ចាន់ រដ្ឋា៖ ចង់​ក្លាយ​ជា​អ្នក​លក់​ជោគជ័យ ត្រូវ​ខ្លាំង​លើ Personal Branding

ពេលដែលទីផ្សារសេរីមានលក្ខណៈទូលំទូលាយ ពេលនោះការប្រកួតប្រជែងក៏មានច្រើនទៅតាមនោះដែរ ដូចនេះបុគ្គលិកផ្នែកលក់ទាំងអស់តម្រូវមានលក្ខណៈពិសេសអ្វីមួយដែលប្លែក ហើយអាចទាក់ទាញអតិថិជនមកទិញផលិតផលរបស់ខ្លួន ឬក្រុមហ៊ុនរបស់ខ្លួន។

ចាន់ រដ្ឋា៖ ចង់​ក្លាយ​ជា​អ្នក​លក់​ជោគជ័យ ត្រូវ​ខ្លាំង​លើ Personal Brandingលោក ចាន់ រដ្ឋា

ក្នុងសិក្ខាសាលា ការលក់ក្នុងសតវត្សទី២១ លោកចាន់ រដ្ឋា នាយកនៃនាយកដ្ឋានផ្នែកលក់ នៃក្រុមហ៊ុនមេនូឡាយហ្វ៍ បានចែករំលែកនូវពាក្យមួយឃ្លា នោះគឺ “បើចង់ក្លាយជាអ្នកលក់ជោគជ័យ យើងត្រូវខ្លាំង Personal Branding”។

តើអ្វីទៅជា Personal Branding? ឬតើយើងមានលក្ខណៈពិសេសអ្វី?

លោក រដ្ឋា បានមានប្រសាសន៍ថា មនុស្សគ្រប់រូបមានលក្ខណៈពិសេសរៀងៗខ្លួន តែថាតើបុគ្គលម្នាក់ៗបានធ្វើអីខ្លះជាមួយលក្ខណៈពិសេសនោះ។ ហើយលោកក៏បានគូសបញ្ជាក់ទៀតថា personal branding ខុសពី network ដោយសារតែ network គឺមនុស្សម្នាក់ស្គាល់គេច្រើន តែ personal branding គឺអ្នកផ្សេងជាច្រើនស្គាល់ពីអ្នក ។

លោក រដ្ឋា បានមានប្រសាសន៍ថា៖ “តើ branding របស់យើងដូចគ្នាដែរអត់រាល់ថ្ងៃ សាមញ្ញបំផុតfinger printរបស់យើង DNA គឺខុសគ្នា យើងមាន uniqueness(មានតែមួយ) រៀងៗខ្លួន… ប៉ុន្តែយើងបានធ្វើអីជាមួយលក្ខណៈពិសេសហ្នឹង….personal branding ខុសពី network អូ!ខ្ញុំស្គាល់គេច្រើនណាស់ ហ្នឹងគេហៅ network រីឯ personal brandingគឺតើគេស្គាល់ពីយើងប៉ុន្មាននាក់?”

លោកក៏បានបង្ហាញបន្តទៀតថា personal branding មានបីចំណុចសំខាន់ៗ៖ ជួយនរណាម្នាក់ ធ្វើឱ្យលើសពីអ្វីដែលភ្ញៀវរំពឹងទុក និងប្រមូលភស្តុតាង។

១. ជួយនរណាម្នាក់៖ សំដៅលើការជួយភ្ញៀវ ដូចជាចុះទៅនិងជួយសហគមន៍ ការនិយាយល្អពីភ្ញៀវ និងការជួយផ្សព្វផ្សាយពាណិជ្ជកម្មរបស់ភ្ញៀវ

២. ធ្វើឱ្យលើសពីអ្វីដែលភ្ញៀវរំពឹងទុក៖ បុគ្គលិកទាំងអស់ត្រូវយល់ពីការរំពឹងទុករបស់ភ្ញៀវសិន និងបុគ្គលិកក៏ត្រូវដឹងថាហេតុអីបានជាភ្ញៀវត្រូវទិញពីខ្លួនឯង និងត្រូវធ្វើឱ្យភ្ញៀវសប្បាយចិត្តដោយសារការធ្វើខួបកំណើត និងការដោះស្រាយបញ្ហា។

៣. ប្រមូលភស្តុតាង៖ ពេលភ្ញៀវសរសើរពីអ្នក សូមកុំភ្លេចប្រមូលភស្តុតាង ដូចជា៖កាដូ ការសរសេរថ្លែងអំណរគុណពីភ្ញៀវជាដើម។

យ៉ាងណាមិញ ដើម្បីដឹងថាខ្លួនមាន personal branding ល្អយ៉ាងណា សូមសួរខ្លួនឯងថា តើមានអតិថិជនប៉ុន្មាននាក់ដែលហៅខ្លួនអ្នកចូលរួមបុណ្យ អាពាហ៍ពិពាហ៍របស់គេ ហើយភ្ញៀវប៉ុន្មានអ្នកជួយលក់ផលិតផលឱ្យអ្នក។ ហើយលោកក៏បានជូនសិក្ខាកាមជាមួយនឹងពាក្យមួយឃ្លាថា “មនុស្សគេទិញពីអ្នកដែលគេទុកចិត្ត និងស្រឡាញ់”៕

ចាន់ រដ្ឋា៖ ចង់​ក្លាយ​ជា​អ្នក​លក់​ជោគជ័យ ត្រូវ​ខ្លាំង​លើ Personal Branding ចាន់ រដ្ឋា៖ ចង់​ក្លាយ​ជា​អ្នក​លក់​ជោគជ័យ ត្រូវ​ខ្លាំង​លើ Personal Branding

ប្រភព៖ sabay

 

  • ចាន់ រដ្ឋា៖ ចង់​ក្លាយ​ជា​អ្នក​លក់​ជោគជ័យ ត្រូវ​ខ្លាំង​លើ Personal Branding已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: