​ចង់​រស់​បាន​យូរ សូម​ធ្វើ​តាម ចំណុច​ទាំង ៤ នេះ​

​ចង់​រស់​បាន​យូរ សូម​ធ្វើ​តាម ចំណុច​ទាំង ៤ នេះ​


​ចង់​រស់​បាន​យូរ សូម​ធ្វើ​តាម ចំណុច​ទាំង ៤ នេះ​

១. រៀន​តាម​សត្វ​ឆ្មារ​របស់​អ្នក​
​តើ​អ្នកដឹង​ទេ​ថា ពេល​ឆ្មារ​ភ្ញាក់ឡើង វា​នឹង​ធ្វើ​អ្វី​? គឺ​លើក​ដៃ លើកជើង ព​ត់ដៃ ពត់​ជើង ដូច្នេះ ចូរ​អ្នក​ហាត់ប្រាណ ក្រោយពេល​ក្រោក​ពី​គេង ដើម្បី​សម្រួល​អារម្មណ៍  ឲ្យបាន​ស្រស់​ស្រាយ និង​បង្កើន​ចរន្តឈាម​រត់ និង​ការរំលាយ​អាហារ​ផងដែរ​។​

២. ញ៉ាំ​អាហារ​ពេលព្រឹក​
​មនុស្ស​មួយចំនួន មិន​បាន​ញ៉ាំ​អាហារ​ពេលព្រឹក ឬ​ញ៉ាំ​យឺត​ពេល ដែល​វា​សុទ្ធតែ​ជា​កត្តា​មិនល្អ សម្រាប់​សុខភាព​ឡើយ​។ ការ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក ធ្វើឲ្យ​សុខភាព​ទន់ខ្សោយ ឧស្សាហ៍​ឈឺ ស្រ​ក ឬ​ឡើង​ទម្ងន់​។​

៣. ថែរក្សា​អនាម័យ​
​គ្មាន​អ្វី​ដែល​ធ្វើឲ្យ​អ្នក​ឈឺ ក្រៅពី​មេរោគ និង​បាក់តេរី​នោះទេ ដូច្នេះ​ការលាង​សម្អាត​ដៃ និង​ការ​អនាម័យ​ខ្លួនប្រាណ អាច​ធ្វើឲ្យ​អ្នក​ចៀស​ឆ្ងាយ ពី​ជំងឺ​នានា​បាន​យ៉ាងច្រើន​។​

៤. ធ្វើខ្លួន​ឲ្យ​សប្បាយ​
​ទោះបីជា​ការងារ​រវល់ ឬ​ពិបាក​យ៉ាងណាក្តី អ្នក​ត្រូវ​មាន​ពេលវេលា ដើម្បី​ថែរក្សា​រាងកាយ និង​ចិត្ត​គំនិត​របស់​អ្នក ឲ្យបាន​ល្អ​ប្រសើរ​ជាង​មុន​។ ស្ត្រេ​ស ធ្វើឲ្យ​អ្នក​ឈឺ ដោយ​មិន​ដឹង​ខ្លួន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។