ឧទ្ធម្ភាគចក្រ​ចម្បាំង​ទំនើប​រុស្ស៊ី​មួយ​គ្រឿង ត្រូវ ISIS បាញ់​ធ្លាក់ ស្លាប់​ទាហាន​២​នាក់ (វីដេអូ)


ឧទ្ធម្ភាគចក្រចម្បាំងរុស្ស៊ីមួយគ្រឿង ត្រូវក្រុមឧទ្ទាមជ្រុលនិយមរដ្ឋឥស្លាម ISIS បាញ់ធ្លាក់នៅក្បែរទីក្រុង Palmyra នៃប្រទេសស៊ីរី សម្លាប់ទាហានរុស្ស៊ីអស់២នាក់ ដែលឋិតនៅលើឧទ្ធម្ភាគចក្រនោះ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី ។

ទាហានរុស្ស៊ី២នាក់ ដែលកំពុងស្ថិតក្នុងបេសកកម្មវាយប្រហារលើក្រុម ISIS ដែលនៅក្រៅជួរ កាលពីថ្ងៃសុក្រ នាតំបន់ Homs នោះ ស្រាប់តែឧទ្ធម្ភាគចក្រ Mi-25 ដែលពួកគេប្រើក្នុងបេសកកម្មនោះ ប្រែជាអស់គ្រាប់កាំភ្លើង ជាហេតុធ្វើឲ្យគេត្រូវបកក្រោយ ហើយក៏ធ្លាក់ដោយសារការវាយប្រហារនោះតែម្ដងទៅ ។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងឲ្យដឹងថា “ក្នុងពេលដែលឧទ្ធម្ភាគចក្រហោះបកក្បាលមកវិញ ស្រាប់តែវាត្រូវគ្រាប់ដែលបាញ់ចេញពីលើដីទៅ ហើយក៏ធ្លាក់ភ្លាមៗនៅក្នុងតំបន់ដែលកាន់កាប់ដោយកងទ័ពរដ្ឋាភិបាលស៊ីរី” ។

វីដេអូបង្ហាញពីការធ្លាក់យន្តហោះនេះ ត្រូវបានផ្សាយចេញដោយភ្នាក់ងារព័ត៌មាន Amaq របស់ ISIS ដែលក្នុងនោះបានបង្ហាញពីការត្រូវគ្រាប់កាំភ្លើងជាច្រើនគ្រាប់ មុននឹងឧទ្ធម្ភាគចក្រដាច់កន្ទុយ ហើយធ្លាក់ចុះមកលើដី ៕
ឧទ្ធម្ភាគចក្រ​ចម្បាំង​ទំនើប​រុស្ស៊ី​មួយ​គ្រឿង ត្រូវ ISIS បាញ់​ធ្លាក់ ស្លាប់​ទាហាន​២​នាក់ (វីដេអូ) ឧទ្ធម្ភាគចក្រ​ចម្បាំង​ទំនើប​រុស្ស៊ី​មួយ​គ្រឿង ត្រូវ ISIS បាញ់​ធ្លាក់ ស្លាប់​ទាហាន​២​នាក់ (វីដេអូ)

ឧទ្ធម្ភាគចក្រ​ចម្បាំង​ទំនើប​រុស្ស៊ី​មួយ​គ្រឿង ត្រូវ ISIS បាញ់​ធ្លាក់ ស្លាប់​ទាហាន​២​នាក់ (វីដេអូ)

ប្រភព៖ kqube

  • ឧទ្ធម្ភាគចក្រ​ចម្បាំង​ទំនើប​រុស្ស៊ី​មួយ​គ្រឿង ត្រូវ ISIS បាញ់​ធ្លាក់ ស្លាប់​ទាហាន​២​នាក់ (វីដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:កំសាន្ត
Tags: