មាន​កូនភ្លោះ មិនមែន​ជា​រឿង​ធម្មតា​ទេ សូម​ប្រយ័ត្ន​គ្រោះថ្នាក់ ពីព្រោះ …

មាន​កូនភ្លោះ មិនមែន​ជា​រឿង​ធម្មតា​ទេ សូម​ប្រយ័ត្ន​គ្រោះថ្នាក់ ពីព្រោះ ...


មាន​កូនភ្លោះ មិនមែន​ជា​រឿង​ធម្មតា​ទេ សូម​ប្រយ័ត្ន​គ្រោះថ្នាក់ ពីព្រោះ ...

​ការ​មាន​កូនភ្លោះ ប្រហែលជា​មិន​ពិបាក​នោះទេ សម្រាប់​អ្នក​ដែល​បង្ក​កំណើត​ខាងក្រៅ ឬ​មាន​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ ប៉ុន្តែ ការ​មាន​កូនភ្លោះ ក៏​ប្រហែលជា​មិនល្អ និង​មិន​មាន​សុវត្ថិភាព​ដែរ សម្រាប់​អ្នក​ម្តាយ​មួយចំនួន​។

​សម្រាប់​អ្នក​ម្តាយ​មាន​កូនភ្លោះ អាច​សម្រាលកូន​ដោយមាន​សុខភាព​ល្អ និង​លូតលាស់​តាម​ធម្មតា ប៉ុន្តែ ការ​មាន​កូន​លើស​ពី​មួយ អាច​ធ្វើឲ្យ​ស្ត្រី​ជា​ម្តាយ និង​កូនៗ ប្រឈមមុខ​នឹង​បញ្ហា​សុខភាព​នានា​។​

​ស្ត្រី​មាន​កូនភ្លោះ ទាមទារ​ការថែទាំ យកចិត្តទុកដាក់ និង​តាមដាន​ពោះ​ជាប្រចាំ ដើម្បី​សង្កេតមើល​ទារក ឲ្យបាន​ដឹត​ដល់​ជាងធម្មតា​។​

​កូន​កើតមុន​កំណត់​
​ការសិក្សា​ជា​ច្រើន​បង្ហាញថា ការ​មាន​កូនភ្លោះ អាច​ប្រឈម​នឹង​ការ​សម្រាលកូន មុន​ថ្ងៃ​កំណត់​។ ស្ថិតិ​ជា​មធ្យម នៃ​ការ​សម្រាល​គឺ ៖
-​    ​កូនភ្លោះ​ពីរ ៖ ៣៧ អាទិត្យ​
-​    ​កូនភ្លោះ​បី ៖ ៣៤ អាទិត្យ​
-​    ​កូនភ្លោះ​បួន ៖ ៣២ អាទិត្យ​។​

​ការ​ប្រឈម​នានា​
​ស្ត្រី​មាន​កូនភ្លោះ អាច​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូចជា ៖
-​    ​មាន​ជំងឺ​ត្រៀម​ក្រឡាភ្លើង​
-​    ​ទឹកភ្លោះ​ច្រើនជាង​ធម្មតា​
-​    ​កូន​លូតលាស់​មិនបាន​ល្អ ឬ​មិន​ស្មើគ្នា​
-​    ​មាន​ជំងឺ​ទឹកនោម​ផ្អែម ពេល​មាន​ផ្ទៃពោះ​
-​    ​ភាគច្រើន ត្រូវ​សម្រាលកូន​ដោយ​វះកាត់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។