អ្នក​ទោស​ហែក​គុក ដើម្បី​ជួយ​ឆ្មាំ​គុក​ក្លាយ​​ជា​វីរបុរស​

វាជារឿងដ៏កម្រ និងស្ទើរតែមិនគួរឲ្យជឿមួយដែលអ្នកទោសនាំគ្នាហែកគុកដើម្បីជួយឆ្មាំគុកម្នាក់ដែលគាំងបេះដូង ដែលរឿងហេតុនេះបានកើតឡើងនៅក្នុងគុកមួយកន្លែងនៅក្នុងរដ្ឋ Texas នេះបើយោងតាមការចុះផ្សាយរបស់ BBC ។

សកម្មភាពនៃអ្នកទោសមួយក្រុមដែលហែកគុកជួយសង្គ្រោះឆ្មាំគុកនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងគុកនោះ។ អ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសទាំងនោះបាននិយាយបានអ្នកយកព័ត៌មានរបស់ BBC ឲ្យដឹងថា នៅពេលដែលគាត់កំពុងតែជាប់នៅក្នុងគុកជាមួយនឹងអ្នកទោសដទៃទៀត ស្រាប់តែឃើញឆ្មាំគុកម្នាក់ដេកដួលទៅលើដីដែលសង្ស័យថាគាំងបេះដូង។ រំពេចនោះដោយសារឆ្មាំគុកម្នាក់នោះមិនមានអ្នកជួយ ពួកគេក៏សម្រេចចិត្តហែកគុក (មិនបញ្ជាក់ពីវិធី) ហើយចេញមកជួយសង្គ្រោះ ក៏ដូចជាស្រែករកជំនួយតែម្ដង។

មនុស្សជាច្រើននៅជុំវិញពិភពលោកមានការកោតសរសើរពីទឹកចិត្តរបស់អ្នកទោសទាំងនោះខ្លាំងណាស់ អ្នកខ្លះបាននិយាយថា ពួកគេ (អ្នកទោស) ទាំងនោះអាចធ្វើមិនរវីរវល់ ឬ ក៏គេចចេញពីគុកបានបើសិនជាពួកគេចង ប៉ុន្តែពួកគេមិនធ្វើអញ្ចឹងទេ សមជាវីរបុរសពិតមែន សង្ឃឹមថានៅពេលដែលពួកគេចេញពីគុក ពួកគេអាចនឹងក្លាយជាមនុស្សល្អក្នុងសង្គម៕

  • អ្នក​ទោស​ហែក​គុក ដើម្បី​ជួយ​ឆ្មាំ​គុក​ក្លាយ​​ជា​វីរបុរស​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: