៥វិធី​ងាយៗ​ជួយ​ឲ្យ​អ្នក​​​ស្វាង​នៅ​ពេល​ព្រឹក​​ ដោយ​មិន​ចាំ​បាច់​ពិសា​កាហ្វេ

មនុស្ស​ភាគ​ច្រើន​តែងតែ​ពិសា​កាហ្វេ ដើម្បី​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្វាង​នា​ពេល​ព្រឹកព្រលឹម ប៉ុន្តែ​វា​មិនមែន​ជា​ជម្រើស​តែ​មួយ​គត់​នោះ​ទេ។ ជា​ការ​ពិត​ណាស់ នៅ​មាន​វិធីសាស្ត្រ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ល្អ​ប្រសើរ​ជាង​ការ​ពិសា​កាហ្វេ ដើម្បី​ឲ្យ​អ្នក​មាន​ស្មារតី​ស្វាង។

 

៥វិធី​ងាយៗ​ជួយ​ឲ្យ​អ្នក​​​ស្វាង​នៅ​ពេល​ព្រឹក​​ ដោយ​មិន​ចាំ​បាច់​ពិសា​កាហ្វេ

 

១) ផ្លែឈើ

ក្នុង​ចំណោម​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នក​ស្វាង ក្រោយ​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក​ព្រលឹម​នោះ​គឺ ផ្លែឈើ ជាពិសេស ផ្លែ​ប៉ោម ដោយ​សារ​តែ​វា​ផ្ទុក​នូវ​ជាតិ​ស្ករ (Fructose)។ ផ្លែ​ប៉ោម ក៏​មាន​សារធាតុ​កាបូហៃដ្រេត (Carbohydrate) ដែល​អាច​ជួយ​ឲ្យ​អ្នក​ស្វាង​ពេញ​មួយ​ថ្ងៃ​តែម្ដង។ ក្រៅ​ពី​ផ្លែ​ប៉ោម ក្រូច​ឆ្មារ​ក៏​ជា​ជម្រើស​ល្អ​ផង​ដែរ ដោយ​សារ​តែ​វា​ផ្ទុក​នូវ វីតាមីន C ច្រើន ដែល​អាច​ជួយ​ឲ្យ​កម្លាំង​កាយ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង។

២) ទឹកតែ

ការ​ពិសា​ទឹកតែ ជាពិសេស តែ​បៃតង (Matcha Tea) គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្វាង។ វា​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ឲ្យ​អ្នក​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។ តែ​បៃតង (Matcha Tea) ផ្ទុក​នូវ​អាស៊ីដ​អាមីណូ មាន​ឈ្មោះ​ថា L-Theanine ដែល​អាច​ជួយ​ឲ្យ​ខួរក្បាល​សម្រាក វាងវៃ និង​សុខភាព​ល្អ។ ប្រសិន​បើ​ទឹកតែ នៅ​តែ​មិន​អាច​ជួយ​អ្នក​ឲ្យ​ស្វាង​បាន ទឹក​ធម្មតា​គឺ​ជា​ជម្រើស​ដ៏​ល្អ ដោយ​សារ​តែ​វា​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​អាច​ឲ្យ​អ្នក​ស្វាង​យ៉ាង​ពិសេស។

 

៣) សូកូឡា

សូកូឡា ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​ធាត់ ប៉ុន្តែ​វា​បាន​ផលិត​ចេញ​ពី គ្រាប់​កាកាវ ដែល​ជា​មធ្យោបាយ​បែប​ធម្មជាតិ ដើម្បី​ជួយ​ឲ្យ​អ្នក​ស្វាង។ អ្នក​អាច​ពិសា​សូកូឡា​ខ្មៅ ឬ ផឹក​សូកូឡា​ក្ដៅ ប្រសើរ​ជាង​ពិសា​កាហ្វេ។

 

៤) អាហារ​ពេល​ព្រឹក​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន B

ស៊ុត និង​អាហារ​ធញ្ញជាតិ ក៏​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្វាង​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។ អ្នក​ក៏​មិន​ចាំ​បាច់​ត្រូវ​ការ​កាហ្វេ សម្រាប់​ពិសា​ជា​មួយ​អាហារ​ពេល​ព្រឹក ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន B ជាពិសេស វីតាមីន B12 ដែរ។

 

៥វិធី​ងាយៗ​ជួយ​ឲ្យ​អ្នក​​​ស្វាង​នៅ​ពេល​ព្រឹក​​ ដោយ​មិន​ចាំ​បាច់​ពិសា​កាហ្វេ

៥) អាហារ​ផ្សេងៗ

អ្នក​ប្រហែល​ជា​គិត​មិន​ដល់​ទេ​ពី​ការ​យក​ត្រី​សាម៉ុង​មក​ធ្វើ​ជា​អាហារ​ពេល​ព្រឹក ប៉ុន្តែ​ត្រី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​ប្រភេទ​នេះ សម្បូរ​ទៅ​ដោយ​សារធាតុ អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ដែល​អាច​ផ្ដល់​នូវ​ថាមពល​ដែល​អ្នក​ត្រូវ​ការ។ ក្រៅ​ពី​ត្រី​សាម៉ុង អ្នក​ក៏​អាច​យក សណ្ដែក គ្រាប់ធញ្ញជាតិ​វាល់ណាត់ (Walnut) បន្លែ​ស្លឹក​បៃតង ស្រូវសាលី (Wheat Grass) និង ទឹកខ្មេះ​ផលិត​ពី​ផ្លែ​ប៉ោម មក​ធ្វើ​ជា​អាហារ​ពេលព្រឹក ដើម្បី​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្វាង​បាន​ផង​ដែរ៕

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ stethnews