ជំងឺ​ប្រមេះទឹកបាយ បើ​មិន​ព្យាបាលមាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?

ជំងឺ​ប្រមេះទឹកបាយ បើ​មិន​ព្យាបាលមាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?

ជំងឺ ប្រមេះទឹកបាយ គឺជាការបង្ករោគមួយ ដែលបង្កឡើងដោយ បាក់តេរីឆ្លងតាមការរួមភេទ ដែលវាកើតឡើងទាំងប្រុសនិងស្រី។ ជំងឺនេះភាគច្រើន ប៉ះពាល់ទៅលើបង្ហួរនោម រន្ធគូថ ឬបំពង់ក។ ចំពោះស្ត្រីវិញ វាអាចប៉ះពាល់ទៅលើមាត់ស្បូនដែរ។

ជំងឺប្រមេះទឹកបាយភាគច្រើន ឆ្លងតាមការរួមភេទ។ ប៉ុន្តែ ទារកក៏អាចឆ្លងបានដែរ ក្នុងពេលសម្រាលបើសិន ជាម្តាយមានជំងឺនេះ។ ចំពោះទារកវិញ ផលប៉ះពាល់ គឺកើតឡើងលើភ្នែកច្រើនបំផុត។

ករណីជំងឺប្រមេះទឹកបាយ មិនបានព្យាបាលទេ គឺអាចនឹងមានផលវិបាកសំខាន់ៗ ដូចខាងក្រោមនេះ ៖
-ស្ត្រីមិនអាចមានកូនបាន
-បុរសមិនអាចមានកូនបាន
-ការបង្ករោគរាលដាលដល់សន្លាក់ និងកន្លែងផ្សេងៗទៀតនៃរាងកាយ
-ប្រឈមខ្លាំងនឹងជំងឺអេដស៍
-មានផលវិបាកច្រើន ដល់ទារកក្នុងផ្ទៃ ជាពិសេស ខ្វាក់ភ្នែក មានបំបៅនៅក្បាលជាដើម ៕

ប្រភព៖ iknow

  • ជំងឺ​ប្រមេះទឹកបាយ បើ​មិន​ព្យាបាលមាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:សុខភាព
Tags: