ផឹកទឹក​តិច ប្រយ័ត្ន​កើតរោគ​មហារីក

ផឹកទឹក​តិច ប្រយ័ត្ន​កើតរោគ​មហារីក

តាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានអន្តរជាតិ ILSI បានរកឃើញថា នៅក្នុងរាងកាយរបស់ មនុស្សយើងមានជាតិទឹកដល់ទៅ ៦០ ភាគរយនៃធាតុផ្សំនៅក្នុងទម្ងន់ខ្លួនទាំងមូល ។ ដូច្នេះការ ទទួល ទានទឹកដើម្បីសុខភាពត្រូវឱ្យមានតុល្យភាពជាមួយនឹងបរិមាណទឹកដែលបាត់បង់ទៅ ។ វិទ្យាស្ថាន ឱសថនៅសហរដ្ឋអាមេរិកបានណែនាំថា បុរសបំពេញកាងារតាមធម្មតាតែងព្យាយាមផឹកទឹក ៣,៧ លីត្រក្នុងមួយថ្ងៃ។

ចំណែកស្ត្រីវិញ គួរផឹកទឹក ២,៧ លីត្រក្នុងមួយថ្ងៃ ។ ការស្រាវជ្រាវរកឃើញបន្ថែមទៀតថាក្មេងនិងមនុស្សចាស់ជរា គឺជា ក្រុមប្រឈមនឹងការបាត់បង់ទឹក ព្រោះក្មេងប្រើកម្លាំងក្នុងការលេងច្រើនពេក ធ្វើឱ្យជាតិទឹកនៅក្នុងរាងកាយធ្លាក់ចុះទាប ។ គេអាចសង្កេតដឹងពី ក្មេងខ្វះជាតិទឹកតាមសភាពស្បែកដែលកាន់តែត្រជាក់ទៅៗមានអាការស្ពឹកស្រពន់បបូរមាត់ក្រៀមស្ងួត ចេញស្នាមជាំនៅលើស្បែក និង ចរន្តឈាមចុះខ្សោយ ។ ចំណែកលោកវេជ្ជបណ្ឌិត ហាវ យ៉ិងចាង នៅវិទ្យាស្ថានភេសជ្ជៈដើម្បីសុខភាព និង ការរស់នៅ ល្អនៃប្រទេសចិនបាននិយាយថា ទឹកជាវត្ថុសំខាន់បំផុតសម្រាប់ជីវិត ។

មនុស្សទូទៅទទួលបានសារជាតិ ទឹកពីអាហារ និង ភេសជ្ជៈ ។ ការផឹកទឹកបានតិចប្រឈមនឹងរោគមហារីកក្រពះនោម រោគ ក្រួសក្នុងតម្រងនោម រលាកបំពង់ទឹកមូត្រ និង រោគញក់ព័ន្ធជាមួយធ្មេញ ។ ជាមធ្យមមនុស្សយើងទទួលបានជាតិទឹកពីអាហារចំនួន ២០ ភាគរយ ចំណែក ៨០ ភាគ រយ ទៀត បានមកពីការផឹកទឹក ឬ ភេសជ្ជៈ ក្នុងនោះមាន រួមទាំងទឹកតែ កាហ្វេ ទឹកផ្លែឈើ ទឹកក្រូច ដែលទាំងអស់ នេះអាចស្តារស្ថានភាពខ្វះជាតិទឹកនៅក្នុងរាងកាយ ៕

ប្រភព៖ iknow

  • ផឹកទឹក​តិច ប្រយ័ត្ន​កើតរោគ​មហារីក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:សុខភាព
Tags: