ព្យុះ NEPARTAK នៅ​ចិន​ស្លាប់​2​នាក់ បាត់​ខ្លួន​17​នាក់

អាជ្ញាធរ​ចិន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១០ កក្កដា ថា មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​១៧​នាក់​បាត់​ខ្លួន​ក្រោយ​ការ​វាយប្រហារ​របស់​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ NEPARTAK លើ​ខេត្ត FUJIAN ភាគ​ខាងកើត​ចិន ។

យោង​តាម​តុល្យការ​មួយ​គិត​ត្រឹម​ម៉ោង​១៣​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​១០ កក្កដា ថា ប្រជាជន​៤៣៨.០០០​នាក់​នៃ​ទីក្រុង​៩ ត្រូវ​ជម្លៀស​ចេញ​បណ្តោះអាសន្ន ។ ព្យុះ​នេះ​បំផ្លាញ​ផ្ទះ​ជាង​១.០០០​ខ្នង ហើយ​ផ្ទៃដី​ដាំ​ដុះ​ជិត​៤៩.០០០​ហិ​កតា រង​ការ​បំផ្លាញ​ដោយ​ព្យុះ ក្នុង​នោះ​៤.៥០០​ហិ​កតា រង​ការ​បំផ្លាញ​ទាំងស្រុង ។ ជើងហោះហើរ​របស់​យន្តហោះ​ជិត​៤០០​ជើង​ត្រូវ​លុប​ចោល ហើយ​រថភ្លើង​លឿន​ជាង​៣០០​ខ្សែ​ផ្អាក​សកម្មភាព ។ យោង​តាម​ការ​ព្យាករណ៍​ឧតុនិយម​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ទៀត​ក្នុង​ខេត្ត​នោះ ។

ព្យុះ NEPARTAK ដែល​ចុះ​ខ្សោយ​នឹង​ក្លាយទៅជា​វិ​សម្ពាធ​ត្រូ​ពី​កាល់​មួយ តែ​នៅ​បង្ក​ឱ្យ​មាន​ខ្យល់​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ខេត្ត​នានា ដូច​ជា​ខេត្ត JIANGXI និង ZHEJIANG ជាដើម ៕