ក្រុមហ៊ុន​ភាគច្រើន​កំពុង​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត​សម្រាប់​ធ្វើ​អាជីវកម្ម

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ចំនួន​៤៥១ និង​ដកស្រង់​ដោយ​ភ្នាក់ងារ Beta News បានឱ្យ​ដឹង​ថា សហគ្រាស​ប្រមាណ​៦៥% ប្រើប្រាស់​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​ក្នុង​គោលបំណង​ធ្វើ​ពាណិជ្ជកម្ម​របស់​ពួក​គេ ។ ក្នុង​ចំណោម​អាជីវកម្ម​ដែល​បាន​អង្កេត​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត រួម​មាន ៖

-៦៦% បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​។ ឧទាហរណ៍ ក្រុមហ៊ុន​ប្រេង​កំពុង​ចាប់ផ្តើម​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដើម្បី​ពិនិត្យ​មើល​អណ្តូងប្រេង ដែល​នេះ​ជា​ភារកិច្ច​ដ៏​គ្រោះថ្នាក់​សម្រាប់​មនុស្ស​ធ្វើ ។

-៦៣% បាន​ប្រើប្រាស់​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ ។ ឧទាហរណ៍ ក្រុមហ៊ុន​ផលិត​អាច​ប្រើប្រាស់ Sensors ដើម្បី​ប្រមូល​ទិន្នន័យ​ម៉ាស៊ីន​ពី​ប្រព័ន្ធ​ដំណើរការ​ពួក​គេ ក្នុង​ការ​ព្យាករ​ថា នៅ​ពេល​ណា​ពួក​គេ​អាច​ខូច និង​ជួសជុល​ឱ្យ​បាន​ទាន់​ពេល ចៀសវាង​ពេល​ម៉ាស៊ីន​មិន​ដំណើរការ ។

-៣៣% បាន​ប្រើប្រាស់​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​ដើម្បី​អភិវឌ្ឍន៍​ថ្មី ឬ​ពង្រីក​ផលិតកម្ម​ដែល​មាន​ស្រាប់​ដូច​ជា ក្រុមហ៊ុន​ផលិត​រថយន្ត ដែល​កំពុង​ប្រើប្រាស់​តំណ​ភ្ជាប់ Cellular Data នៅ​ក្នុង​រថយន្ត​ពួក​គេ​ឱ្យ​ប្រមូល​ទិន្នន័យ​ពី​ពួក​វា និង​ផ្តល់​ជូន​ប្រព័ន្ធ Wi-Fi សម្រាប់​អ្នកដំណើរ​ទៀត​ផង ។

-២១% បាន​ប្រើប្រាស់​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​ដើម្បី​បង្កើន​គោលដៅ​អតិថិជន ។ ឧទាហរណ៍​ដ៏​ល្អ​មួយ​ទាក់ទង​នឹង​រឿង​នេះ គឺ​ឈ្មួញ​លក់រាយ​ដែល​ប្រើប្រាស់​កម្មវិធី​ត្រួតពិនិត្យ​សកម្មភាព​នៅ​ក្នុង​ហាង ក្នុង​ការ​កំណត់​គោលដៅ​អតិថិជន​ជាមួយនឹង​ការ​ផ្តល់​ជូន​ពេលវេលា​ជាក់លាក់​ទៅ​ស្មា​ត​ហ្វូ​ន​ពួក​គេ ដោយ​ពឹងផ្អែក​លើ​ទីតាំង​ហាង ។

យើង​រំពឹង​ថា ក្រុមហ៊ុន​ជា​ច្រើន​ទៀត​នឹង​ផ្លាស់​មក​ប្រើប្រាស់​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ ។ គម្រោង BI Intelligence ដែល​អាជីវកម្ម​នានា​នឹង​ប្រើប្រាស់​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ដោយសារ​តែ​វា​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​តិច តែ​បង្កើន​ផលិតភាព និង​អាច​ពង្រីក​ខ្លួន​នៅ​លើ​ទីផ្សារ​ថ្មី ។

យើង​គ្រោង​ថា ការ​វិនិយោគ​សហគ្រាស​នៅ​ក្នុង​បច្ចេកវិទ្យា​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត នឹង​កើនឡើង​យ៉ាង​ខ្លាំង​ពី​២១៥​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ទៅ​៨៣២​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ហើយ​យើង​រំពឹង​ថា អាជីវកម្ម​ទាំងនេះ​នឹង​បន្ត​ស្វែងរក​ការ​ប្រើប្រាស់​ថ្មី​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។ នេះ​បើ​តាម BI Intelligence ៕