ការ​កកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ដោយសារ​រថយន្ត​ធំ​ឆ្លង​កាត់​ការដ្ឋាន​ធ្វើ​ផ្លូវ

ការ​កកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ដោយសារ​រថយន្ត​ធំ​ឆ្លង​កាត់​ការដ្ឋាន​ធ្វើ​ផ្លូវ



ការ​កកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ដោយសារ​រថយន្ត​ធំ​ឆ្លង​កាត់​ការដ្ឋាន​ធ្វើ​ផ្លូវ

ភ្នំពេញ ​៖ ​ការ​កកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​​ ត្រង់​ចំណុច​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ប្រមាណ​ជា​៤​គីឡូម៉ែត្រ​ក្នុង​ទឹកដី​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​គឺ​បង្កឡើង​ ដោយ​រថយន្ត​ធុន​ធំ​បើក​ឆ្លង​កាត់ ​ពេល​ដែល​ក្រុម​ជំនាញ​កំពុង​មមាញឹក​ក្នុង​ការ​បំពេញ​ការងារ​នោះ។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ ​ក៏​មាន​ការ​កកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​នេះ​មុន​​​ម៉ោង​៧​ព្រឹក​ ខណៈ​ដែល​មន្ត្រីរាជការ​សិស្សានុសិស្ស​ចេញទៅ​បំពេញ​ការងារ​ និង​​​សិក្សា​ ហើយក៏​
ស្រប​ពេល​ដែល​រថយន្ត​ធុន​ធំ​បាន​សម្រុក​បើកបរ​ឆ្លងកាត់​ការដ្ឋាន​ធ្វើ​ផ្លូវ​តែ​ម្ដង។

ទាក់ទិន​នឹង​ករណី​កកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​នេះ​លោក អ៊ាង ស៊ីផាន ​អភិបាល​នៃ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​មានប្រសាសន៍​ថា​ វា​ពិតជា​មានការ​កកស្ទះ​ចរាចរណ៍ ​ក៏​ព្រោះតែ​រថយន្ត​ធុន​ធំ​សម្រុក​បើកបរ​ឆ្លងកាត់​ផ្លូវ​ ដែល​កំពុង​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ​ ដែល​មាន​ប្រមាណ​ជា​៤​គីឡូម៉ែត្រ​ចាប់​ពី​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី​ចាស់​រហូតដល់​ភូមិ​ក្តី​តា​កុយ​ សង្កាត់​វាលស្បូវ។

លោក​អភិបាលខណ្ឌ​បាន​មាន​ប្រសាសន៍ថា​ ជា​រៀងរាល់ថ្ងៃ​លោក​បាន​ចាត់​កម្លាំង​ចម្រុះ​ឲ្យ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​កំណាត់​ផ្លូវ​ត្រង់​ចំណុច​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ ​ដោយ​ក្នុង​នោះ​កម្លាំង​ចម្រុះ​បាន​ឃាត់ទុក​រថយន្ត​ធំ​ទាំងនោះ​ជា​បណ្ដោះអាសន្ន​រង់ចាំ​ផ្លូវ​ស្រឡះ​ទើប​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​ តែ​អាជ្ញាធរ​បាន​ឲ្យ​អ្នកបើកបរ​ធ្វើ​កិច្ចសន្យា ​ដោយ​បញ្ឈប់​បើកបរ​លើ​កំណាត់​ផ្លូវ​ ដែល​កំពុង​បើក​ការដ្ឋាន​រហូត​ដល់​ផ្លូវ​ស្ថាបនា​បាន​រួចរាល់​សិន។

លោក​អ៊ាង ស៊ី​ផាន បាន​មាន​ប្រសាសន៍​បញ្ជាក់ទៀត​ថា​ កំណាត់​ផ្លូវ​ដែល​កំពុង​ស្ថាបនា​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីជូនដំណឹង​តាម​ប្រព័ន្ធ​ព័ត៌មាន​ជាច្រើនលើក​ច្រើនសាមិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​ក្នុង​ចន្លោះ​ផ្លូវ​ ដែល​កំពុង​ស្ថាបនា ​ដោយ​ឲ្យ​រថយន្ត​ ដែល​ធ្វើដំណើរ​មក​ពី​តាម​បណ្ដា​ខេត្ត​ប៉ែក​ខាងកើត​ពេល​មក​ដល់​ផ្លូវ​កែង​ ផ្លូវ​ចូល​រោងចក្រ​ផលិត​ស្រា​បៀ​ថៃ​ហ្គឺ​ ត្រូវ​ចូល​ផ្លូវ​នោះ​ដើម្បី​បន្ត​ដំណើរ​ឆ្លង​ស្ពាន​ព្រែក​សំរោង​មក​ក្រុង​តាខ្មៅ​ទើប​ចូល​រាជធានី​បាន។ បើ​ចំពោះ​រថយន្ត​ធំ​ដែល​មានបំណង​ឆ្លង​មក​ស្ពាន​ច្បារ​អំពៅ​ប្រុង​បន្ត​ដំណើរ​ទៅ​បណ្តា​ខេត្ត​ក៏​ត្រូវ​ធ្វើដំណើរ​ទៅ​ផ្លូវជាតិ​លេខ​២​ដើម្បី​ទៅ​ឆ្លង​ស្ពាន​ព្រែក​សំរោង​ផងដែរ។ ការ​ធ្វើ​យ៉ាងនេះ​ទើប​ ពុំមានការ​កកស្ទះ​ចរាចរណ៍៕