ឪពុក​រវល់​ភ្ជួរស្រែ កូនៗ​ទៅ​រើស​គ្រាប់​បោក​លេង​ផ្ទុះ​ស្លាប់ ២ នាក់ របួសម្នាក់

គួរឲ្យអាសូរជាពន់ពេក នៅពេលដែលក្រុមក្មេងៗ ៣ នាក់បានរើសគ្រាប់យកទៅបោកលេង បណ្តាលឲ្យផ្ទុះស្លាប់ ២ នាក់ បងប្អូនបង្កើត និង ក្មេងម្នាក់ទៀតបានរងរបួសធ្ងន់ ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦ នេះ ស្ថិតនៅចំណុចខាងត្បូងចំការរបស់ឈ្មោះ មឿន ហឿន ចម្ងាយ ៥០០ ម៉ែត្រ ប៉ែកខាងត្បូងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

មន្ត្រីនគរបាលស្រុកមេមត់ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ឈ្មោះ ផ្លិច អាត អាយុ ៤៩ ឆ្នាំ បានបើកគោយន្តថេឡេថងទៅភ្ជួដីដោយមានក្មេងទៅជាមួយចំនួន ៣ នាក់ ក្នុងនោះកូនប្រុសរបស់ខ្លួន ២ នាក់ និង ក្មេងនៅក្នុងភូមិម្នាក់ ។ នៅពេលដែលបុរសជាឪពុកកំពុងតែភ្ជួរស្រែនោះ ស្រាប់តែក្មេងរងគ្រោះទាំង ៣ នាក់ នាំគ្នាទៅរើសបានគ្រាប់យកទៅបោកលេង បណ្តាលឲ្យផ្ទុះកក្រើកដូចរន្ទះ ស្លាប់ ២ នាក់ និង របួសធ្ងន់ម្នាក់ ។

ឪពុក​រវល់​ភ្ជួរស្រែ កូនៗ​ទៅ​រើស​គ្រាប់​បោក​លេង​ផ្ទុះ​ស្លាប់ ២ នាក់ របួសម្នាក់

សម្រាប់សពទាំង ២ នាក់ បងប្អូន ស្ទើរមើលមិនយល់ឡើយ គឺដងខ្លួន និង រាងកាយទាំងមូលត្រូវអំបែងគ្រាប់សុះពេញខ្លួន ។ ក្មេងប្រុសទី ១ ឈ្មោះ អាត សាត អាយុ ១៣ ឆ្នាំ ទី ២-ឈ្មោះ អាត សីហា អាយុ ៦ ឆ្នាំ ដែលពួកគេទាំង ២ នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានស្លាប់ និង ទី ៣ – ឈ្មោះ ផាង ផានី អាយុ ១៤ ឆ្នាំ រស់នៅភូមិជាមួយគ្នារងរបួស ។

បច្ចុប្បន្នសពកុមារទាំងពីរនាក់នេះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណតាមប្រពៃណី ហើយអ្នករងបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕

ប្រភព៖ pmhotnews

  • ឪពុក​រវល់​ភ្ជួរស្រែ កូនៗ​ទៅ​រើស​គ្រាប់​បោក​លេង​ផ្ទុះ​ស្លាប់ ២ នាក់ របួសម្នាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: