​មួយ​សន្លឹក​នេះ! ត្រូវអស់តំណែង​

ប្រទេស​ម៉ិច​​ស៊ិ​កូ ៖ អ្នក​យក​ព័ត៌មាន​ស្រីម្នាក់ ​ត្រូវ​បាន​បណ្តេញ​ចេញពី​ការងារ ​ក្រោយ​ពី​មានការ​បង្ហោះ​នូ​វ​រូបភាព​​នាង​ខណៈ​ឱ្យ​​អ្នក​រង​គ្រោះ​​ដោយសារ​ទឹកជំនន់​២​នាក់ អៀវ​នាង​ដាក់​លើ​ស្មារ​ធ្វើ​ដូច​ម្ចាស់​ស្រី ព្រោះ​តែ​នាង​​​មិន​ចង់ឱ្យ​​សើម​ស្បែកជើង​។

អ្នក​​យក​ព័ត៌មាន​ខាងលើ​ ​ឈ្មោះ​ Lydia Cumming ​ជា​បុគ្គលិក​ធ្វើការឱ្យ​​ទូរទស្សន៍​ Azteca Peubla បាន​បង្ហោះ​សារ​​សុំ​អភ័យ​ទោស​​ជា​សាធារណៈ ​ចំពោះ​ទ​ង្វើ​មិន​គប្បី​របស់​នាង ​ដែល​បាន​កើតឡើង​​នៅ​ទីក្រុង Peubla ប្រទេសម៉ិច​​ស៊ិ​កូ ​​ក្នុង​ពេល​​ទឹកជំនន់​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ។

គ្រាន់តែ​បានឃើញ​រូបភាព​នាង​ឱ្យ​​គេ​អៀវ​ភ្លាម ចៅហ្វាយ​របស់​នាង​លោក Juan Carlos Valerio បាន​បង្ហោះ​សារក្នុង Tweeter ជា​ភាសារ​អេ​ស្ប៉ាញ​ថា «​នាង​ត្រូវ​​បាន​បណ្តេញចោល​ពី​ការងារ​តាំងពី​ម្សិលមិញ ​។ ខ្ញុំ​ពិតជា​មាន​សេចក្តី​សោកស្តាយ​ណាស់​ ចំពោះ​ទ​ង្វើ​របស់​នាង» ​។​​

អ្នក​យក​ព័ត៌មាន​រូប​នោះ​​ បាន​ស្រាយ​បំភ្លឺ​នៅ​​​កាសែត​ក្នុងស្រុក El Pais ថា មិនមែន​នាង​ជា​អ្នក​ឱ្យ​​ជន​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នោះ​អៀវ​​ដាក់​លើ​ស្មា​រ​ទេ តែ​ពួក​គេ​ជា​អ្នក​ចង់​ជួយ​​នាង​ឆ្លង​ទឹក ហើយ​នាង​មិន​ចង់​ជំទាស់​ ​ជាមួយនឹង​សន្តាន​ចិត្ត​របស់​ពួក​គេ​​ឡើយ ព្រោះ​ខ្លាច​គេ​អន់ចិត្ត ​។ នាង​​​បន្ត​ថា​ «​ខ្ញុំ​គួរ​តែ​ជំទាស់​ឱ្យ​​បាន​ភ្លាម​ៗ ​នៅ​ពេល​នោះ​ ។ ខ្ញុំ​គ្រាន់តែ​ចង់​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​មនុស្ស​ទាំងនោះ ទើប​ខ្ញុំ​ខ្លាច​គេ​ថា ​ខ្ញុំ​មិន​គួរសម​ចំពោះ​ទ​ង្វើ​ល្អ​របស់​គេ​ ។ ពួក​គេ​គ្រាន់តែ​អៀវ​ខ្ញុំ​ដាក់​លើ​​ស្មារបាន​តែ​២វិនាទី​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាន​សុំ​ឱ្យ​​គេ​ដាក់​ខ្ញុំ​ចុះ​វិញ​» ។​

ដោយ​សារ​តែ​រូបភាព ​ដែល​គេ​ថត​បាន​នៅ​ពេល​នាងឱ្យ​​គេ​អៀវ​នោះ​ហើយ ទើប​មានការ​កាត់ត​​បែប​កំប្លែង​ជា​ច្រើន បង្ហោះ​ក្នុង​អ៊ិ​ន​ធើ​រ​ណេ​ត ដែល​រូប​ទាំងនោះ​មាននៅ​ខាងក្រោម​ ៖