ពីរ​ថ្ងៃ​រក​ប្រាក់​បាន​ជិត ១៥០០ ដុល្លារ​ដោយ​គ្រាន់​តែ​រៀប​​ចំ​សំលៀក​បំពាក់​​​ឲ្យ​គេ

នារីវ័យក្មេងជនជាតិចិនម្នាក់ដែលមានឈ្មោះថា Deng មកខេត្ត Chengdu ប្រទេសចិន បានបង្កើតមុខរបរដ៏ប្លែកនិងមិននឹងស្មានដល់មួយ គឺសេវាកម្មរៀបចំសំលៀកបំពាក់ដល់គេហដ្ឋាន ជាមួយនឹងរបរមួយនេះនាងអាចរកប្រាក់ចំណូលបានរហូតទៅដល់ជាង ១៥០០ ដុល្លារត្រឹមតែរយៈពេល ២ ថ្ងៃប៉ុណ្ណោះ។ (ប្រភព ៖  & )

ជួបជាមួយនឹងអ្នកយកព័ត៌មានកញ្ញា Deng បានប្រាប់យ៉ាងដូច្នេះថា “ដោយសង្កេតឃើញថាសព្វថ្ងៃសេវារៀបចំសំលៀកបំពាក់មិនទាន់មាន ហើយតម្រូវការច្រើន ខ្ញុំក៏សម្រេចចិត្តបើកនូវមុខរបរមួយនេះ ដោយខ្ញុំបានធ្វើការផ្សព្វផ្សាយតាមរយៈភ្នាក់ងារផ្សព្វផ្សាយ ក៏ដូចជាតាមរយៈបណ្ដាញសង្គមនានា”។

 

កញ្ញាបានបន្តថា “ចំពោះតម្លៃនៃសេវាកម្មគឺគិតតាមទំហំ និងរយៈពេល ប៉ុន្តែភាគច្រើនគឺខ្ញុំគិតក្នុងមួយម៉ោងតម្លៃ 100 យ័ន ឬ 14$ ប៉ុន្តែបើសិនជាសំលៀកបំពាក់ច្រើនដែលតម្រូវឲ្យខ្ញុំចំណាយពេលច្រើនជាងមួយម៉ោងនោះតម្លៃនឹងកើនដល់ 120 យ័ន ឬ 17$” ប៉ុន្តែបើប៉ះចំអតិថិជនដែលរស់នៅក្នុងផ្ទះធំ ជាមួយនឹងទូរខោអាវដ៏ធំ និងសំលៀកបំពាក់ច្រើនដែលតម្រូវឲ្យខ្ញុំចំណាយពេលរហូតទៅ ដល់ពីរថ្ងៃដើម្បីរៀបចំវា ខ្ញុំអាចទទួលបានកម្រៃរហូតទៅដល់ 10000 យ័ន ឬ ជិត 1500$”។

បើតាមការបញ្ជាក់របស់កញ្ញា មកដល់ពេលនេះមុខរបរមួយនេះបើកដំណើរការបានមួយឆ្នាំជាងហើយ ដែលបំរើអតិថិជនបានចន្លោះពី 60 – 70 នាក់ ហើយអតិថិជនរបស់នាងភាគច្រើនគឺជា ស្ត្រីនៅក្នុងគ្រួសារធូរធារ ដែលមានទូរខោអាវធំៗ និងសំលៀកបំពាក់ច្រើន ។

ថ្វីត្បិតតែរកប្រាក់ចំណូលបានគួរសមប៉ុន្តែវាក៏មានផលវិបាកផងដែរ ដោយសានាងត្រូវបើកបរទៅកន្លែងឆ្ងាយៗពីគ្នា ដោយពេលខ្លះកន្លែងបរិភោគអាហារថ្ងៃត្រង់របស់នាងគឺក្នុងរថយន្តក៏មាន ជាងនេះទៅទៀតដៃរបស់នាងគឺលែងស្រលូនទៀតហើយ។ សព្វថ្ងៃនេះកញ្ញា Deng កំពុងតែបង្រៀនមនុស្សបន្ថែមទៀតពីរបៀបរៀបចំសំលៀកបំពាក់ឲ្យបានត្រឹមត្រូវ ដើម្បីពង្រីកសមាជិក ក៏ដូចជាមុខរបររបស់នាងផងដែរ ៕

  • ពីរ​ថ្ងៃ​រក​ប្រាក់​បាន​ជិត ១៥០០ ដុល្លារ​ដោយ​គ្រាន់​តែ​រៀប​​ចំ​សំលៀក​បំពាក់​​​ឲ្យ​គេ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: