Girl on the Fire រួមគ្នា​របស់ ឱក សុគន្ធ​កញ្ញា និង រ៉េត ស៊ូ​ហ្សា​ណា ស្រែក​កក្រើក​ឆាក (​មាន​វីដេអូ​)

6 Videos


ក្រោយពីកម្មវិធី The Voice Cambodia រដូវកាលទី ២ បានបញ្ចប់ទៅ ពេលនេះ រ៉េត ស៊ូហ្សាណា បានធ្វើឱ្យកក្រើកឆាកជាថ្មីក្នុងការបកស្រាយចម្រៀងជាភាសាអង់គ្លេសនៅលើឆាកប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ ហង្សមាស ហើយអ្វីដេលធ្វើឱ្យមហាជនកាន់តែមានការចាប់អារម្មណ៍ថែមទៀតនោះគឺ ជាការបង្ហាញវត្តមានដោយច្រៀងរួមគ្នា ជាមួយគ្រូបង្វឹកដែលធ្លាប់បណ្ដុះបណ្ដាលខ្លួន គឺ កញ្ញា ឱក សុគន្ធកញ្ញា ផ្ទាល់តែម្ដង ។

P9

Girl on the Fire រួមគ្នា​របស់ ឱក សុគន្ធ​កញ្ញា និង រ៉េត ស៊ូ​ហ្សា​ណា ស្រែក​កក្រើក​ឆាក (​មាន​វីដេអូ​)

ក្នុងកម្មវិធី Ganzberg Concert របស់ស្ថានីយទូរទស្សន៍ ហង្សមាស HDTV រ៉េត ស៊ូហ្សាណា បានឡើងបង្ហើរសំនៀងជាភាសាអង់គ្លេសចំនួន ៣ បទ ដោយក្នុងនោះមានមួយបទ នាងត្រូវច្រៀងរួមគ្នាជាមួយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មានចំណងជើងថា «Girl on the Fire» ។ តាមរយៈការបង្ហាញសមត្ថភាពលើឆាកប្រគំតន្ត្រីនេះ គេឃើញថា រ៉េត ស៊ូហ្សាណា នៅតែមានសន្ទុះគាំទ្រខ្លាំងមិន ធម្មតា ហើយនាងនៅតែរក្សាសមត្ថភាពសំឡេងបានយ៉ាងល្អ ហើយស៊ីគ្នាឥតខ្ចោះជាមួយរាមច្បងដែលជាគ្រូ បង្វឹកនោះ ។

Girl on the Fire រួមគ្នា​របស់ ឱក សុគន្ធ​កញ្ញា និង រ៉េត ស៊ូ​ហ្សា​ណា ស្រែក​កក្រើក​ឆាក (​មាន​វីដេអូ​)
Girl on the Fire រួមគ្នា​របស់ ឱក សុគន្ធ​កញ្ញា និង រ៉េត ស៊ូ​ហ្សា​ណា ស្រែក​កក្រើក​ឆាក (​មាន​វីដេអូ​)

ចង់ដឹងថា ការបកស្រាយចម្រៀងរួមគ្នារបស់ រ៉េត ស៊ូហ្សាណា និង ឱក សុគន្ធកញ្ញា មានភាពពីរោះ និង គួរឱ្យចាប់អារម្មណ៍យ៉ាងណានោះ សូមទស្សនាវីដេអូចម្រៀងខាងក្រោម ៕ ភូមិន្ទ