កូន​ធាក់​ល្អ ចុះ​បើ​គេ​ឈប់​ធាក់ ឬ​ខ្សោយ​ជាង​មុន​?

កូន​ធាក់​ល្អ ចុះ​បើ​គេ​ឈប់​ធាក់ ឬ​ខ្សោយ​ជាង​មុន​?


កូន​ធាក់​ល្អ ចុះ​បើ​គេ​ឈប់​ធាក់ ឬ​ខ្សោយ​ជាង​មុន​?

​ទារក​ក្នុង​ផ្ទៃ​កម្រើក​បង្ហាញថា គេ​មាន​សុខភាព​ល្អ និង​លូតលាស់​ដោយ​រលូន​។ ទារក​កម្រើក អាច​ជា​ការ​ធាក់ ទាត់ ឬ​រមួល នៅក្នុង​ពោះ​ម្តាយ​។ ទារក អាច​ចាប់ផ្តើម​ធាក់ ហើយ​អ្នក​អាច​មាន​អារម្មណ៍​បែបនេះ ប្រហែល​ជា​នៅ​សប្តាហ៍​ទី ១៨ នៃ​ការ​មាន​ផ្ទៃពោះ (​អាច​លឿន ឬ​យឺត​ជាង​នេះ​)​។​

​ការ​ធាក់​បែបនេះ ជា​សញ្ញា​បញ្ជាក់ថា កូន​របស់​អ្នកមាន​សុខភាព​ល្អ​។​

​តើ​ទារក​ធាក់​ញឹកញាប់​ប៉ុណ្ណា​ទៅ​?
​គ្មាន​ចំនួន​កំណត់ នៃ​ការ​ធាក់​របស់​ទារក​នោះទេ ហើយ​ទារក​ម្នាក់ ក៏​ខុស​គ្នា​នឹង​ទារក​ម្នាក់ទៀត​ដែរ ចំពោះ​ការ​កម្រើក​ក្នុង​ពោះ​ម្តាយ ប៉ុន្តែ មាន​តែ​អ្នក​ម្តាយ​ទេ ទើប​ដឹងថា គេ​មាន​ទម្លាប់​ធាក់​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​មាន​ការផ្លាស់ប្តូរ ដូចជា​ធាក់​ញឹក​ខ្លាំង ឬ​លែង​សូវ​ធាក់ អ្នក​គួរតែ​ប្រញាប់ ទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ​ជាបន្ទាន់​។​

​វា​មិន​ពិត​ទេ​ដែលថា ទារក​នឹង​កម្រើក​តិច​ជាង​មុន នៅ​ពេល​ជិត​កើត​។ ហើយ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា កូន​ធាក់ រហូត​ដល់​សម្រាលកូន​រួច​។​

​ជាថ្មី​ម្តងទៀត ប្រសិន​បើ​កូន​របស់​អ្នក លែង​សូវ​ធាក់ ដូច​រាល់ថ្ងៃ សូម​ប្រញាប់​ទៅ​ជួប​ពេទ្យ​ភ្លាម ពីព្រោះ ប្រហែលជា​មាន​អ្វី​ខុស​ប្រក្រតី ចំពោះ​កូន​របស់​អ្នក​ហើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។