​អ្នកនាំពាក្យ ការបរទេស​អាមេរិក ថ្លែងការណ៍​ពាក់ព័ន្ធ ឃាតកម្ម​លើ​លោក កែម ឡី

ភ្នំពេញ:
លោក JOHN KIRBY អ្នកនាំពាក្យ នៃ​ក្រសួងការបរទេស សហរដ្ឋអាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៦ ដែល​ពាក់ព័ន្ធ​នឹង​ការបាញ់សំលាប់ អ្នកវិភាគ​នយោបាយ​ដ៏​សំខាន់​ម្នាក់ របស់​ប្រទេស​កម្ពុជា គឺ​លោក​បណ្ឌិត កែម ឡី​។​

​អ្នកនាំពាក្យ នៃ​ក្រសួងការបរទេស សហរដ្ឋអាមេរិក បាន​ថ្លែងការណ៍​ថា​៖ "​យើង​មានការ​រន្ធត់ និង​បារម្ភ​យ៉ាងខ្លាំង ចំពោះ​ព័ត៌មាន​ស្តីពី ការបាញ់សំលាប់​ដ៏​
​រន្ធត់ លើ​អ្នកវិភាគ​នយោបាយ ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា លោក​បណ្ឌិត កែម ឡី ។ យើង​សូម​ចូលរួម​រំលែក មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ និង​ស្មោះស្ម័គ្រ​ដល់ ក្រុមគ្រួសារ​មិត្ត​ភ័​ក្ត និង​សហការី​របស់ លោក​បណ្ឌិត កែម ឡី "​។  

​លោក​បាន​ថ្លែង​បន្តទៀតថា​៖ "​យើង​កំពុង​តាមដាន យ៉ាង​យកចិត្ត​ទុ​ដាក់ នៅក្នុង​ករណីនេះ និង​បានកត់សំគាល់​ផងដែរ ពី​ការអំពាវនាវ​របស់ រាជរដ្ឋាភិបាល​កម្ពុជា អោយមាន​ការ​ស៊ើប​អ​ង្គេ​ត និង​សូម​អំពាវនាវ អោយ​អាជ្ញាធរ ធ្វើការ​ស៊ើបអង្កេត ក្នុងករណីនេះ ដោយ​ម៉ត់ចត់ និង​មិន​លំអៀង​"៕N​/S