ឪពុក​នាំ​កូន​​​​​​​​​​​​​​​​ធ្វើ​ដំណើរ​៧០០​គីឡូម៉ែត្រ​មួយ​​​សប្ដាហ៍​ ដើម្បី​បង្រៀន​​​​​ពី​ជីវិត​

បុរសជនជាតិចិនម្នាក់ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងកោតសរសើរ បន្ទាប់ពីនាំកូនប្រុសអាយុទើបតែ ៨ឆ្នាំ ធ្វើដំណើររយៈពេលមួយសប្ដាហ៍ ដើម្បីបង្រៀនកូនពីបំណិនជីវិត។

ឪពុក​នាំ​កូន​​​​​​​​​​​​​​​​ធ្វើ​ដំណើរ​៧០០​គីឡូម៉ែត្រ​មួយ​​​សប្ដាហ៍​ ដើម្បី​បង្រៀន​​​​​ពី​ជីវិត​

ឪពុករូបនេះមានឈ្មោះ Pu Wei បានបបួលកូនធ្វើដំណើរពីទីក្រុង Xi’an ខេត្តសានស៊ី ទៅកាន់ទីក្រុងLanzhou ខេត្តកាន់ស៊ូ ប្រទេសចិន ក្នុងចម្ងាយផ្លូវ ៧០០គីឡូម៉ែត្រ ជាមួយប្រាក់ត្រឹមតែ១៥ដុល្លារប៉ុណ្ណោះ។ ប្រាក់ដ៏តិចបែបនេះ តើឪពុកនឹងកូនទាំងពីរ ធ្វើដូចម្ដេចទើបអាចបន្តដំណើរទៅមុខទៀតបាន?

ប្រាកដណាស់ប្រាក់ប៉ុណ្ណឹងមិនអាចជិះរថយន្តបានចម្ងាយផ្លូវជាង ៧០០គីឡូម៉ែត្រ និងហូបចុកបានទេ តែពួកគេបានដូរកម្លាំងពលកម្ម សុខចិត្តបម្រើគេមួយថ្ងៃ ដើម្បីបានអាហារ និងកន្លែងស្នាក់នៅ។

អ្នកទាំងពីរបានជួបអ្នកបើករថយន្តដឹកទំនិញម្នាក់ឈ្មោះ Song តាមផ្លូវ ដែលព្រមឲ្យឪពុកកូនស្នាក់នៅកន្លែងគាត់មួយយប់ បើសិនអ្នកទាំងពីរជួយរើឥវ៉ាន់ចុះពីរថយន្តអស់។ ក្រោយស្នាក់នៅបានមួយយប់ ពួកគេបានបន្តដំណើរទៅមុខទៀតដោយគ្មានប្រាក់ និងអាហារនៅក្នុងដៃ។ នៅតាមផ្លូវ អ្នកទាំងពីរបានជួបមនុស្សចិត្តល្អ និងបានឲ្យអាហារពួកគេបានខ្លះដែរ។

លោក Pu ជាឪពុកប្រាប់ថា គោលបំណងនៃការធ្វើដំណើរនេះ គឺដើម្បីឲ្យកូនប្រុសគាត់ភ្លក់រសជាតិល្វីងជូរចត់ និងភាពផ្អែមល្ហែមនៃជីវិត ខណៈកូនប្រុសកំពុងនៅក្មេង។ អំឡុងពេលធ្វើដំណើរ គាត់បានសុំគេជិះជាង ១២ដង តែអ្នកទាំងពីរតែងតែជួបអ្នកបើករថយន្តបដិសេធមិនឲ្យជិះ ដោយហេតុផលគួរឲ្យសង្ស័យមិនទុកចិត្ត។

មកដល់ថ្ងៃទី ១១កក្កដានេះ ឪពុក និងកូននៅសល់រយៈពេល ៣ថ្ងៃទៀត មុនពេលបញ្ចប់ការធ្វើដំណើរដូចការគ្រោងទុក។ ទាក់ទងរឿងឪពុកបង្រៀនកូនឲ្យសម្របខ្លួនក្នុងសង្គមនេះដែរ កាលពីប៉ុន្មានខែមុនមានឪពុកនាំ កូនស្រីជិះកង់ផ្សងព្រេងជុំវិញប្រទេសចិន ក្នុងចម្ងាយផ្លូវ ១៣០០០គីឡូម៉ែត្រ និងមួយទៀតឪពុកនាំកូនប្រុសអាយុ ៤ឆ្នាំ ពាក់ស្បែកជើងស្គីដើរក្នុងចម្ងាយផ្លូវ ៥៤០គីឡូម៉ែត្រ ផងដែរ៕

ឪពុក​នាំ​កូន​​​​​​​​​​​​​​​​ធ្វើ​ដំណើរ​៧០០​គីឡូម៉ែត្រ​មួយ​​​សប្ដាហ៍​ ដើម្បី​បង្រៀន​​​​​ពី​ជីវិត​ ឪពុក​នាំ​កូន​​​​​​​​​​​​​​​​ធ្វើ​ដំណើរ​៧០០​គីឡូម៉ែត្រ​មួយ​​​សប្ដាហ៍​ ដើម្បី​បង្រៀន​​​​​ពី​ជីវិត​ ឪពុក​នាំ​កូន​​​​​​​​​​​​​​​​ធ្វើ​ដំណើរ​៧០០​គីឡូម៉ែត្រ​មួយ​​​សប្ដាហ៍​ ដើម្បី​បង្រៀន​​​​​ពី​ជីវិត​ ឪពុក​នាំ​កូន​​​​​​​​​​​​​​​​ធ្វើ​ដំណើរ​៧០០​គីឡូម៉ែត្រ​មួយ​​​សប្ដាហ៍​ ដើម្បី​បង្រៀន​​​​​ពី​ជីវិត​

រឿងមុនៗ៖

ឪពុក​នាំ​កូន​​​​​​​​​​​​​​​​ធ្វើ​ដំណើរ​៧០០​គីឡូម៉ែត្រ​មួយ​​​សប្ដាហ៍​ ដើម្បី​បង្រៀន​​​​​ពី​ជីវិត​ ឪពុក​នាំ​កូន​​​​​​​​​​​​​​​​ធ្វើ​ដំណើរ​៧០០​គីឡូម៉ែត្រ​មួយ​​​សប្ដាហ៍​ ដើម្បី​បង្រៀន​​​​​ពី​ជីវិត​

ប្រភព៖ sabay

  • ឪពុក​នាំ​កូន​​​​​​​​​​​​​​​​ធ្វើ​ដំណើរ​៧០០​គីឡូម៉ែត្រ​មួយ​​​សប្ដាហ៍​ ដើម្បី​បង្រៀន​​​​​ពី​ជីវិត​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: