គម្រោង​យក្ស “One Park” នៅ​តំបន់​បឹង​កក់ បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ

កាលពីថ្ងៃសៅរ៍ ទី២-កក្កដា កន្លងទៅនេះ ក្រុមហ៊ុនអភិវឌ្ឍរបស់ហុងកុង GRED បានរៀបចំពិធីជប់លៀងពេលល្ងាច បើកសម្ពោធគម្រោងអភិវឌ្ឍន៍ “One Park” ជាផ្លូវការ នៅសណ្ឋាគារ សូហ្វីតែល ដោយមានភ្ញៀវកិត្តិយសចូលរួមប្រមាណជា ៣៥០ នាក់។

លោក Qu Shi Qin អគ្គនាយកគ្រប់គ្រងរបស់ GRED មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនៅក្នុងគម្រោង “One Park” ក៏មានវត្តមាននៅក្នុងកម្មវិធីនេះដែរ។

គម្រោង​យក្ស “One Park” នៅ​តំបន់​បឹង​កក់ បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ

ស្ថិតលើបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខនឹងវិមានសន្តិភាព ពោលគឺនៅតំបន់បឹងកក់ “One Park” គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំជាងគេមួយនៅភ្នំពេញ ដែលមានផ្ទៃក្រឡាសរុបរហូតដល់ ៧,៩ ហិកតា។

“One Park” នឹងមានលំនៅឋានស្នាក់នៅ ហាងទំនិញ ភោជនីយដ្ឋាន អគារការិយាល័យ ព្រមទាំងសណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួន ២ ដែលនឹងត្រូវប្រកាសឲ្យដឹងនាពេលឆាប់ៗខាងមុខនេះដែរ។ គម្រោងនេះ ត្រូវបានក្រុមហ៊ុនអភិវឌ្ឍរបស់ហុងកុង អះអាងថា ៥០% នៃគម្រោង នឹងជាតំបន់ពណ៌បៃតងមានដាំដើមឈើ សួនច្បារ ហាងហែលទឹក កន្លែងក្មេងលេង និងទីតាំងផ្សេងៗទៀតសម្រាប់បែបផែនជីវិតរស់នៅដ៏ល្អឥតខ្ចោះ។

គម្រោងយក្សមួយនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍របស់បណ្ដាអ្នកវិនិយោគមកពីចិន តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី និងបណ្ដាប្រទេសតំបន់អឺរ៉ុបផងដែរ។ “One Park” នឹងប្រកាសព័ត៌មានដ៏រំភើបអំពីវត្តមានក្រុមហ៊ុន និងម៉ាកយីហោផលិតផលអន្តរជាតិដែលនៅមានក្នុងនេះ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 086 334 358 ៕

ប្រភព៖ sabay

  • គម្រោង​យក្ស “One Park” នៅ​តំបន់​បឹង​កក់ បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:កំសាន្ត
Tags: