ខ្វះលុយ៣២ម៉ឺនរៀលថ្លៃបូជា​សព​ អាចារ្យមិនឲ្យរើសឆ្អឹង

រាជធានីភ្នំពេញ ​៖ ក្រុមគ្រួសារសពស្រ្តីចំណាស់ម្នាក់​បានទៅរើសធាតុ(ឆ្អឹង)​ ក្រោយបូជារួច​ ប៉ុន្តែត្រូវបានអាចារ្យ ​មិន​អនុញ្ញាត​ឲ្យរើស​ ដោយសំអាងថា​ក្រុមគ្រួសារសពបង់លុយថ្លៃ​មឈូស មេក្រូ​និង​ថ្លៃ​បូជាសពមិនគ្រប់ ។ ហេតុការណ៍នេះ​បានកើតឡើងនៅព្រឹកថ្ងៃទី១១​ កក្កដា ២០១៦​ នៅក្នុងវត្តគោកបញ្ជាន់ ​ស្ថិតក្នុងភូមិ-​សង្កាត់ចោមចៅ ខណ្ឌ​ពោធិ​-​សែនជ័យ ។

បើតាមសមាជិកក្រុមគ្រួសារ​ក្រីក្រខាងលើបានឲ្យដឹងថា ​មុនពេលកើតហេតុ ​ស្រ្តីឈ្មោះ ឃឹម ជិញ ​អាយុ៥៥ឆ្នាំ ​ខ្មែរកម្ពុជាក្រោម រស់នៅក្នុងភូមិថ្មគោល​ សង្កាត់ចោមចៅ ​បានស្លាប់ដោយជំងឺលើសឈាម​ និងត្រូវបានប្តីឈ្មោះ ​ចាន់ មុនី្ន ​អាយុ៥៤ឆ្នាំ និងកូន​ស្រីឈ្មោះ​ ចាន់ ម៉ៃ ​អាយុ១៨ឆ្នាំ ​មានកូន៣នាក់គិតទំាងកូននៅក្នុងផ្ទៃ​ ប្តីឈ្មោះ ហង្ស បូរី ​អាយុ២៨ឆ្នាំ ​ជាកម្មករសំណង់​បាន​យក​មកតម្កល់ធ្វើបុណ្យ​​តាមប្រពៃណី​នៅ​ក្នុងវត្តគោកបញ្ជាន់ ​និងបានបូជានៅល្ងាចថ្ងៃទី១០ ​កក្កដា ២០១៦​ ហើយនៅព្រឹកថ្ងៃទី១១ កក្កដានេះ ​ក៍បានទៅរើសឆ្អឹង ​ប៉ុន្តែត្រូវបានអាចារ្យឈ្មោះលីន​ មិនអនុញ្ញាតឲ្យរើសដោយសារខ្លួន​ ​(គ្រួសារសព)​ខ្វះលុយ៣២​ម៉ឺន​រៀល ​ខណៈលុយត្រូវបង់ឲ្យ​អាចារ្យសរុបទំាងអស់​​៧៦ម៉ឺនរៀល ។

ក្រុមគ្រួសារសពដដែលបន្តថា ​ដោយសារលោកអាចា្យមិនអនុញ្ញាតឲ្យរើសឆ្អឹងម្តាយ ​និងប្រពន្ឋ ​ព្រោះតែខ្វះលុយ ​៣២ម៉ឺនរៀល ទើបដាច់ចិត្តយកម៉ូតូ​ទៅបញ្ចាំបានតែ៧០ដុល្លារ​នៅតែមិនគ្រប់ ​ទើបទៅសុំអន្តរាគមន៍​ពីអាជ្ញាធរខណ្ឌ។

ក្រោយរៀបរាប់ពីដំណើររឿងបា្រប់សមត្ថកិច្ចចប់ ​លោក យឹម សារ៉ាន់ ​អធិការនគរបាលខណ្ឌពោធិសែនជ័យ​​បានជួយឧបត្ថម្ភ​៨០​ម៉ឺនរៀល ​ដើម្បីគ្រួសារក្រីក្រខាងលើ​យកទៅបង្រ្គប់ដើម្បីបានរើសឆ្អឹង​និងទៅលោះម៉ូតូយកមកវិញ ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងទៀតថា ​ក្រៅពីជួយឧបត្ថម្ភ៨០ម៉ឺនរៀល លោកអធិការក៍បានសន្យាឧបត្ថម្ភថ្លៃ​កូនស្រីដែលមានផ្ទៃពោះ៨ខែ ​​សម្រាលកូន​នាពេលខាងមុខ​នោះថែមទៀត ៕

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត

គួរឲ្យដឹងថា ស្ត្រី​រង​គ្រោះ​ម្នាក់មានឈ្មោះថា ​ហុង គ​ន្ធា អាយុ​៤៧​ឆ្នាំ ជា​អតីត​ថៅកែ​នំ​យីហោ «​ហុង អ៊ី​ន​ហ្វុ​ង​» នៅ​ម្តុំ​ផ្សារ​ដើម​គរ សព្វថ្ងៃ​ស្នាក់​​នៅផ្ទះ​ជួល​ជិត​ផ្សារ​ចាស់ មាន​ប្តី​ជា​មន្ត្រី​អាវុធហត្ថ និង​មានកូន​៥​នាក់ ។ នោះ​ទេ ព្រោះ​ត្រូវ​អ្នកដំណើរ​ជា​សិស្ស រត់​មក​ជួយ​ឃាត់​ទាន់

បើ​តាម​ការ​អះអាង​ពី​ស្ត្រី​រង​គ្រោះ បន្ទាប់​ឃាត់​ហើយ​នាំ​យក​មក​សួរនាំ​ទើប​ដឹង​ថា រូប​គាត់​តូចចិត្ត​និង​វាសនា​ខ្លួនឯង​ណាស់ ដែល​ពី​មុន គាត់​ជា​ថៅកែ​នំ​ម្នាក់ តែ​អភ័ព្វ​ដោយសារ​ត្រូវ​ប្តី បាន​បំផ្លាញ​ទ្រព្យ​ទៅ​លេងល្បែង​ស៊ីសង​ក្នុង​ណា​ហ្គា ។ ចំណែក​កូន ក៏​ធ្វើបាប​ផ្លូវចិត្ត​ទៀត ហើយ​សព្វថ្ងៃ គាត់​អស់ទ្រព្យ​សម្បត្តិ​រលីង​ហើយ ដោយ​ធ្លាក់ខ្លួន​ទៅ​ស៊ីឈ្នួល​លាងចាន​ឱ្យ​បងប្អូន ។ ដូច្នេះ គាត់​ខូច​ចិត្ត​ដោះស្រាយ​វាសនា​ខ្លួនឯង​លែង​ចេញ ទើប​សម្រេចចិត្ត​មក​បញ្ចប់ជីវិត​តែ​ម្តង​ទៅ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្វះលុយ៣២ម៉ឺនរៀលថ្លៃបូជា​សព​ អាចារ្យមិនឲ្យរើសឆ្អឹង

ខ្វះលុយ៣២ម៉ឺនរៀលថ្លៃបូជា​សព​ អាចារ្យមិនឲ្យរើសឆ្អឹង

ខ្វះលុយ៣២ម៉ឺនរៀលថ្លៃបូជា​សព​ អាចារ្យមិនឲ្យរើសឆ្អឹង

ខ្វះលុយ៣២ម៉ឺនរៀលថ្លៃបូជា​សព​ អាចារ្យមិនឲ្យរើសឆ្អឹង

ខ្វះលុយ៣២ម៉ឺនរៀលថ្លៃបូជា​សព​ អាចារ្យមិនឲ្យរើសឆ្អឹង

ខ្វះលុយ៣២ម៉ឺនរៀលថ្លៃបូជា​សព​ អាចារ្យមិនឲ្យរើសឆ្អឹង

ខ្វះលុយ៣២ម៉ឺនរៀលថ្លៃបូជា​សព​ អាចារ្យមិនឲ្យរើសឆ្អឹង

ខ្វះលុយ៣២ម៉ឺនរៀលថ្លៃបូជា​សព​ អាចារ្យមិនឲ្យរើសឆ្អឹង

ខ្វះលុយ៣២ម៉ឺនរៀលថ្លៃបូជា​សព​ អាចារ្យមិនឲ្យរើសឆ្អឹង