង​ព្រេង

សម្ពោធ​សមិទ្ធផល ​កុដិ​ សាលាឆាន់​ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​អង្គ អណ្ដូង​ព្រេង



កំពត ​៖ ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​អង្គ​អណ្តូង​ព្រេង​ ស្ថិតនៅ​ភូមិ​អូ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ត្រូវបានធ្វើ​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ ក្រោម​អធិបតីភាព លោក​ ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ និង​មានការ​ចូលរួម​ជា​កិត្តិយស​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ​ យុវតី យុវជន​កាយរឹទ្ធិ​ និង​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​រួម​នឹង​​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំង​មូល​សរុប​ប្រមាណ​១​ពាន់​នាក់។

ក្នុង​ពិធី​នេះ​ដែរ​ អង្គ​ពិធី​បាន​ជូន​ប័ណ្ណ​សរសើរ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​កសាង​នូវ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​អង្គ​អណ្តូង​ព្រេង​នេះ​ចំនួន​១២​នាក់ និង​និមន្ត​ព្រះសង្ឃ​ចំនួន​១០៨​អង្គ​ធ្វើ​ពិធី​រាក់បាត​ផងដែរ​។​

លោក​នាក់ សុវណ្ណ​រី ​អភិបាល​នៃ​គណ​អភិបាលក្រុង​កំពត​បានធ្វើ​របាយ​ការណ៍​សង្ខេប​ពី​ការកសាង​នូវ​សមិទ្ធផល​នានា​ក្នុង​ទី​អារាម​វត្ត​នេះ​ដែល​ចាប់ផ្ដើម​សាងសង់​ដោយ​ព្រះគ្រូ​ចៅអធិការ​ព្រះនាម ញ៉ែម វ៉ក តាំងពី​ឆ្នាំ​២០០០​មក ព្រះអង្គ​បាន​ដឹកនាំ​បំផុស​សទ្ឋា​ដល់​សប្បុរសជន​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​កសាង​ចាក់ដី​ក្នុង​ទីធ្លា​វត្ត ខ្លោងទ្វារ​ចេតិយ ស្រះ​ទឹក ចាក់សាប​ក្នុង​ទីធ្លា​វត្ត បង្គន់​អនាម័យ​មហា​កុដិ​ថ្មី​រួម​នឹង​សមិទ្ធផល​ផ្សេងៗ​ទៀត​ក្នុង​វត្ត​អស់​ទឹក​សរុប​៤២២​១៦៤​ ០០០​រៀល ស្មើនឹង​១០៥ ៥៤១ដុល្លារ។ ប៉ុន្តែ​ក្នុងចំណោម​ទឹកប្រាក់​ដែល​បាន​ចំណាយ​សាងសង់​លើ បើតាម​តួលេខ​សរុប​នៅ​ជំពាក់​ថ្លៃ​សម្ភារៈ​ចំនួន​៥៧៨២​ដុល្លារ​អាមេរិក​ទៀត។

នៅក្នុង​ពិធី​បើក​សម្ពោធ​នេះដែរ លោក​ ចាន់ ចេស្តា​អភិបាលខេត្ត​រួម​នឹង​ថ្នាក់ដឹកនាំ​មន្ទីរ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​បាន​ប្រគេន​បច្ច័យ​កសាង​សរុប​ទឹកប្រាក់​ចំនួន​៥​លាន​រៀល​ផងដែរ៕

​​​សម្ពោធ​សមិទ្ធផល ​កុដិ​ សាលាឆាន់​ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​អង្គ អណ្ដូង​ព្រេង

សម្ពោធ​សមិទ្ធផល ​កុដិ​ សាលាឆាន់​ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​អង្គ អណ្ដូង​ព្រេង

សម្ពោធ​សមិទ្ធផល ​កុដិ​ សាលាឆាន់​ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​អង្គ អណ្ដូង​ព្រេង