ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ប្រគល់​រង្វាន់​ដល់​អតិថិជន​មានសំណាង​ចំនួន​៦​រូប

ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ប្រគល់​រង្វាន់​ដល់​អតិថិជន​មានសំណាង​ចំនួន​៦​រូប



ភ្នំពេញ ​៖​ ក្រុមហ៊ុនស្រា​បៀរ​អង្គរ បានរៀបចំ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ​និង​ទូរស័ព្ទដៃ​ជូន​ដល់​អតិថិជន​មានសំណាង​ចំនួន​៦​រូប​ដែល​បានឈ្នះ​ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ខ្លួ ន​ដើម្បី​អបអរសាទរ​មេដាយមាស​ដែល​ស្រា​បៀរ​អង្គរ​ទើប​ទទួលបាន​ពី​ម៉ុង​សេ​ឡិច​សិន។

ពិធី​ប្រគល់​រង្វាន់​នេះ​បាន​ប្រព្រឹត្តទៅ​កាល​ព្រឹក​៩​ខែ​កក្កដា​ឆ្នាំ​២០១៦​នៅ​ហាង​សាច់​អាំង​១៦៨​សាខា​ទួលគោក​រាជធានី​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុនស្រា​បៀរ​អង្គរ អ្នកឈ្នះ​រង្វាន់​និង​អ្នក​ព័ត៌មាន​ជាច្រើន​។​

ក្នុងឱកាស​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​ទាំងនោះ តំណាង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​បៀរ​អង្គរ​បាន​បញ្ជាក់ថា នៅក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​ក្រុមហ៊ុន​បាន​ប្តូរ​កងក្រវិល​កំប៉ុង​ទៅជា​ពណ៌​ក្រហម​និង​ពណ៌​និម្មិត​សញ្ញា​រង្វាន់​ពណ៌​បៃតងចាស់ ដើម្បី​ឲ្យ​អតិថិជន​មើលឃើញ​រូបភាព​បាន​កាន់តែច្បាស់​ជាង​មុន​។ ពិសេស​ជាង​នេះ​ក្រុមហ៊ុន​បានសម្រេច​បន្ថែម​រង្វាន់​ទូរស័ព្ទ Samsung Galaxy A5​ចំនួន​១៦០​រង្វាន់ ទៀត បន្ថែម​ពីលើ​ម៉ូតូ Honda Dream ១៦០​រង្វាន់ និង​ទូរស័ព្ទ iPhone 6s ១៦០​រង្វាន់​ប្រចាំខែ និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​ចែកជា​រៀងរាល់ថ្ងៃ​។​

អតិថិជន​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​មាន​ចំនួន​៦​រូប​ក្នុងនោះ​មាន​៣​រូប​ឈ្នះ​រង្វាន់ ម៉ូតូ​ស្កូ​ពី​១​គ្រឿង​និង​ម៉ូតូ​ហុងដា​ទ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៦​ចំនួន​២​រង្វាន់​។​អ្នកឈ្នះ​រង្វាន់​ក្រវិល​កំប៉ុង​រួមមាន​លោក​ហៀ​ងរ​ង្សី​និង​លោក​ឆត​វេ​ង​ឆៃ​និង​អ្នកឈ្នះ​រង្វាន់​ក្រវិល​ដប​មានឈ្មោះ​លោក​ឆៀម​ស៊ីថន​។​ចំណែក​អតិថិជន​ចំនួន​៣​រូប​ទៀត​ឈ្នះ​រង្វាន់​ទូរស័ព្ទដៃ iPhone 6s​ចំនួន​៣​រង្វាន់​មានឈ្មោះ​អ្នកនាង​ធី​ស្រី​និ​ច​លោករ​ត្ន័​សំណាង​និង​លោក​ព្រំ​សុជាតិ​ដែល​អ្នក​ទាំង​៦​នាក់​រស់នៅក្នុង​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​

តំណាង​អ​ថិ​ជន​ម្នាក់​ក្នុងចំណោម​អ្នកឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​ឲ្យ​ដឹងថា កន្លងមក​លោក​ធ្លាប់តែ​ឈ្នះ​រង្វាន់​ស្រា​បៀរ​កំប៉ុង​ពី​ស្រា​បៀរ​អង្គរ តែ​លើក​នេះ​ពិតជា​ហេង​មែន រូបគាត់​ឈ្នះ​ម៉ូតូ​ហុងដា​ថ្មី​១​មួយគ្រឿង​ពិតមែន​។​

គូសបញ្ជាក់ថា កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ស្រា​បៀរ​អង្គរ​កំប៉ុង​នេះ​នឹង​នៅតែ​បន្ត​រហូត​ដូច្នេះ​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់​នៅតែមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​បន្តទៀត៕

ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ប្រគល់​រង្វាន់​ដល់​អតិថិជន​មានសំណាង​ចំនួន​៦​រូប

ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ប្រគល់​រង្វាន់​ដល់​អតិថិជន​មានសំណាង​ចំនួន​៦​រូប

ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ប្រគល់​រង្វាន់​ដល់​អតិថិជន​មានសំណាង​ចំនួន​៦​រូប